ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបជាមួយក្រុមគ្រួសាររបស់វីរកងទ័ពកម្ពុជាទាំង ១៨រូប ដែលត្រូវបានថៃចាប់ខ្លួន ដើម្បីសាកសួរសុខទុក្ខ និងបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាល ដែលបាន និងកំពុងធ្វើការយ៉ាងសកម្មលើគ្រប់យន្តការទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយក្នុងការការពារអាយុជីវិត, សេចក្តីសុខសុវត្ថិភាព...
(ភ្នំពេញ)៖ ពិតជាអស្ចារ្យខ្លាំងណាស់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទើបតែសម្ពោធផលិតផលថ្មី ៣មុខជាផ្លូវការ មិនទាន់ដល់១ខែផង ឥឡូវ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានធ្វើការបញ្ចេញនូវសមាជិកថ្មីបន្ថែមទៀត ក្រោមម៉ាកផលិតផលទឹកក្រូចអាយស៍ IZE ជាមួយជម្រើសរសជាតិ ផ្លែឈើជាច្រើន «អាយស៍រសជាតិក្រូច, អាយស៍រសជាតិទំពាំងបាយជូរ, អាយស៍រសជាតិផ្លែឈើចម្រុះ និង អាយស៍រសជាតិក្រូចឆ្មា» រសជាតិថ្មី ប្លែកមាត់...
ភ្នំពេញ : នាយឧត្តមសេនីយ៏ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ចើញជាអធិបតីភាពក្នុងពិធីបញ្ចុះសព នាយឧត្តមសេនីយ៏ ហេង បូរិន្ទ រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា វាមិនមែនជាពេលវេលាត្រឹមត្រូវ សម្រាប់លោកក្នុងការអំពាវនាវ ឱ្យមានបទឈប់បាញ់រវាងរុស្ស៊ី និងអ៊ុយក្រែននោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកយកព័ត៌មានម្នាក់បានសួរលោក Trump នៅលើយន្តហោះ Air Force One...
ភ្នំពេញ៖ នារសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានដឹកនាំប្រតិភូចូលរួម គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ ហេង បូរិន្ទ រដ្ឋលេខាធិការ ក្រសួងការពារជាតិ ដែលបានទទួលមរណភាព នៅថ្ងៃទី១៦...
បរទេស៖ ពាណិជ្ជកម្មឆ្លងទ្វីបអឺរ៉ាស៊ី ប្រឈមមុខនឹងភាពតានតឹងថ្មី នៅពេលនេះ ដែលប៉ូឡូញបានបិទព្រំដែនរបស់ខ្លួនជាមួយបេឡារុស្ស ដោយលើកឡើង ពីការព្រួយបារម្ភផ្នែកសន្តិសុខ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ការបិទនេះរំខានដល់ច្រករបៀងដែលជាធម្មតាមានចំណែក 90% នៃចរាចរដឹកជញ្ជូនតាមផ្លូវដែករវាងប្រទេសចិន និងសហភាពអឺរ៉ុប, នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយ Politico ។ ក្រសួងការបរទេសប៉ូឡូញ...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់យុវជន និងអ្នកដែលចង់មានជំនាញមួយច្បាស់លាស់ សូមអញ្ជើញចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) ព្រោះជាការសិក្សារយៈពេលខ្លី ឆាប់ចប់ និងឆាប់ទទួលបានផល។ ការអំពាវនាវនេះ ស្របពេលយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ រួមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធជាង ១៣ម៉ឺននាក់ បានស្នើសុំចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលនេះ។ លោក ស៊ុន...
ត្បូងឃ្មុំ ៖ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីថ្លែងអំណរគុណ ចំពោះការខិតខំបំពេញការងារកន្លងមក ។ ក្នុងពិធីនោះ លោកក៏បានជូនពរមន្ត្រីរាជការទាំងអស់ ឱ្យធ្វើដំណើរប្រកបដោយសុវត្ថិភាព ពេលត្រឡប់ទៅលេងស្រុកកំណើត។ លោកក៏បានលើកឡើងពីវីរៈកងទ័ព ដែលកំពុងការពារជាតិមាតុភូមិពីសត្រូវ ហើយអំពាវនាវឱ្យមន្ត្រីរាជការទាំងអស់ ចូលរួមបួងសួងជូនពរ ទ័ពជួរមុខឱ្យទទួលបានជោគជ័យ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានប្រាប់ទៅឧត្តមសេនីយ៍ទោ Dato Paduka Seri Haji Muhammad Haszaimi Bin Bol Hassan អគ្គមេបញ្ជាការកងទ័ព ភូមិន្ទព្រុយណេថា ជំហររបស់កម្ពុជានៅតែដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃដោយសន្តិវិធី។ ក្នុងឱកាសអនុញ្ញាត ឲ្យអគ្គមេបញ្ជាការកងទ័ព ភូមិន្ទព្រុយណេ ចូលជួបសម្តែងការគួរសម...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានគាំទ្រចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃដែលព្រមព្រៀងគ្នាកាលពីថ្ងៃទី២៨ កក្កដា កន្លងមកនៅប្រទេសម៉ាឡេស៊ី ។ ក្នុងឱកាសអនុញ្ញាតឲ្យលោក Olivier RICHARD ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ចូលសម្តែងការគួរសម នាថ្ងៃទី១៩ កញ្ញា សម្ដេចបវរធិបតីបានថ្លែងអំណរគុណដល់ប្រធានាធិបតីបារាំងលោក...