កាលពីថ្ងៃទី១៩ ខែកញ្ញា តាមម៉ោងក្នុងតំបន់ ភាពយន្តឯកសារទម្រង់ 8K ស្តីពីសកម្មភាពអវកាសដំបូងគេរបស់ប្រទេសចិនដែលមានចំណងជើងថា “ភពពណ៌ខៀវនៅក្រៅបង្អួច” ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានចាក់បញ្ចាំងនៅក្នុងពិធីបដិសណ្ឋារកិច្ចដែលរៀបចំដោយស្ថានទូតចិនប្រចាំនៅអង់គ្លេស ដើម្បីអបអរសាទរខួបលើកទី ៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ នេះជាលើកទីមួយហើយដែលភាពយន្តនេះត្រូវបានចាក់បញ្ចាំងនៅបរទេស ។ ឥស្សរជនមកពីគ្រប់មជ្ឈដ្ឋាននៃអង់គ្លេស មន្រ្តីការទូតបរទេសប្រចាំនៅអង់គ្លេស និងជនចិនអាណិកជនចិនចំនួនជាង ៤០០ នាក់បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។ សូមបញ្ជាក់ថា ភាពយន្តរឿង”ភពពណ៌ខៀវនៅក្រៅបង្អួច”គឺជាភាពយន្តឯកសារទម្រង់ 8k...
លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានដឹកនាំគណៈប្រតិភូមជ្ឈិមបក្សអញ្ជើញទៅដល់ទីក្រុង Urumqi តាមយន្តហោះពិសេសនៅរសៀលថ្ងៃទី ២៣ ខែកញ្ញាដើម្បីចូលរួមពិធីអបអរសាទរខួបលើកទី ៧០ នៃការបង្កើតភូមិភាគស្វយ័តស៊ីនជាំង ។ លោក Xi Jinping ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាជនគ្រប់ជនជាតិនៅភូមិភាគស្វយ័តស៊ីនជាំងនៅឯអាកាសយានដ្ឋាននិងនៅតាមដងផ្លូវទីក្រុង Urumqi ។ គណៈប្រតិភូអមដំណើររួមមានលោក Wang Huning...
ព្រឹត្តិការណ៍ប្រធានបទចិនស្តីពីការអបអរសាទរខួបលើកទី៨០ នៃការបង្កើតអង្គការសហប្រជាជាតិនិងជាពិព័រណ៍ភាពយន្ត និងរូបថតយុវជនពិភពលោកឈ្មោះ “ផ្ទះតែមួយ”ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងស្ថាប័នអង្គការសហប្រជាជាតិប្រចាំនៅប្រទេសចិនបានចាប់ដំណើរការនៅថ្ងៃទី២៣ ខែកញ្ញា។ លោក ShenHaixiong អនុប្រធានក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ លោក ShenHaixiong បានថ្លែងថា ក្នុងរយៈពេល៨០ឆ្នាំកន្លងមកនេះ អង្គការសហប្រជាជាតិបានរួមចំណែកដែលមិនអាចលុបបំបាត់បានក្នុងការរក្សាសន្តិភាពពិភពលោក ជំរុញការអភិវឌ្ឍសកលនិងជំរុញកិច្ចសន្ទនាខាងអរិយធម៌។ ប្រទេសចិនបានបំពេញកាតព្វកិច្ចយ៉ាងស្មោះត្រង់ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ដោយបង្ហាញយ៉ាងពេញលេញនូវការរ៉ាប់រងទំនួលខុសត្រូវជាប្រវត្តិសាស្ត្រនៃប្រទេសធំដែលមានទំនួលខុសត្រូវ។ ក្នុងនាមជាដៃគូសហប្រតិបត្តិការខាងប្រព័ន្ធផ្សព្វផ្សាយដ៏សំខាន់របស់អង្គការសហប្រជាជាតិ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍ចិននឹងបន្តតាមដាន...
