ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា មានជនជាតិវៀតណាមចំនួន ៥៧នាក់ទៀត ត្រូវបានបណ្តេញចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី ខេត្តព្រៃវែង។ យោងតាមគេហទំព័ហ្វេសប៊ុក របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ...
ភ្នំពេញ៖ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និង ជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ និង ជាហត្ថលេខី ក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា...
ពោធិ៍សាត់៖ លោក ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានលេខាធិការដ្ឋានប្រចាំខេត្ត បានដឹកនាំកិច្ចប្រជុំបន្តចុះត្រួតពិនិត្យ តាមដាន ពង្រឹង និងជំរុញការអនុវត្ត “គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” នៅសាលប្រជុំរដ្ឋបាលសាលាស្រុកបាកាន កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងគោលដៅពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ និងផ្សព្វផ្សាយឲ្យមានការប្រើប្រាស់...
បរទេស៖ ប្រទេសមីយ៉ាន់ម៉ាបាននិយាយថា ខ្លួនបានបញ្ជូនឧទ្ធម្ភាគចក្ររុស្ស៊ី និងយន្តហោះចិន ទៅក្នុងកម្លាំងទ័ពអាកាសរបស់ខ្លួន ខណៈដែលប្រទេសទាំងពីរនៅតែបន្តផ្គត់ផ្គង់សម្ភារៈដល់រដ្ឋាភិបាលដែលគ្រប់គ្រងដោយយោធា ទោះបីជាមានសម្ពាធពីអន្តរជាតិដើម្បីបញ្ចប់សង្គ្រាមស៊ីវិលដ៏បង្ហូរឈាមរបស់ខ្លួនក៏ដោយ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសដទៃទៀត បានដាក់ទណ្ឌកម្មលើប្រទេសមីយ៉ាន់ម៉ា ដែលរាប់បញ្ចូលទាំងការហាមឃាត់ការលក់អាវុធ ប៉ុន្តែរុស្ស៊ី និងចិន បាននិងកំពុងផ្គត់ផ្គង់ឥតឈប់ឈរ នូវយោធា...
ភ្នំពេញ ៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា ការអនុវត្តកិច្ចសន្យា និងការអនុវត្តជំនាញឯកទេស ជាគន្លឹះសម្រាប់ភាពប្រកួតប្រជែងនៃវិស័យកសិអាហារ ហើយវិស័យកសិកម្មនៅតែជាវិស័យគន្លឹះ នៃសេដ្ឋកិច្ចកម្ពុជា។ ការលើកឡើងរបស់ លោករដ្ឋមន្ដ្រី ហែម វណ្ណឌី នាឱកាសអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ នៃវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា២០២៥ ក្រោមប្រធានបទ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ស្ទើរតែអស់បញ្ជីឈ្មោះគោលដៅដែលអាចសម្រេចបានសម្រាប់ដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូ បន្ទាប់ពីការផ្លាស់ប្តូរចុងក្រោយរបស់ខ្លួនក្នុងបញ្ជីខ្មៅលើក្រុមហ៊ុនប្រេងធំជាងគេចំនួនពីររបស់រុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅចុងខែតុលា ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាឱ្យដាក់ទណ្ឌកម្មថ្មីលើក្រុមហ៊ុនថាមពលរបស់រុស្ស៊ីឈ្មោះ Lukoil...
ភ្នំពេញ៖ ចិន ដែលជាប្រទេសមហាអំណាចមួយ ក្នុងតំបន់និងពិភពលោក បានប្រកាសបន្តដើរតួនាទីស្ថាបនា ក្នុងការលើកកម្ពស់ការបន្ថយភាពតានតឹង កម្ពុជា-ថៃ ក្នុងនាមជាមិត្តភ័ក្តិ និងជាអ្នកជិតខាងជិតស្និទ្ធនៃប្រទេសទាំងពីរ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក របស់លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលធ្លាប់គេឱ្យរហ័សនាមថា «អ្នកចម្បាំងចចក» បានបង្ហោះរូបអ្នកនាំពាក្យក្រសួងការបរទេសចិន ដោយភ្ជាប់នូវខ្លឹមសារថា «ប្រទេសចិនបានកត់សម្គាល់ពីការវិវឌ្ឍ និងបញ្ហាថ្មីៗមួយចំនួន ងអំឡុងពេលនៃការអនុវត្តសេចក្តីប្រកាសរួមរវាងប្រទេសថៃ និងកម្ពុជា។...
ភ្នំពេញ៖ លោក Anwar Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានអាស៊ាន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានហៅទូរស័ព្ទមកកាន់ នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្រ្តីថៃ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពចុងក្រោយបំផុត នៃកិច្ចខិតខំប្រឹងប្រែងសន្តិភាព បន្ទាប់ពីឧបទ្ទវហេតុថ្មីៗនេះនៅតាមព្រំដែនរួមរបស់ប្រទេសទាំងពីរ។ នៅលើបណ្ដាញសង្គមនៅរាត្រីថ្ងៃទី១៣ វិច្ឆិកា ២០២៥ លោក Anwa បានឱ្យដឹងថា លោក...
ក្រសួងការបរទេស រៀបចំបទបង្ហាញ ជូនអង្គទូតបរទេស ពីការវិវត្ត នៃសេចក្តីថ្លែងការណ៍រួម កម្ពុជា-ថៃ ក្រុមអ្នកសង្កេតការណ៍អាស៊ាន មកសួរសុខទុក្ខជនភៀសសឹក របស់អ្នកភូមិព្រៃចាន់ កម្ពុជា ស្នើឱ្យបើកការ ស៊ើបអង្កេតឯករាជ្យ ដោយមានបរទេសចូលរួម ករណីទាហានថៃ បាញ់ប្រហារជនស៊ីវិលកម្ពុជា កម្ពុជា ព្រមានថៃ អំពីការប៉ុនប៉ងបំផ្លាញ សន្តិភាព ដែលបង្កគ្រោះថ្នាក់ ដល់ពលរដ្ឋខ្មែរ សភាជាង៤០ប្រទេស...
ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា ច្រានចោលទាំងស្រុងនូវសេចក្តីថ្លែងការណ៍របស់គណបក្សភឿថៃ ដែលបានចោទប្រកាន់កម្ពុជាដោយគ្មានមូលដ្ឋាន ថា បានដាក់មីនថ្មី បណ្តាលឱ្យកងទ័ពថៃរបួសកាលពីថ្ងៃ១០ វិច្ឆិកា។ ជាមួយគ្នានេះដែរ គណបក្សប្រជាជនក៏បានផ្តន្ទាទោស យ៉ាងខ្លាំងក្លាចំពោះអំពើយង់ខ្នងសាហាវព្រៃផ្សៃរបស់យោធាថៃបើកការបាញ់ប្រហារមកលើពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់បង្កឱ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ ស្រាល៣នាក់៕