បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បានរាយការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់សម្តីមន្ត្រី នៃប្រទេសទាំងពីរថា ទាំងរុស្ស៊ី និងសហរដ្ឋអាមេរិកកំពុងពិភាក្សាគ្នាអំពីលទ្ធភាព នៃការដោះដូរអ្នកទោសថ្មីៗ។ ការដោះដូរអ្នកទោសដែលចុងក្រោយបំផុតដែលបានធ្វើឡើងនៅក្នុងខែមេសា គឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងការធ្វើឱ្យទំនាក់ទំនងមានស្ថិរភាពជាមួយរុស្ស៊ី បន្ទាប់ពីមានការប៉ះទង្គិចផ្នែកការទូតជាច្រើនឆ្នាំ។លោកKirill Dmitriev ជំនួយការ របស់ប្រធានាធិបតី រុស្ស៊ីលោក Vladimir Putin បានប្រាប់ក្រុមអ្នកកាសែតថា...
នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ក្រុមវាស់វែងចម្រុះ កម្ពុជា-ថៃ បានចាប់ផ្តើមបង្កើតផែនទីរូបថត ដោយការប្រើប្រាស់ដ្រូនដើម្បីថតរូប។ ក្រោយពីបញ្ចប់កិច្ចការនេះ ក្រុមវាស់វែងចម្រុះនៃប្រទេសទាំងពីរ នឹងដំណើរការការងារបោះបង្គោលបណ្តោះអាសន្ន នៅចន្លោះបង្គោលព្រំដែនលេខ ៤២ ដល់ ៤៧ ស្ថិតក្នុងភូមិសាស្រ្ត ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ របស់ថៃ ។...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការបណ្ដុះបណ្ដាលមូលធនមនុស្ស ពិសេសការពង្រឹងសមត្ថភាពលើក្រុមយុវជន ក្នុងវិស័យឧស្សាហកម្មយានយន្ត នឹងចូលរួមផ្ដល់តម្លៃបន្ថែមដល់សេដ្ឋកិច្ច។ ការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល នាឱកាសអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុន RMA Cambodia...
ភ្នំពេញ ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី បា្រប់ទៅអ្នកនាំពាក្យក្រសួងការពារជាតិថៃដែលបាននិយាយបំផ្លើសថា ករណីទាហានថៃបៀតបៀនផ្លូវភេទ លើស្រ្តីជាពលករកម្ពុជា ដោយអះអាងថា ជាព័ត៌មានក្លែងក្លាយនោះ ត្រូវសិក្សាស្វែងយល់ពីប្រពៃណី ទំនៀមទំលាប់ដ៏ល្អផូផង់របស់ខ្មែរជាមុនសិន ។ យោងតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក កែវ រ៉េមី...
កំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងមកនេះ ដោយបានទទួលព័ត៌មានពីក្រុមការងារថាមានករណីភ្លើងឆេះផ្ទះចំនួន២គ្រួសារ ក្នុងស្រុកគងពិសី ដោយស្មារតីជួយគ្នាក្នុងគ្រាលំបាក ទឹកចិត្តខ្មែរស្រលាញ់ បានចាត់លោកវរសេនីយ៍ឯក ភូ ឌីសាឌីន មេបញ្ជាការរង ជាតំណាងលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ អញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ(សសយក) ចុះសួរសុខទុក្ខនិងយកសំភារៈគ្រឿងឧបភោគបរិភោគព្រមទាំងថវិការមួយចំនួនដើម្បីប្រគល់ជូនដោយផ្ទាល់ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួន២គ្រួសារ...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារបានច្រានចោលការរកឃើញរបស់ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកដែលថា ព្រះអង្គម្ចាស់ Mohammed bin Salman ទំនងជាមានពិរុទ្ធភាពខ្លះក្នុងការសម្លាប់អ្នកកាសែត Washington Post គឺលោក Jamal Khashoggi ខណៈដែលលោក Trump បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះមេដឹកនាំនៃប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងដំណើរទស្សនកិច្ចលើកដំបូងនៅសេតវិមានក្នុងរយៈពេលប្រាំពីរឆ្នាំ។ យោងតាមសារព័ត៌មាន AP...
