ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ខណៈពេលដែលអេស្ការវទ័រកំពុងកាយដី ដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។ ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័រ រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រអេស្កានោះ។ ជាមួយគ្នានោះលោក ហេង រតនា អគ្គនាយក ស៊ីម៉ាក់ ក៏បានប្រាប់ទៅបងប្អូនប្រជាពលរដ្ឋកុំឲ្យមានការយល់ច្រឡំ ជាមួយស្ថានការណ៍នៅព្រំដែនខ្មែរ-សៀម ថាមានអ្វីកើតឡើងនោះ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធកម្ពុជា បានមានប្រសាសន៍ថា នៅកម្ពុជាមានតែរាជរដ្ឋាភិបាលមួយគត់ ដែលមានសិទ្ធិសម្រេចគ្រប់យ៉ាងក្នុងការបញ្ជាកងទ័ព ប៉ុន្តែភាគីថៃវិញ រដ្ឋាភិបាលថៃ និយាយអ្វីក៏កងទ័ពមិនស្ដាប់នោះទេ ។
ភ្នំពេញ ៖ ពាក់ព័ន្ធជម្លោះព្រំដែន កម្ពុជា-ថៃ ដែលកម្ពុជា បានបញ្ជូនសំណុំរឿង ក្នុងតំបន់៤ ទៅតុលាការយុត្តិធម៌ អន្តរជាតិ(ICJ) ហើយភាគីថៃ មិនព្រមឡើងតុលាការអន្តរជាតិ ជាមួយកម្ពុជានេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានអះអាងថា អ្នកណាដែលគេចវេះពីតុលាការ គឺមានពិរុទ្ធភាព និយាយឲ្យត្រង់គឺពួកអ្នកធ្វើខុសច្បាប់៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ជាអ្នកលក់ផលិតផលខ្មែរ ធ្វើយ៉ាងណាកុំដំឡើងថ្លៃទំនិញរបស់ខ្មែរ បើសិនជាមានករណីបិទលែង ឲ្យនាំចូលទំនិញពីថៃ មកកម្ពុជា។
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជា មិនអាចទទួលយកបានទេ ចំពោះសំណើរបស់ភាគីថៃ ដើម្បីសុំកម្ពុជាឲ្យបើកច្រកទ្វារព្រំដែនកម្ពុជា-ថៃ ខណៈថៃខ្លួនឯងទេជាអ្នកបំពានកម្ពុជា មុនអំពីការបិទច្រកទ្វារនេះ៕
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានធ្វើដំណើរទៅ កាន់ប្រទេសកាណាដា រយៈពេល ៤ថ្ងៃកាលពីថ្ងៃអាទិត្យ ដើម្បីចូលរួមកិច្ច ប្រជុំកំពូល ដោយផ្ទាល់លើកដំបូង របស់មេដឹកនាំមកពីក្រុមប្រទេសទាំង៧ ចាប់តាំងពីការវិលត្រឡប់ របស់លោក ដូណល់ ត្រាំ មកកាន់តំណែង ប្រធានាធិបតីសហរដ្ឋអាមេរិកវិញ។ ការជួបជុំរយៈពេលពីរថ្ងៃដែលចាប់ផ្តើមពីថ្ងៃច័ន្ទនេះ កើតឡើងចំពេលមានបញ្ហា ប្រឈមមួយចំនួន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន ប្រធានព្រឹទ្ធសភាកម្ពុជា បានអំពាវនាវបន្ថែមទៀត ឲ្យសមាគមធនាគារ និងហិរញ្ញវត្ថុ គិតគូរក្នុងការពន្យារ ពេលបង់ការប្រាក់មួយរយៈពេលសិន ដល់ពលករខ្មែរ ដែលត្រឡប់ពីថៃវិញ ដើម្បីជួយសម្រួលដល់ការលំបាក សរបស់ពួកគាត់ ៕
ប៉េកាំង៖ ក្រុមអ្នកស្រាវជ្រាវ សន្តិសុខអន្តរជាតិ បានឲ្យដឹងថា ប្រទេសចិន ទំនងជាបានបង្កើនឃ្លាំង អាវុធនុយ ក្លេអ៊ែររបស់ខ្លួននៅឆ្នាំ២០២៤ ដោយក្បាលគ្រាប់ចំនួន ១០០គ្រាប់ ដែលចំនួនសរុប មានរហូតដល់ ៦០០គ្រាប់ ដោយចង្អុលបង្ហាញថា ទីក្រុងប៉េកាំង កំពុងពង្រីកឃ្លាំងរបស់ខ្លួនលឿន ជាងប្រទេសដទៃទៀត។ វិទ្យាស្ថានស្រាវជ្រាវសន្តិភាព អន្តរជាតិ Stockholm បានឲ្យដឹងនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនថា ស្តុកនុយក្លេអ៊ែរសកល...
ភ្នំពេញ ៖ ក្នុងឱកាសថ្លែងសារ ពិសេសទាក់ទៅទង នឹងស្ថានភាពកម្ពុជា-ថៃនៅព្រឹកថ្ងៃ១៦ មិថុនានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ ដាច់ណាត់ថា ត្រូវតែទទួលយកពលរដ្ឋខ្មែរមកវិញ មិនទុកឲ្យភាគីថៃប្រមាថ មាក់ងាយឡើយ ព្រោះបច្ចុប្បន្ននៅថៃ កំពុងឡើងកម្តៅ ។
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ នឹងធ្វើការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្ន ក្នុងពិធីព្យុហយាត្រាសាមគ្គីភាព ដោយធ្វើការជួបជុំ នៅមុខទីធ្លា សាលមហាស្រពកោះពេជ្រ នឹងចេញដំណើរឆ្ពោះ ទៅវិមានឯករាជ្យ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ខណ្ឌចំការមន និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ។ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា...