ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសំណើ របស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ចំនួន៥។ សេចក្តីព្រាងច្បាប់ ចំនួន៥នោះ រួមមាន៖ ១-ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីក្របខណ្ឌបទប្បញ្ញត្តិសុវត្ថិភាព ម្ហូបអាហារអាស៊ាន។២-ការអនុម័តយល់ព្រម លើពិធីសារធ្វើវិសោធកម្មកិច្ចព្រមព្រៀង...
បរទេស៖យោងតាមការចេញផ្សាយ របស់ RT ក្រុមប្រឹក្សាអឺរ៉ុបបានប្រកាសថា សមាជិកសហភាពអឺរ៉ុបទាំងឡាយ បានយល់ព្រមហាមឃាត់ការដឹកជញ្ជូន ឧស្ម័នរុស្ស៊ីតាមរយៈប្លុកនេះនៅក្នុងការសម្រេចចិត្តដាក់សំពាធថ្មី មួយទៀតទៅលើប្រទេសរុស្សី។ ក្រុមប្រឹក្សាបាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង នាំចូលថ្មីសម្រាប់ហ្គាសរុស្ស៊ីនឹងត្រូវបានហាមឃាត់ ដោយប្លុកចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០២៦។ កិច្ចព្រមព្រៀងរយៈពេលខ្លី ដែលបានឈានដល់មុនថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០២៥ នឹងត្រូវបានអនុញ្ញាត ឱ្យដំណើរការរហូតដល់ថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០២៦ ខណៈដែលកិច្ចសន្យារយៈពេលវែង នឹងត្រូវបានអនុញ្ញាតឱ្យដំណើរ ការរហូតដល់ថ្ងៃទី១ខែមករា...
បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា សហភាពអឺរ៉ុបកំពុងធ្វើអ្វីៗ គ្រប់យ៉ាងតាមអំណាចរបស់ខ្លួន ដើម្បីបំផ្លាញដល់កិច្ចប្រជុំកំពូល នាពេលខាងមុខ រវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអាមេរិកលោក Donald Trump។ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Maria Zakharova បានប្រាប់ទីភ្នាក់ងារព័ត៌មាន TASS កាលពីថ្ងៃចន្ទថា ប្លុកនេះកំពុងអនុវត្ត...
តេហេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេស អ៊ីរ៉ង់ លោក Esmaeil Baghaei បានថ្កោលទោសយ៉ាង ដាច់អហង្ការ ចំពោះអ៊ីស្រាអែល ចំពោះ “ការរំលោភជាញឹកញាប់” នៃបទឈប់បាញ់ជាមួយក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សាស្ទ្រីប។ នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក Baghaei បានថ្កោលទោសជាពិសេសការ វាយប្រហាររបស់អ៊ីស្រាអែល នៅយប់ថ្ងៃសុក្រ លើរថយន្ដក្រុងដឹកគ្រួសារប៉ាឡេស្ទីនទៅកាន់ផ្ទះរបស់ពួកគេនៅភាគខាងជើងហ្គាហ្សា ដែលបានសម្លាប់មនុស្ស ១១ នាក់...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឲ្យ Ko1បញ្ឈប់សកម្មភាពបែបឆ្កួតៗនេះជាបន្ទាន់ និងចូលរួមពង្រឹងតម្លៃសិលធម៌ សុជីវធម៌ គុណធម៌ និងភាពថ្លៃថ្នូររបស់ជាតិ ក្រោយធ្វេីសកម្មភាពដុតចោលទំនិញថៃ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃ២០ ខែតុលា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ថា «ខ្ញុំទើបបានមើលវីដេអូមានរយៈពេលជាង៨នាទីរបស់ក្រុមដែលដឹកនាំដោយលោកKO1ទាក់ទងដល់ការធ្វើពហិការឈប់ប្រើប្រាស់ទំនិញថៃ។ ខ្ញុំពិតជាមានការខកចិត្តចំពោះអំពើមិនគប្បីរបស់បងប្អូនទាំងនេះពិសេសសម្រាប់លោក...
ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកស្រី អាំង សុជាតា ខូយរីដា អនុប្រធានកិត្តិយសសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញទទួលថវិកា ពីមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុងស្រុក និងសប្បុរសជននានា...
ប្រទេសរុស្ស៊ី ជាប់ចំណាត់ថ្នាក់លេខមួយ ក្លាយជាទីផ្សាររូបិយប័ណ្ណគ្រីបតូ ដ៏ធំបំផុតរបស់អឺរ៉ុប នាយកប្រតិបត្តិ របស់ក្រុមសាជីវកម្មហិរញ្ញវត្ថុ នៅអាមេរិក JPMorgan ព្យាករណ៍ថា មាសអាចឡើងដល់ ១០.០០០ ដុល្លារក្នុងមួយអោន យន្តហោះដឹកទំនិញ រអិលចេញពីផ្លូវរត់នៅហុងកុង បុកជាមួយរថយន្តល្បាតសន្តិសុខ ធ្លាក់ទាំងពីរចូលទៅក្នុងសមុទ្រ បណ្តាលឱ្យស្លាប់មនុស្សពីរនាក់ លោក Trump ប្តេជ្ញាថា នឹងតម្លើងពន្ធលើប្រទេសឥណ្ឌា ថែមទៀត...
នាយករដ្ឋមន្ដ្រីកម្ពុជា ជឿជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងទាក់ទាញអ្នកទេសចរណ៍ និងអ្នកវិនិយោគ មកកម្ពុជាកាន់តែច្រើន ជាងមុនពេលជំងឺកូវីដ សម្តេចធិបតី ៖ សមត្ថកិច្ចចាប់ខ្លួន មនុស្សម្នាក់ ដែលហ៊ានបន្លំហត្ថលេខា របស់សម្តេច សម្តេចធិបតី ៖ កុំសួរនាំ រឿងបាត់ដីកន្លែងណាខ្លះ និងមេទ័ពណាស្លាប់ អ្នកនាំពាក្យគណៈប្រតិភូកម្ពុជាប្រចាំ IPU ច្រានចោលការចោទថា កម្ពុជាបង្កើនការវាយប្រហារថៃ...
ភ្នំពេញ ៖ វីដេអូអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវីដេអូណែនាំស្តីពីការបង្ការការលង់ទឹក ត្រូវបានប្រារព្ធពិធីផ្សព្វផ្សាយ ក្រោមអធិបតីភាពលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៏ផ្លូវគោក នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។ ពិធីនេះមានការអញ្ជើញចូលរួមពីលោកបណ្ឌិត WILL Parks ប្រធានអង្គការ យូនីសេហ្វ (UNICEF )...
ភ្នំពេញ ៖ ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ បានធ្វើការពិភាក្សានូវខ្លឹមសារ និងធ្វើការផ្លាស់ប្តូរឯកសារគ្នាទៅវិញទៅមក នៅប្រទេសម៉ាឡេស៊ី ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) សំដៅលើកកម្ពស់សន្តិភាពរវាងប្រទេសទាំងពីរ។ លោកឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមកិច្ចប្រជុំហើយ នាវេលាម៉ោង ១៨៖០០នាទី...