ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានអនុញ្ញាឱ្យគណៈកម្មការ ស្រាវជ្រាវគម្ពីរអាថ៌កំបាំង យុទ្ធគុនដូនតាខ្មែរ ដឹកនាំដោយ លោក ថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការ ស្រាវជ្រាវគម្ពីរអាថ៌កំបាំង យុទ្ធគុនដូនតាខ្មែរ...
ពោធិ៍សាត់ ៖ ស្ពានលេខ២៨ ដែលខ្ពស់ជាងគេ (មានកម្ពស់ ៩០ម៉ែត្រ ប្រវែង ៥៣០ម៉ែត្រ) សម្រេចបាន៩៣% គ្រោងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ខណៈពេលដែលផ្លូវជាតិលេខ ១០ (អតីតផ្លូវជាតិ១៥៥១) ស្រុកសំឡូត ស្រុកវាលវែង ក្រុងខេមរភូមិន្ទ សម្រេចបាន ៩៦,១៦%...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា លោកជឿជាក់លើទីក្រុងមូស្គូ ច្រើនជាងទីក្រុង Brussels ដោយសារតែប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានគោរពយ៉ាងខ្ជាប់ខ្ជួននូវការប្តេជ្ញាចិត្តនិង ការសន្យារបស់គាត់។ មេដឹកនាំហុងគ្រី និងលោកPutin បានជួបប្រជុំគ្នាជាច្រើនដង...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រកាសថា ប្រទេសបារាំង នឹងបង្កើនថវិកា ការពារជាតិរបស់ខ្លួនទ្វេដង ក្នុងពេលអនាគតដ៏ខ្លីខាងមុខ ហើយបានជំរុញឱ្យ មេដឹកនាំសហភាព អឺរ៉ុបដទៃទៀត បង្កើនការចំណាយលើផ្នែក យោធាដូចគ្នាផងដែរ។ ការប្រកាសបែបនេះកើតឡើង ចំពេលមានសម្ពាធរបស់សហរដ្ឋអាមេរិក លើប្រទេសសមាជិកណាតូ ដើម្បីបង្កើនការរួមចំណែក ដល់សន្តិសុខសមូហភាពនៅក្នុង...
រដ្ឋមន្ដ្រី ប៉េង ពោធិ៍នា ប្តេជ្ញាសម្រេច ឱ្យបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ពាក់ព័ន្ធនឹងការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ អនុប្រធានទី១ រដ្ឋសភាប្រទេសហុងគ្រី នឹងមកទស្សនកិច្ចជាផ្លូវការនៅកម្ពុជារយៈពេល ៥ថ្ងៃ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ទៅប្រទេសឡាវ ចាប់ពីថ្ងៃទី៦-៧ កុម្ភៈ លោក ប៉ែន បូណា ៖...
ប្រធានាធិបតីអាមេរិកលោក Donald Trump យល់ព្រមជាមួយមហាសេដ្ឋី Elon Musk ក្នុងការបិទ USAID អាជ្ញាធរ បើកការស៊ើបអង្កេតរួមគ្នា លើករណីឆេះយន្តហោះ Air Busan សង្គ្រាមពាណិជ្ជកម្ម តម្លើងពន្ធ ៖ លោក Donald Trumpថា លោកអាចកំដរ កាណាដា ម៉ិកស៊ិក...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសចិន បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ពន្ធបន្ថែម ១០ ភាគរយលើការនាំចូលពីប្រទេសចិន ក្រោមលេសថា ទាក់ទងនឹងសារធាតុ fentanyl នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា ប្រទេសចិន គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានគោលនយោបាយគ្រប់គ្រងគ្រឿងញៀនដ៏តឹងរ៉ឹងបំផុត និងការអនុវត្តយ៉ាងម៉ត់ចត់បំផុតនៅក្នុងពិភពលោក ដោយបន្ថែមថា ប្រទេសចិន បានបំពេញកាតព្វកិច្ចត្រួតពិនិត្យគ្រឿងញៀនអន្តរជាតិរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន និងតាំងចិត្ត និងចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រឆាំងគ្រឿងញៀនអន្តរជាតិជាមួយប្រទេសជុំវិញពិភពលោក រួមទាំងសហរដ្ឋអាមេរិកផងដែរ។ អ្នកនាំពាក្យបានបន្ដថា...
ភ្នំពេញ៖ អនុប្រធានទី១ រដ្ឋសភា នៃប្រទេសហុងគ្រី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាហុងគ្រី អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជារយៈពេល ៥ថ្ងៃ។ យោងតាមសេចក្តីជូនដំណឹងស្តីពី ដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់ លោកស្រី ម៉ាតា ម៉ាត្រៃ អនុប្រធានរដ្ឋសភានៃប្រទេសហុងគ្រី នៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៣ខែកុម្ភៈ របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានលើកឡើងថា តបតាមការ អញ្ជើញរបស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា លោកស្រី ម៉ាតា ម៉ាត្រៃ...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ លោកបណ្ឌិត សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ព្រឹទ្ធសភា...
បរទេស៖ បុគ្គលិកនៃទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ត្រូវបានណែនាំឱ្យនៅក្រៅទីស្នាក់ការកណ្តាលរបស់ទីភ្នាក់ងារ នៅវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទ នេះបើយោងតាមការជូនដំណឹងដែលចែកចាយដល់ពួកគេ បន្ទាប់ពីមហាសេដ្ឋី លោក Elon Musk បានប្រកាសថា ប្រធានាធិបតី Donald Trump បានយល់ព្រមជាមួយលោកក្នុងការបិទទីភ្នាក់ងារនេះ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥...