បរទេស ៖ ការវាយប្រហារ ទៅលើទីភ្នាក់ងារ ដែលមានភារកិច្ចផ្តល់ ជំនួយមនុស្សធម៌ នៅក្រៅប្រទេស ជាមុខសញ្ញាថ្មី ដ៏សំខាន់មួយ នៅក្នុងការផ្លាស់ប្តូររបស់លោក Trump ដើម្បីផ្តល់អំណាច ដែលមិនធ្លាប់មានពីមុនមកដល់មហាសេដ្ឋី Elon Musk ដើម្បីគាំទ្រដល់ក្រសួងរដ្ឋាភិបាល និងប្រឆាំងនឹងអ្វី ដែលអ្នកទាំងពីរចាត់ទុកថា ការចំណាយដ៏ខ្ជះខ្ជាយ និងការហួសកម្រិត។ យោងតាមសារព័ត៌មាន FRANCE...
បរទេស៖ របាយការណ៍ពី AsiaOne បង្ហាញថា តារាសម្តែងល្បីឈ្មោះ គឺលោកស្រី Hsu ដែលគេស្គាល់ថា ជា តួស្រីឈ្មោះ សានឆាយ ក្នុងរឿង F4 បានកើតជំងឺរលាកសួត បន្ទាប់ពីកើតជំងឺគ្រុនផ្តាសាយ អំឡុងពេលវិស្សមកាលគ្រួសារក្នុងប្រទេសជប៉ុន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ក្រុមគ្រួសាររបស់នាងបានសម្ដែងការ សោកស្ដាយយ៉ាងខ្លាំងចំពោះមរណភាពរបស់នាង ហើយមានបំណងផ្ដល់ព័ត៌មានលម្អិតបន្ថែម អំពីមរណភាពរបស់នាងក្នុងពេលឆាប់ៗនេះ។ យោងតាមសារព័ត៌មាន...
តូក្យូ ៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Katsunobu Kato បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះផលប៉ះពាល់សក្តានុពល នៃពន្ធរបស់សហរដ្ឋអាមេរិកលើប្រទេសចិន កាណាដា និងម៉ិកស៊ិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ លោក Kato បានឲ្យដឹងនៅក្នុងកម្មវិធីទូរទស្សន៍ថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីផលប៉ះពាល់ ដែលអាចកើតមានលើសេដ្ឋកិច្ចពិភពលោក ហើយបានសង្កត់ធ្ងន់លើតម្រូវការដើម្បី “វាយតម្លៃ ឱ្យបានហ្មត់ចត់”...
បរទេស៖ ប្រទេសកាណាដា និងម៉ិកស៊ិក បានបញ្ជាឱ្យដំឡើងពន្ធសងសឹក លើទំនិញអាមេរិកជាការឆ្លើយតបទៅនឹង ការដាក់ពន្ធដោយប្រធានាធិបតីអាមេរិក លោក Donald Trump ហើយអាជីវកម្ម និងអ្នកប្រើប្រាស់នៅក្នុងប្រទេសទាំងពីរ បានចោទសួរកាលពីថ្ងៃអាទិត្យថា តើសង្គ្រាមពាណិជ្ជកម្មថ្មីអាចប៉ះពាល់ ដល់ពួកគេដែរឬទេ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រទេសកាណាដាបានបញ្ជាឱ្យតម្លើងពន្ធ ២៥ភាគរយ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើការដាក់ពន្ធ ២៥ភាគរយ លើការនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក និង ១០ភាគរយបន្ថែមទៀតលើទំនិញពីប្រទេសចិន ដែលប៉ះពាល់ដល់សង្គ្រាមពាណិជ្ជកម្ម ដែលមានសក្តានុពល និងបង្កើនភាពមិនច្បាស់លាស់ សម្រាប់អាជីវកម្មសកល។ លោក ត្រាំ ដែលចំណាយពេលចុងសប្តាហ៍នេះ នៅឯរមណីយដ្ឋាន Mar-a-Lago របស់លោកក្នុងរដ្ឋ Florida បានធ្វើតាមការសន្យារបស់លោក...
របបផ្តាច់ការតាមតំណពូជរបស់លោក Bashar al-Assad នៅក្នុងប្រទេសស៊ីរី បានដួលរលំយ៉ាងឆាប់រហ័ស និងយ៉ាងខ្លាំងនៅក្នុងខែធ្នូ ឆ្នាំ២០២៤។ កងកម្លាំងប្រឆាំងរបស់ប្រទេសស៊ីរី បានដណ្តើមយកទីក្រុង Damascus ដោយមានការតស៊ូតិចតួច ពីរបបដែលហាក់បីដូចជារឹងមាំ ខណៈដែលលោក Assad និងឥស្សរជនដែលកំពុងកាន់អំណាចបានរត់ភៀសខ្លួនចេញពីប្រទេសភ្លាមៗដោយលះបង់អំណាចទាំងអស់ និង ទ្រព្យសម្បត្តិ។ វាមិនមែនជាការភ្ញាក់ផ្អើលទាំងស្រុងនោះទេ ដូចដែលយើងបានឃើញរួចមកហើយ នូវការដួលរលំនៃរបបផ្តាច់ការក្នុងអំឡុងនិទាឃរដូវអារ៉ាប់ក្នុងឆ្នាំ២០១១។ នៅក្រោមប្រព័ន្ធនៃការគៀបសង្កត់ និងការភ័យខ្លាច...
The hereditary dictatorial regime of Bashar al-Assad in Syria collapsed so quickly and dramatically in December 2024. The Syria’s opposition forces took...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចរៀបចំការប្រឡង ជ្រើសរើសសិស្សពូកែទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥។ យោងតាមលិខិតរបស់ ក្រសួងអប់រំ ផ្ញើជូន លោក-លោកស្រី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា នៅឆ្នាំសិក្សា ២០២៤-២០២៥...
ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានថ្កោលទោសរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio ចំពោះការចាត់ទុកប្រទេសនេះថា ជា “រដ្ឋបញ្ឆោត” ហើយបានប្តេជ្ញាថានឹងមានការប្រឆាំងយ៉ាងតឹងរ៉ឹង ចំពោះការបង្កហេតុណាមួយពីសហរដ្ឋអាមេរិក។ នេះជាលើកទីមួយហើយ ដែលអាជ្ញាធរកូរ៉េខាងជើង បានរិះគន់សមាជិកគណៈរដ្ឋមន្ត្រីអាមេរិកមួយរូប ចាប់តាំងពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានស្បថចូលកាន់តំណែង ជាលើកទីពីរកាលពីថ្ងៃទី២០ ខែមករា នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។...
ភ្នំពេញ ៖ រយៈពេល១១ ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋទូទាំងប្រទេសជាង២សែននាក់ បានចូលរួមឈ្វេងយល់អំពីគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងថា ការឈ្វេងយល់នេះ ធ្វើឡើងតាមរយៈសកម្មភាពមន្រ្តីថ្នាក់ជាតិ និងអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបន្តចុះផ្សព្វផ្សាយ គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទូទាំងប្រទេសជាង៥ពាន់លើក។...