មណ្ឌលគិរី៖ ប្រជាពលរដ្ឋដែលត្រូវបានអាជ្ញាធរជម្លៀសទៅរកទីទួលមានសុវត្ថភាពរយៈពេល២,៣ថ្ងៃមុននេះ អាចវិលអៅលំនៅដ្ឋានវិញ បណ្តើរៗហើយ ខណៈដែលជំនន់នៃទឹកភ្លៀងបានស្រកចុះច្រើន នេះបើតាមការបញ្ជាក់ពីអភិបាលស្រុកកោះញែកលោកសី ទួច នៅថ្ងៃទី២៤ខែកញ្ញានេះ។ អាជ្ញាធរមូលដ្ឋានបានជម្លៀសពលរដ្ឋតាំងតែពីថ្ងៃទី២០ខែកញ្ញា ស្របពេលដែលជំនន់ទឹកភ្លៀងបានហក់ឡើងយ៉ាងរហ័សនិងឈានដល់ជន់លេចទូទាំងឃុំទាំង៦របស់ស្រុកកោះញែក។ លោក សី ទូច អភិបាលស្រុកកោះញែក បានប្រាប់ពីផលប៉ះពាល់បឋមដោយសារជំនន់ទឹកភ្លៀងគិតត្រឹមថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ មានចំនួន ៦ឃុំ ដែលរងផលប៉ះពាល់ ។...
ភ្នំពេញ ៖ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥កម្ពុជា និងកងទ័ពភូមិភាគទី១ថៃ ត្រូវបានលើកពេលទៅខែតុលា ឆ្នាំ២០២៥ ដោយសារខាងភាគីថៃមានការកែសម្រួល និងផ្លាស់ប្តូរថ្នាក់ដឹកនាំកងទ័ពភូមិភាគទី១ របស់ខ្លួន។ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងនៅថ្ងៃ២៤ កញ្ញាថា ទោះបីគម្រោងកិច្ចប្រជុំលើកពេលក៏ដោយ ក៏យោធភូមិភាគទី៥កម្ពុជា នឹងបន្តសម្របសម្រួលជាមួយភាគីថៃក្នុងការរៀបចំកិច្ចប្រជុំខាងលើឱ្យបានឆាប់រហ័ស ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរជំរុញការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព...
បរទេស៖ អាកាសយានដ្ឋានសំខាន់ៗក្នុងប្រទេសន័រវេស និង ប្រទេសដាណឺម៉ាក ត្រូវបានបង្ខំឱ្យបិទជើងហោះហើរទាំងអស់ បន្ទាប់ពីប្រទះឃើញយន្តហោះគ្មានមនុស្សបើក ជាច្រើននៅក្បែរផ្លូវរត់កាលពីថ្ងៃចន្ទ និងដើមថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងប្រទេសដាណឺម៉ាក ប៉ូលីសបាននិយាយថា យន្តហោះគ្មានមនុស្សបើកពីរ ឬបីគ្រឿង ត្រូវបានគេប្រទះឃើញនៅជុំវិញព្រលានយន្តហោះ Copenhagen ដែលជាកន្លែងមមាញឹកបំផុតនៅក្នុងតំបន់ Nordic...
បរទេស៖ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយថា ប្រទេសហុងគ្រីនឹងបន្តការនាំចូលប្រេង និងឧស្ម័នពីរុស្ស៊ី ដោយបានច្រានចោលសម្ពាធពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប្រ៊ុចសែល ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Szijjarto បានធ្វើការអត្ថាធិប្បាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត The Guardian...