ភ្នំពេញ ៖ ក្រុមការងារប្រតិកម្មរហ័ស នៃមន្ទីរប្រឆាំងគ្រឿងញៀន បានច្រានចោលចំពោះការផ្សព្វផ្សាយមិនពិតរបស់គណនី TikTok មួយថា សមត្ថកិច្ចបានដោះលែងជនជាតិចិនជាង២០០នាក់ ជាថ្នូរជាមួយលុយ៣ម៉ឺនដុល្លារដល់សមត្ថកិច្ចម្នាក់នោះ គឺជារឿងមិនពិតនោះទេ ។ ចំពោះការផ្សាយបែបនេះ មន្ទីរប្រឆាំងគ្រឿងញៀនអះអាងថា បានបង្កើតព័ត៌មានមិនពិតដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសថ្នាក់ដឹកនាំមន្ទីរប្រឆាំងគ្រឿងញៀន។ ការលើកឡើងរបស់ក្រុមការងារប្រតិកម្មរហ័ស នៃមន្ទីរប្រឆាំងគ្រឿងញៀននេះ បន្ទាប់ពីមានគណនី TikTok អនាមិកមួយឈ្មោះ «បក្សីចាំក្រុង» បានផ្សាយចោទប្រកាន់ ជុំវិញការបង្ក្រាបបទល្មើសគ្រឿងញៀន...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់ឱ្យក្រុមហ៊ុនបញ្ឈប់ការដុតកម្ទេចក្រណាត់ ក្នុងឡចំហាយជាបន្ទាន់ និងធ្វើការបំពាក់ប្រព័ន្ធសម្អាតផ្សែង ចេញពីឡចំហាយឱ្យបានត្រឹមត្រូវ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី១៩ វិច្ឆិកា នេះ ថា លើសពីនេះ ក្រសួងបរិស្ថាន តម្រូវឱ្យរៀបចំកិច្ចសន្យាការពារបរិស្ថាន ដាក់ជូនក្រសួងបរិស្ថានពិនិត្យ និងផ្ដល់យោបល់ និងត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធពីក្រសួងបរិស្ថាន។ ជាមួយគ្នានេះ ក្រុមហ៊ុនត្រូវទទួលរងពិន័យអន្ដរការណ៍ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ...
បរទេស៖ ជាច្រើនឆ្នាំមកនេះ ទីក្រុងវ៉ាស៊ីនតោនបានព្រមានប្រទេសផ្សេងទៀតកុំឱ្យជឿទុកចិត្តលើប្រាក់កម្ចីពីធនាគាររដ្ឋរបស់ចិន ដែលជំរុញឱ្យមានការកើនឡើងជាមហាអំណាច។ ប៉ុន្តែរបាយការណ៍ថ្មីមួយបង្ហាញពីភាពច្របូកច្របល់មួយ៖ សហរដ្ឋអាមេរិកគឺជាអ្នកទទួលដ៏ធំបំផុតនៅពេលបច្ចុប្បន្ន ហើយផលប៉ះពាល់ផ្នែកសន្តិសុខ និងបច្ចេកវិទ្យាមិនទាន់ត្រូវបានយល់ច្បាស់នៅឡើយទេ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកឱ្យខ្ចីរបស់រដ្ឋរបស់ប្រទេសចិនបានបញ្ជូលទឹកប្រាក់ចំនួន ២០០ ពាន់លានដុល្លារទៅក្នុងអាជីវកម្មរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលមួយភាគបួននៃសតវត្ស ប៉ុន្តែប្រាក់កម្ចីជាច្រើនត្រូវបានរក្សាទុកជាសម្ងាត់ ដោយសារតែប្រាក់នេះត្រូវបានបញ្ជូនជាលើកដំបូងតាមរយៈក្រុមហ៊ុនសំបកនៅកោះ Cayman, Bermuda, Delaware...
បរទេស៖ ប្រធានតំបន់លោក Denis Pushilin បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងអ៊ុយក្រែនបានវាយប្រហាររោងចក្រថាមពលកំដៅចំនួនពីរនៅក្នុងសាធារណៈរដ្ឋប្រជាមានិត Donetsk របស់ប្រទេសរុស្ស៊ីនៅក្នុង “ការវាយប្រហារដែលមិនធ្លាប់មានពីមុនមក” ដែលបណ្តាលឱ្យអ្នកស្រុកជិត 2 ភាគ 3 មិនមានអគ្គិសនី និងកំដៅ ហើយ ភាពអាសន្នត្រូវបានប្រកាសនៅក្នុងតំបន់នោះផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥...