ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានក្រើនរំលឹកសារជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ខណៈមានករណីស្លាប់ ដោយសារជំងឺផ្តាសាយបក្សី លើបុរសអាយុ ២២ឆ្នាំម្នាក់ រស់នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ វិច្ឆិកា ថា មានអ្នក ជំងឺផ្តាសាយបក្សី ចំនួន ០១ករណី កើតលើបុរសអាយុ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅថ្ងៃសុក្រ បានបញ្ចប់កិច្ចព្រមព្រៀងពន្ធគយ និងសន្តិសុខ របស់ពួកគេ ដោយព្រមទាំងធ្វើសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចចរចាកំពូលរវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung និងប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃទី២៩ខែតុលាកន្លងមកផង ។ កិច្ចព្រមព្រៀងនេះរួមមានការវិនិយោគកូរ៉េខាងត្បូង ចំនួន១៥០ពាន់លានដុល្លារ...
តាមការផ្សាយដំណឹងនៃស្ថានទូតចិនប្រចាំប្រទេសជប៉ុនឱ្យដឹងថា នៅថ្ងៃទី ១៤ ខែវិច្ឆិកា បន្ទាប់ពីប្រសាសន៍ណែនាំពីថ្នាក់លើ លោក Wu Jianghao ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសជប៉ុនបានកោះហៅលោក Takehiro Funakoshi អនុរដ្ឋមន្ត្រីការបរទេសជប៉ុន ដើម្បីធ្វើការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះការលើកឡើងដ៏ខុសឆ្គងរបស់លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនទាក់ទងនឹងបញ្ហាតៃវ៉ាន់។ លោក Wu Jianghao បានថ្លែងថា លោកស្រី Sanae...
ទស្សនៈអភិវឌ្ឍន៍ដឹកនាំសកម្មភាពអភិវឌ្ឍន៍ និងកំណត់ពីភាពជោគជ័យ ឬបរាជ័យក្នុងការអភិវឌ្ឍ ។ លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានគូសបញ្ជាក់ថា “យើងចាំបាច់ត្រូវតែនិយាយពីទស្សនៈអភិវឌ្ឍន៍ថ្មី ខណៈពេលដែលយើងនិយាយពីការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ “។ កាលពីដប់ឆ្នាំមុន នៅក្នុងកិច្ចប្រជុំប្រជុំពេញអង្គលើកទី៥នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៨ លោក Xi Jinping បានលើកឡើងពីទស្សនៈអភិវឌ្ឍន៍ថ្មីប្រកបដោយនវានុវត្តន៍ ការសម្របសម្រួល ភាពបៃតង ការបើកចំហ និងចែករំលែក។ លោកបានទាមទារឱ្យផ្តោតលើការលើកកម្ពស់គុណភាព...
នាពេលថ្មីៗកន្លងទៅនេះ ក្នុងអំឡុងពេលចូលរួមការជជែកដេញដោលនៅរដ្ឋសភា លោកស្រី Takaichi Sanae នាយករដ្ឋមន្ត្រីជប៉ុនបានអះអាងថា ប្រសិនបើតៃវ៉ាន់មានរឿង នោះវាអាចនឹងបង្កើតទៅជា “វិបត្តិពាក់ព័ន្ធនឹងការស្លាប់រស់របស់ជប៉ុន” កងស្វ័យការពារនឹងអាចអនុវត្តសិទ្ធិស្វ័យការពារ ។ នេះជាលើកទីមួយហើយ ដែលថ្នាក់ដឹកនាំជប៉ុនបានបង្ហាញពីមហិច្ឆតាចង់ជ្រៀតជ្រែកបញ្ហាតៃវ៉ាន់តាមរយៈកម្លាំងអាវុធ បន្ទាប់ពីជប៉ុនទទួលបរាជ័យក្នុងសង្គ្រាមរយៈពេល៨០ឆ្នាំកន្លងមក ដែលមានឥរិយាបទដ៏អាក្រក់គួអោយស្អប់ខ្ពើម និងមានផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ ។ ប៉ុន្មានថ្ងៃកន្លងទៅនេះ ទាក់ទិងនឹងពាក្យសំដីបង្ករឿងដែលបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងយ៉ាងកម្រោល និងជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរក្នុងសណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ និងការបំផ្លេចបំផ្លាញគ្រឹះមូលដ្ឋាននៃទំនាក់ទំនងការទូតរវាងចិននិងជប៉ុន ប្រទេសចិនបានលើកការប្រឆាំងតវ៉ាយ៉ាងខ្លាំងខ្លាជាច្រើនលើកចំពោះភាគីជប៉ុន...
ភ្នំពេញ: លោក គីម យូនសាំង (KIM YOON SANG) អាយុ៥៧ឆ្នាំជាជនជាតិកូរ៉េ ដែលអះអាងថា ជានរងគ្រោះ លោក គីម យូនសាំង បានដាក់ពាក្យប្តឹង ឈ្មោះ គីម ជេសុក KIM JAESUK និងមិត្តស្រីឈ្មោះ ស៊ីន ស៊ាង...
ភ្នំពេញ ៖ កម្ពុជា អំពាវនាវឲ្យមានការស៊ើបអង្កេត លើករណីយោធាថៃបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរស្លូងត្រង់ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួស ៣នាក់ នៅភូមិព្រៃចាន់ ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស។ នេះជាការបញ្ជាក់របស់ លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងពេលធ្វើបទបង្ហាញជូនអង្គទូតបរទេស អំពីការវិវត្តថ្មីៗ នៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ...
បាត់ដំបង៖ អតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ នៅខេត្តបាត់ដំបង សប្បាយរីករាយចំពោះការនាំយកឱកាសការងារ ១,១ម៉ឺនកន្លែង វគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មកផ្សព្វផ្សាយភូមិឋានរបស់ពួកគាត់។ អតីតពលករសប្បាយចិត្តយ៉ាងដូច្នេះ គឺនៅពេលដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅវត្តសុវណ្ណបុប្ផារាមថ្មគោល ស្រុកថ្មគោល ខេត្តបាត់ដំបង សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ នៅថ្ងៃទី១៥...
ភ្នំពេញ ៖ កម្ពុជា នឹងពិចារណាប្តឹងទៅស្ថាប័នមានសមត្ថកិច្ចអន្តរជាតិ ដើម្បីទាមទារឱ្យមានការទទួលខុសត្រូវ និង ផ្តល់យុត្តិធម៌ជូនពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជា បន្ទាប់ពីបាញ់ប្រហារពីយោធាថៃ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ វិច្ឆិកា អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិជ្រាបថា សមត្ថកិច្ចបាននិង កំពុងស្រាវជ្រាវ ស៊ើបអង្កេត និងប្រមូលភស្តុតាងចំពោះករណីដែលភាគីថៃបានបើកការបាញ់ប្រហារមកលើ ប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ កាលពីថ្ងៃទី១២ ខែវិច្ឆិកា...
បាត់ដំបង៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ ដោយនាំយកឱកាសការងារប្រមាណជាង ១,១ម៉ឺនកន្លែង និងព័ត៌មានស្តីពីអត្ថប្រយោជន៍នៃរបបបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដោយឥតគិតថ្លៃ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅវត្តសុវណ្ណបុប្ផារាមថ្មគោល ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ...