បរទេស ៖ ក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា កាលពីថ្ងៃពុធថា ខ្លួនបានបណ្តេញអ្នកការទូតអាមេរិកម្នាក់ ដោយសារតែមានទំនាក់ទំនងស្នេហា ដែលគាត់បានសារភាពថា មានជាមួយនារីជនជាតិចិនម្នាក់ ដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនង នឹងបក្សកុម្មុយនិស្តចិន។ យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ការបណ្តេញនេះ ត្រូវបានគេជឿថា ជាប្រភេទដំបូងសម្រាប់ការបំពានបំរាម នៃទំនាក់ទំនងបែបនេះ...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា លោក Balakrishnan Rajagopal អ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិលំនៅឋានសមរម្យ នៃការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស(OHCHR) នឹងចាត់វិធានការ ជាក់ស្តែង ទៅលើសកម្មភាពរបស់ភាគីថៃ ដែលបានគំរាមកំហែង និងបំពានសិទ្ធិលំនៅឋាន របស់ប្រជាពលរដ្ឋខ្មែរ នៅតាមបន្ទាត់...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់នាយករដ្ឋមន្ត្រី នៃកុំមិនវែលដូមីនីក ថា ជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និង សន្ធិសញ្ញាដែលស្រាប់ និងច្បាប់អន្តរជាតិ។ ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា មានទណ្ឌិតចំនួន ១២០នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តស្វាយរៀង ទៅកាន់មណ្ឌលអប់រំកែប្រែទី៣ ដើម្បីរំដោះភាពចង្អៀតណែន ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានពន្ធនាគារ បានបញ្ជាក់ថា ការផ្ទេរទណ្ឌិតនេះ ធ្វើឡើង ដោយបានការអនុញ្ញាតជាគោលការណ៍ពី ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រី្តក្រសួងមហាផ្ទៃ។ អគ្គនាយកដ្ឋានពន្ធនាគារ...
ភ្នំពេញ ៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងសង្កត់ធ្ងន់ ទៅលោក អានុទីន មេដឹកនាំថៃ នាពេលបច្ចុប្បន្នថា ថៃមិនអាចលុបចោល បាននោះទេ ចំពោះការចុះអនុស្សរណៈ នៃការយោគយល់ចំនួន២ គឺMOU ឆ្នាំ២០០០ រវាងកម្ពុជា-ថៃ ស្ដីពីការវាស់វែង ខណ្ឌសីមាព្រំដែនគោក និង...
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបន្តរៀបចំពិព័រណ៍ការងារ នៅខេត្តបន្ទាយមានជ័យ រយៈពេល ៣ថ្ងៃ នាចុងសប្ដាហ៍នេះ ដោយនាំយកឱកាសការងារជាង ៨ម៉ឺនកន្លែង ជូនបងប្អូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ពិព័រណ៍ការងារ...
ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃ៩ តុលានេះ បានដាក់ញ្ញត្តិជាថ្មីម្តងទៀត ទៅលោក Balakrishnan Rajagopal អ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិលំនៅឋានសមរម្យ នៃការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ឲ្យបន្តតាមដាន លើការគំរាមកំហែង ដែលបន្តកើតមានលើសិទ្ធិ ទទួលបានលំនៅឋានសមរម្យ របស់ប្រជាពលរដ្ឋកម្ពុជា តាមព្រំដែនកម្ពុជា-ថៃ ពីសំណាក់ភាគីថៃ ៕
ភ្នំពេញ៖ ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៥ – ក្រុមហ៊ុន Vietjet កំពុងធ្វើយុទ្ធនាការលក់សំបុត្របញ្ចុះតម្លៃដ៏ធំបំផុតប្រចាំឆ្នាំរបស់ខ្លួន ដោយផ្តល់ជូនអ្នកដំណើរពីប្រទេសកម្ពុជាដែលមានការបញ្ចុះតម្លៃរហូតដល់ 50% នៃតម្លៃសំបុត្រ ដាក់ឥវ៉ាន់ដោយឥតគិតថ្លៃ ស្នាក់នៅសណ្ឋាគារដ៏ប្រណិត និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតក្នុងអំឡុងពេល ប្រូម៉ូសិនលក់បញ្ចុះតម្លៃសំបុត្រចុងឆ្នាំនេះ ដែលមានរយៈពេលកំណត់ត្រឹមតែ ១០ ថ្ងៃប៉ុណ្ណោះ។ ការផ្តល់ជូនដ៏ពិសេសនេះ គឺជាឱកាសដ៏ល្អបំផុតក្នុងការរៀបចំផែនការដំណើរកម្សាន្តចុងឆ្នាំ ឬដំណើរនានានាឱកាសឆ្នាំថ្មីនៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរជាច្រើនទៀតតាមរយៈជើងហោះហើរត្រង់រវាងខេត្តសៀមរាប និងហាណូយរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet។ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៥ អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជាអាចរីករាយជាមួយការបញ្ចុះតម្លៃរហូតដល់ 50% នៃតម្លៃសំបុត្រ Eco-class (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ) ដោយបញ្ចូលលេខកូដបញ្ចុះតម្លៃ SUPERSALE1010 នៅពេលកក់សំបុត្រតាមរយៈគេហទំព័រ www.vietjetair.com ឬកម្មវិធីទូរសព្ទ Vietjet Air ។ ប្រូម៉ូសិននេះ មានសុពលភាពសម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១ខែវិច្ឆិកា ឆ្នាំ ២០២៥ រហូតថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦ (មិនរាប់បញ្ចូលថ្ងៃបុណ្យសាធារណៈ)។ ជាផ្នែកមួយនៃការប្រារព្ធពិធីប្រូម៉ូសិនលក់បញ្ចុះតម្លៃដ៏ធំបំផុតនេះ អ្នកដំណើរដែលធ្វើដំណើរចន្លោះពីថ្ងៃទី ១ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នឹងទទួលបានអត្ថប្រយោជន៍បន្ថែមជាច្រើន។ សម្រាប់អ្នកដំណើរតាមប្រភេទសំបុត្រអេកូ ក្រុមហ៊ុន Vietjet ផ្តល់ជូនការដាក់ឥវ៉ាន់ដោយឥតគិតថ្លៃចំនួន ២០ គីឡូក្រាមនៅលើជើងហោះហើរអន្តរជាតិ និងបញ្ចុះតម្លៃ 50% លើម្ហូបអាហារឈ្ងុយឆ្ងាញ់ក្តៅៗដែលបានកក់ទុកមុនសម្រាប់ជើងហោះហើរក្នុងស្រុកទៅកាន់ប្រទេសវៀតណាម និងគោលដៅអន្តរជាតិ។ ទន្ទឹមនឹងនេះ អ្នកដំណើរ SkyBoss អាចរីករាយជាមួយការបញ្ចុះតម្លៃរហូតដល់ 50% នៅទូទាំងផ្លូវហោះហើរទាំងអស់ ដោយប្រើលេខកូដបញ្ចុះតម្លៃ LEADER10។...
ហ្សឺណែវ៖ ប្រទេសចិន បានអំពាវនាវឱ្យសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) រួមគ្នាដោះស្រាយភាពចលាចលពាណិជ្ជកម្មដែលកំពុងកើនឡើង ហើយរួមគ្នារក្សាតម្លៃស្នូល និងគោលការណ៍នៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ថ្លែងនៅក្រោមរបៀបវារៈ “ការកើនឡើងភាពចលាចលពាណិជ្ជកម្ម និងការឆ្លើយតបរបស់ WTO” ដែលផ្តួចផ្តើមដោយប្រទេសចិន នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា WTO លើកទី៤ ក្នុងឆ្នាំនេះ ដែលធ្វើឡើងពីថ្ងៃច័ន្ទដល់ថ្ងៃអង្គារ លោក Li Yongjie...
ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ប្រទេសថៃ គឺជាអ្នកហែកធម្មនុញ្ញនិងគោលការណ៍ ជាមូលដ្ឋានរបស់សមាគមអាស៊ាន ។ ក្នុងឱកាសថ្លែងសុន្ទរកថា បិទវេទិកាភ្នំពេញលើកទី៤ ស្ដីពី «ពហុភាគីនិយមទល់នឹងឯកតោភាគីនិយម ៖ ស្វ័យភាពជាយុទ្ធសាស្ត្រនិងជម្រើសគោលនយោបាយរបស់អាស៊ាន» កាលពីថ្ងៃទី៨ ខែតុលា បណ្ឌិតសភាចារ្យ សុខ ទូច...