នៅស្រុក Qiemo នៃភូមិភាគស្វយ័ត Xinjiang នៅឆ្នាំ២០២៥ បានលេចចេញកន្លែងបៃតងមួយចំនួនក្នុងវាលខ្សាច់ដ៏ធំល្វឹងល្វើយដាច់កន្ទុយភ្នែក ។ ក្នុងរយៈពេលជាង១០ឆ្នាំកន្លងទៅនេះ ភូមិភាគស្វយ័ត Xinjiang បានបង្កើតកន្លែងបៃតងក្នុងវាលខ្សាច់ដ៏ធំល្វឹងល្វើយ ទំហំផ្ទៃដីសម្រាប់ដាំស្បៀងបានកើនឡើងជាង៨សែនហិកតា ដែលបានក្លាយជាខេត្តដែលមានកំណើនស្បៀងច្រើនបំផុតរបស់ចិន ។ លោក LiuYong កសិករដាំដំណាំដ៏ល្បីឈ្មោះក្នុងតំបន់បានថ្លែងថា “ក្នុងវាលខ្សាច់បានដាំក្តីសង្ឃឹម ដែលមានតម្លៃថ្លៃជាងមាស ”។ រឿងរ៉ាវស្តីពី “ក្តីសង្ឃឹមមានតម្លៃថ្លៃជាងមាស”...
ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយសៀវភៅសស្តីពី«ការអនុវត្តនិងសមិទ្ធផលរបស់ប្រទេសចិនក្នុងការជំរុញការអភិវឌ្ឍស្ដ្រីដោយគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មី»កាលពីថ្ងៃទី១៩ខែកញ្ញា ។ ក្រៅពីបុព្វកថានិងអវសនកថា សៀវភៅសចែកជា៥ជំពូកដោយសង្កត់ធ្ងន់ថា ស្រ្តីគឺជាអ្នកបង្កើតអរិយធម៌មនសុស្សជាតិនិងជាអ្នកជំរុញវឌ្ឍនភាពនៃសង្គម។សៀវភៅសបានឧទ្ទេសនាមថា ប្រទេសចិនបានដាក់គោលដៅអភិវឌ្ឍស្រ្តីចូលទៅក្នុងផែនការអភិវឌ្ឍ៥ឆ្នាំនៃសេដ្ឋកិច្ចជាតិនិងការអភិវឌ្ឍសង្គម ធ្វើឱ្យសមិទ្ធផលកសាងទំនើបកម្មផ្តល់ផលប្រយោជន៍កាន់តែច្រើននិងកាន់តែស្មើភាពដល់ស្ត្រីយ៉ាងទូលំទូលាយ។ សៀវភៅសបានបង្ហាញថា ប្រទេសចិនបានពង្រីកមធ្យោបាយចូលរួមរបស់ស្រ្តី លើកកម្ពស់សមត្ថភាពចូលរួមនិងជំរុញកម្លាំងរស់រវើកខាងការច្នៃប្រឌិតក្នុងការជំរុញសេដ្ឋកិច្ចអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ ប្រទេសចិនរីករាយរួមជាមួយបណ្តាប្រទេសនានាលើពិភពលោក ពួតដៃគ្នាវិវឌ្ឍរីកចម្រើន ពន្លឿនប្រតិបត្តិការ រួមគ្នាបង្កើតអនាគតដ៏ល្អបវរសម្រាប់ការអភិវឌ្ឍរបស់ស្ត្រី រួមគ្នាសរសេរទំព័រថ្មីនៃការអភិវឌ្ឍបុព្វហេតុស្រ្តីលើសកលលោក៕
កាលពីល្ងាចថ្ងៃទី ១៩ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយធ្វើការផ្លាស់ប្តូរទស្សនៈយ៉ាងស្មោះស្ម័គ្រ និងស៊ីជម្រៅអំពីទំនាក់ទំនងចិន-អាមេរិកនាបច្ចុប្បន្ន និងបញ្ហាដែលយកចិត្តទុកដាក់រួមគ្នា ព្រមនិងផ្តល់ការណែនាំជាយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍប្រកបដោយស្ថិរភាពនៃទំនាក់ទំនងចិន-អាមេរិកក្នុងដំណាក់កាលបន្ទាប់។ កិច្ចសន្ទនាតាមទូរស័ព្ទលើកនេះមានភាពប្រាកដប្រជា វិជ្ជមាន និងលក្ខណៈស្ថាបនា។ ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ប្រជាជនចិននឹងមិនភ្លេចការគាំទ្រដ៏មានតម្លៃរបស់សហរដ្ឋអាមេរិក...