ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ឍន៍វិស័យអប់រំ ខេត្តអានហួយ ប្រទេសចិន កាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតរួមគ្នានូវមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងមជ្ឈមណ្ឌលឧត្តមភាពទទួលស្គាល់ជំនាញកម្ពុជា-ចិន—រោងជាង ហួយជាំង (Huijiang workshop) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ...
នាវេលាម៉ោង០៣ និង៥០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥នេះ អនុវត្តតាមការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងទទួលផែន ដឹកនាំធ្វើការបង្រ្កាបករណីជួញដូរដោយខុស ច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្តែង និងឃ-ាត់ខ្លួ-នមុខសញ្ញាចំនួន០២នាក់នៅឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។ សមត្ថកិច្ចដកហូតបាន៖-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE...
ភ្នំពេញ ៖ លោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្មនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានវាយតម្លៃថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ ត្រូវបានព្យាករនឹងសម្រេចបានក្នុងរង្វង់ ៤,៨% ។ ការវាយតម្លៃរបស់លោកបែបនេះ ក្នុងកិច្ចប្រជុំ (Wrap-up Meeting) ដើម្បីបូកសរុបលទ្ធផលនៃការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាធារណៈនៃកម្ពុជាសម្រាប់ឆ្នាំ ២០២៥ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន...
ខេត្តបាត់ដំបង៖ នៅវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នៅចំណុចភូមិកូនភ្នំខាងត្បូង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកសំពៅលូនបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៧នាក់។ វត្ថុតាងដកហូតមាន ,ម្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន ៣កពា្ចប់ នឹង ៤៥បំពង់បឺត ទម្ងន់ស្មើរ ១៧.៩៧ ក្រាមទាំងសំបក , ជញ្ជីងថ្លឹង០១គ្រឿង .ទូរស័ព្ទដៃ០៧គ្រឿង...
ត្បិតផ្លូវខ្សែរក្រវ៉ាត់ព្រំដែនកម្ពុជាវៀតណាម ភូមិសាស្ត្រខេត្តមណ្ឌលគិរីមិនទាន់ស្ថាបនារួច ១០០%តែពលរដ្ឋគឺអាចធ្វើដំណើរឬដឹកកសិផលដែលពួកគាត់ធ្វើបានយ៉ាងងាយស្រួល ចេញមកលក់លើទីផ្សារ។ ជាឧទាហរណ៍ពលរដ្ឋដែលរស់នៅឃុំប៊ូស្រា ស្រុកពេជ្រា ខេត្តមណ្ឌលគិរី ក្រោយបញ្ចប់ការងារស្រែចម្ការ និងដោយសារមានផ្លូវធ្វើដំណើរស្រួលជាងមុនផង ពួកគាត់ឆ្លៀតពេលវេលានៅសេសសល់ចូលព្រៃស្វែងរក ទំពាំង ដើម្បីលក់រកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារបន្ថែម។ ការចូលកាប់ទំពាំងក្នុងព្រៃមិនសូវងាយស្រួលឡើយ ត្បិតត្រូវដើរឡើងចុះភ្នំជ្រលងដងអូរ រួចបានទំពាំងហើយត្រូវពន់រែក យកទៅកន្លែងទុកម៉ូតូឯផ្លូវក្រវ៉ាត់ព្រំដែនដើម្បីដឹកទៅលក់អោយឈ្មួញដែលឈរចាំទិញឯទីផ្សារ។ ប្រជាពលរដ្ឋម្នាក់ប្រាប់ថាតម្លៃទំពាំងបានត្រឹម៨០០៛ក្នុង១kg តែក្នុង១ថ្ងៃយើងអាចរកបានចន្លោះពី៣០ទៅ៥០kg បូកជាប្រាក់ ក៏បានគួរសមដែរ។ សមត្ថកិច្ចព្រំដែនលោក ផុន...
ខេត្តសៀមរាប៖ កាលពីយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ នេះមានបណ្តាញសារព័ត៌មាន និងបណ្តាញសង្គមមួយចំនួនបាន ផ្សព្វផ្សាយថា “ឡានអន្តរាគមន៍តម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបើកបំពានភ្លើងស្តុប មកបុកម៉ូតូយ៉ាងពេញទំហឹង បណ្ដាលឱ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅនឹងទីតាំងកន្លែងកើតហេតុ(ព័ត៌មានបឋម)” ពាក់ព័ន្ធនឹងករណីនេះក្រុមការងារប្រតិកម្មរហ័ស និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមធ្វើការបំភ្លឺជូនសាធារណជន ជ្រាបដូចតទៅ៖ ដោយ៖ អ៊ុយសុធុន/សៀមរាប/ដើមអម្អិល
បរទេស៖ ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រទេសចិន រុស្ស៊ី និងកូរ៉េខាងជើង ពីបទសមគំនិតប្រឆាំងនឹងសហរដ្ឋអាមេរិក។ លោកបានធ្វើការកត់សម្គាល់បែបនេះ នៅលើវេទិកា Truth Social របស់លោកក្នុងអំឡុងពេលព្យុហយាត្រាយោធានៅទីក្រុងប៉េកាំង នៅថ្ងៃពុធ ដើម្បីបង្ហាញពីជ័យជំនះលើប្រទេសជប៉ុនក្នុងសង្គ្រាមលោកលើកទីពីរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥...
កោះកុង ៖ លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុងថ្មី បានប្ដេជ្ញាខិតខំលើកកម្ពស់ការថែរក្សា ការពារបូរណភាពទឹកដីអធិបតេយ្យភាពជាតិ និងបង្កើនការរក្សាសន្តិសុខ សណ្តាប់ធ្នាប់តាមតំបន់ព្រំដែន។ ការប្ដេជ្ញាចិត្តរបស់ លោកស្រី ឈី វ៉ា បន្ទាប់ពីប្រកាសទទួលភារកិច្ចថ្មី ជាអភិបាលខេត្តកោះកុង នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ស...
ខេត្តបាត់ដំបង៖ លោកអនុសេនីយ៍ឯកសុខ លី មេបញ្ជាការកងរាជអាវុធហត្ថស្រុកសំពៅលូន ដឹកនាំកម្លាំងចុះបង្ក្រាប ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី៣០.ខែសីហា.ឆ្នាំ២០២៥ នៅចំណុច ភូមិទួលជ្រៃ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងកម្លាំងអាវុធហត្ថស្រុកសំពៅលូន សហការណ៍ ការិយាល័យជំនាញរាជអាវុធហត្ថខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៥ នាក់៕ -វត្ថុតាងដកហូត១.គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌ ស ថ្លា...
ភ្នំពេញ៖ ព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រីមានរៀបចំកម្មវិធីបំពាក់មេដាយសហមេត្រី ជូនដល់ក្រុមការងារការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជា។ លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានថ្លែងថានេះជាលើកទី២ ដែលក្រុមការងារការិយាល័យមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍប្រចាំកម្ពុជាបានទទួលនូវកិត្តិយសដ៏ថ្លៃថ្លាពីរាជរដ្ឋាភិបាលកម្ពុជា ហើយនេះជាសក្ខីភាពបង្ហាញពីទំនាក់ទំនងយ៉ាងស្អិតរមួតនៃសង្គមស៊ីវិលប្រទេសយើងទាំងពីរ កម្ពុជា-ចិន លើបុព្វហេតុផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនកម្ពុជានៅមូលដ្ឋាន។ លោកបានរំលេចពីសមិទ្ធផលជាច្រើនចាប់ពីឆ្នាំ២០១៨ ដែលមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍប្រចាំកម្ពុជាសម្រេចបានក្រោមកិច្ចសម្របសម្រួលពីវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាក់ស្តែងអណ្តូងទឹកចំនួន២០០ អគារសិក្សាកម្ពស់២ជាន់មាន១២បន្ទប់ ចំនួន២ខ្នង ការអភិវឌ្ឍភូមិតាននក្លាយជាភូមិគំរូនៃការកាត់បន្ថយភាពក្រីក្រ...