ពោធិ៍សាត់៖ ពិធីប្រកាសសមាសភាពគណៈកម្មាធិការ អតីតយុទ្ធជន និងនិវត្តជនខេត្តពោធិ៍សាត់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន...
បរទេស៖ ប្រជាជនអ៊ុយក្រែនប្រហែល ២០០នាក់ បានដើរតាមផ្លូវក្នុងទីក្រុងគៀវ កាលពីថ្ងៃសៅរ៍ ដើម្បីតវ៉ាប្រឆាំងអំពើពុករលួយ និងទាមទារឱ្យលោកប្រធានាធិបតី Vladimir Zelensky ចុះចេញពីតំណែង បន្ទាប់ពីអ្នកស៊ើបអង្កេតបានចោទប្រកាន់ថា អតីតសហការីជិតស្និទ្ធរបស់មេដឹកនាំប្រទេសនេះបានដើរតួជាកណ្តាលនៅក្នុងគម្រោងការត្រឡប់មកវិញនៅក្នុងវិស័យថាមពល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ការស៊ើបអង្កេតប្រឆាំងអំពើពុករលួយដោយការិយាល័យប្រឆាំងអំពើពុករលួយជាតិដែលគាំទ្រដោយលោកខាងលិច (NABU) របស់ប្រទេសនេះ បានរកឃើញគម្រោងការកិបកេងប្រាក់ចំនួន...
បាត់ដំបង៖ វិស័យឯកជនដែលចូលរួមក្នុងពិព័រណ៍ការងារ រៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញអារម្មណ៍រីករាយ ដែលបានរួមចំណែកជួយស្វែងការងារឱ្យបងប្អូនអតីតពលករមកពីថៃ ដែលនេះក៏ជាការងាយស្រួលឱ្យសហគ្រាស ក្រុមហ៊ុន រោងចក្ររបស់ខ្លួនស្វែងរកកម្មករផងដែរ។ ការបង្ហាញអារម្មណ៍រីករាយបែបនេះ ធ្វើឡើងស្របពេលដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំ “ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ” រយៈពេលពីរថ្ងៃនៅខេត្តបាត់ដំបង គឺនៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយនាំយកឱកាសការងារជាងជាង...
កំពង់ធំ៖ ទោះបីជាប់រវល់នឹងកិច្ចការរដ្ឋបាលយ៉ាងណា ក៏អភិបាលស្រុកតាំងគោកលោក ហាក់ ម៉ុងហួត បានដឹកនាំក្រុមការងារចុះទៅដល់ទីតាំងទិញលក់ដំឡូងមី៥កន្លែងផ្សេងៗគ្នា គឺនៅឃុំច្រនាង ចំនួន៣ទីតាំង និងនៅឃុំអណ្ដូងពោធិ៍ចំនួន២ទីតាំង ដើម្បីពន្យល់ណែនាំដល់ឈ្មួញទិញដំឡូងមីពីពលរដ្ឋសូមឱ្យថ្លឹងឲ្យបានត្រឹមត្រូវទៅតាមលក្ខណៈអាជីវកម្ម។ សូមបញ្ជាក់ផងដែរថា តម្លៃដំឡូងមីក្នុងស្រុកតាំងគោឆ្នាំនេះ ក៏ទទួលបានតម្លៃយ៉ាងល្អប្រសើរផងដែរ ដោយក្នុង១គីឡូក្រាម ចាប់ពី៣១០-៣៤០រៀល ទៅតាមប្រភេទដំឡូងមី ស្ងួត នឹង ស្រស់នោះផងដែរ។ លោក ហាក់ ម៉ុងហួត...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានរិះគន់សហរដ្ឋអាមេរិក ចំពោះការលក់អាវុធចុងក្រោយរបស់ខ្លួនទៅឱ្យតំបន់តៃវ៉ាន់របស់ប្រទេសចិន ដោយថា ប្រទេសចិនថ្កោលទោសយ៉ាងខ្លាំង និងប្រឆាំងយ៉ាងខ្លាំងចំពោះសកម្មភាពនេះ ហើយនឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងបូរណភាពទឹកដី។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ មន្ទីរបញ្ចកោណបានឧ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ភាគីសហរដ្ឋអាមេរិក បានអនុម័តការលក់អាវុធទៅឱ្យតៃវ៉ាន់ ដែលជាប្រតិបត្តិការលើកដំបូងបែបនេះនៅក្នុងអាណត្តិទីពីររបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ។ នៅពេលត្រូវបានសួរសុំមតិយោបល់ អ្នកនាំពាក្យចិនលោក Lin Jian បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា...
បរទេស៖ រដ្ឋមន្ត្រីអាហ្វ្រិកខាងត្បូងក្នុងតំណែងប្រធាន លោកស្រី Khumbudzo Ntshavheni បានឧ្យដឹងថា តំណែងប្រធានក្រុម 20 (G20) របស់អាហ្វ្រិកខាងត្បូង នឹងនៅតែមានឥទ្ធិពល និងទទួលបានជោគជ័យ ទោះបីជាសហរដ្ឋអាមេរិក សម្រេចចិត្តមិនចូលរួមកិច្ចប្រជុំមេដឹកនាំ G20 នាពេលខាងមុខក៏ដោយ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Pretoria រដ្ឋធានីរដ្ឋបាលរបស់អាហ្វ្រិកខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍លោកស្រី Ntshavheni បានសង្កត់ធ្ងន់ថា...
វៀតណាម មានគម្រោង ប្រមូលប្រាក់ប្រហែល ៤០ ពាន់លានដុល្លារអាមេរិក ពីមូលបត្របំណុលនៅឆ្នាំ ២០២៥ តម្លៃប្រេងកើនឡើង ដោយសារសុទិដ្ឋិនិយម នៃរដ្ឋាភិបាលអាមេរិក នឹងបើកដំណើរការឡើងវិញ ក្នុងពេលឆាប់ៗនេះ ព្រឹទ្ធសភាអាមេរិក អនុម័តច្បាប់ដើម្បីបញ្ចប់ការបិទរដ្ឋាភិបាល និងបញ្ជូនបន្តទៅសភា FSB របស់រុស្ស៊ីថា ចារកម្មអ៊ុយក្រែន និងអង់គ្លេស ព្យាយាមសូកអ្នក បើកយន្តហោះរុស្ស៊ីតម្លៃ ៣លានដុល្លារ...
មណ្ឌលគិរី៖ ខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង ត្រូវបាននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចធិបតីជម្រុញអោយក្លាយទៅជាបង្គោលសេដ្ឋកិច្ចថ្មី ដែលប្រកបដោយសក្កានុពល នៃតំបន់ភូមិភាគឦសាននេះ។ ក្នុងនោះសេនារីយ៉ូថ្នាក់ក្រោមដែលមានក្រុមការងារ ជំរុញការវិនិយោគឬហៅកាត់(ក,វ,ឦសាន)កាលពីថ្ងៃទី១៤ វិច្ឆិកា ក៏បានចុះជួបដោយផ្ទាល់និងដឹកនាំកិច្ចពិភាក្សាជាមួយបណ្តាក្រុមហ៊ុន និងសហគ្រាសក្នុងខេត្តមណ្ឌលគិរីផងដែរដែលដឹកនាំដោយលោកពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងជាសមាជិក(ក,វ,ឦសាន)។ គោលបំណងនៃការចុះទស្សនកិច្ចនេះ ត្រូវបានគេបញ្ជាក់ថា ផ្តោតលើការពិភាក្សាអំពីស្ថានភាពទូទៅនៃអាជីវកម្ម និងបញ្ហាប្រឈមដែលក្រុមហ៊ុន/សហគ្រាស កំពុងជួបប្រទះ...
បាត់ដំបង៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តអញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ ដោយនាំយកឱកាសការងារប្រមាណជាង ១,១ម៉ឺនកន្លែង និងព័ត៌មានស្តីពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅទីធ្លាសាធារណៈឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង...
បាត់ដំបង៖ ស្របពេលដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ អតីតពលករដែលត្រឡប់មកពីប្រទេសថៃក្នុងស្រុកមោងឫស្សី បានបង្ហាញក្តីរីករាយ និងអរគុណរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានជួយរកការងារឱ្យពួកគាត់ធ្វើ។ លោក ស៊ុន កុសល្យ អតីតពលករមកពីថៃ...