ខេត្តពោធិ៍សាត់÷ ក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងផ្ដោតការយកចិត្តទុកដាក់ជាខ្លាំងលើការងារស្ថាបនាផ្លូវ ដើម្បផ្តល់ភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ទៅមក ជាពិសេសការដឹកជញ្ជូនកសិផល និងដំណាំរួមផ្សំរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលជាប្រជាកសិកររស់នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង។ ក្នុងឱកាសដឹកនាំក្រុមការងារចុះត្រួតពិនិត្យផ្លូវក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង កាលពីពេលថ្មីៗនេះ លោក អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា បច្ចុប្បន្នការងារស្ថាបនាផ្លូវដែលបម្រើដល់ការធ្វើដំណើរ និងដោះស្រាយទុក្ខលំបាកផ្សេងៗ ជូនដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជននៅទីនេះ សរុបមានចំនួន ១៤ខ្សែ ប្រវែង...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយពីទទួលបានព័ត៌មាន រាយការណ៍ពីប្រជាពលរដ្ឋ បានចាត់ក្រុមការងារជំនាញ សហការជាមួយមន្ទីរបរិស្ថាន ខេត្តពោធិ៍សាត់ និងអាជ្ញាធរមូលដ្ឋាន ធ្វើការចុះពិនិត្យករណីការលេចធ្លាយប្រេងម៉ាស៊ូត ចេញពីទូរថភ្លើង ដែលដឹកតាមរថភ្លើង ខ្សែរត់ចេញពីរាជធានីភ្នំពេញឆ្ពោះ ទៅខេត្តបាត់ដំបង ។ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា...
ចកំពង់ធំ៖ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅឃុំមានជ័យ និងឃុំក្លែង ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានថ្លែងនូវការអបអរសាទរ និងសូមគោរពថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលបានជួយឧបត្ថម្ភសាឡាងមួយគ្រឿង សម្រាប់ធ្វើដំណើរឆ្លងកាត់ដងស្ទឹងសែន ដោយមិនគិតប្រាក់...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា សម្តេចពិតជាទទួលស្គាល់ ចំពោះភ្លេចភ្លាំង ដែលមិនបានបំពាក់អាវក្រោះ ការពារសុវត្ថិភាព ឲ្យកងទ័ពកម្ពុជា កាលពីអំឡុងមានការប៉ះទង្គិចគ្នា ដោយប្រដាប់អាវុធ រវាងកងទ័ពកម្ពុជា-ថៃ ។ ជាមួយនឹងការធ្វេសប្រហែស មិនបានបំពាក់អាងក្រោះ និងមួកដែកការពារសុវត្ថិភាព ដល់កងទ័ពកម្ពុជានេះ ដោយមិននឹកស្មានថា មានសង្គ្រាមជាមួយគ្នា...
បរទេស ៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារដោយជោគជ័យលើប្រព័ន្ធមីស៊ីលរបស់អ៊ុយក្រែនចំនួនបី រួមទាំងប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័ត ដែលផ្គត់ផ្គង់ ដោយសហរដ្ឋអាមេរិក (HIMARS) ដោយក្រសួងការពារជាតិ បាននិយាយដោយបញ្ចេញវីដេអូ អំពីផលប៉ះពាល់ផងដែរ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ប្រព័ន្ធមីស៊ីលផ្លោងរយៈចម្ងាយខ្លី...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានចេញមុខជូនយោបល់ខ្លះ ដល់នគរបាលសក្តិ៥ម្នាក់ ដែលប្រើពាក្យសម្ដី មិនសមរម្យលើអ្នកដឹកជញូជួន ក្នុងពេលដែលបុគ្គលិកដឹកជញ្ជូននោះ តេសួររកទីតាំង ដើម្បីដឹកម្ហូបអាហារជូន។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានសរសេរយ៉ាងដូច្នេះថា៖ «សុំជូនយោបល់បន្តិច...
លុយឌីជីថល Bitcoin ដែលជារូបិយប័ណ្ណឌីជីថលដ៏ធំបំផុត របស់ពិភពលោក តាមតម្លៃទីផ្សារបានធ្លាក់ចុះ 1.59% នៅ ៩៣.៦៨៤ដុល្លារ គិតត្រឹមកាលពីថ្ងៃអាទិត្យ ។ យោងតាមវែបសាយ bdnews24.com បានឱ្យដឹងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា កាលពីដើមថ្ងៃទី ១៤ ខែវិច្ឆិកា Bitcoin បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេលប្រាំមួយខែ ដោយសារការលក់ចេញយ៉ាង...
She is 18 years old.A daughter of Cambodia.A worker searching for survival.A human being deserving dignity.Yet she returned to her homeland shaking,...
កំពង់ធំ៖ នាពេលថ្មីៗនេះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី ទៅស្វែងយល់អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន ដែលមានដី តែមានជម្រកស្នាក់នៅមិនសមរម្យ រស់នៅភូមិថ្នល់ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។ ឧត្តមសេនីយ៍ទោ សោម...
បរទេស៖ សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ការវាយប្រហាររបស់អ៊ុយក្រែនទៅលើរោងចក្រថាមពលរបស់រុស្ស៊ីកំពុងរួមចំណែកដល់ការកើនឡើងតម្លៃប្រេងនៅក្នុងសហរដ្ឋអាមេរិក អឺរ៉ុប និងអាស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា សារព័ត៌មាន Bloomberg សរសេរថា ការវាយប្រហាររួមជាមួយនឹងការដាច់ភ្លើងនៅរោងចក្រសំខាន់ៗនៅអាស៊ី និងអាហ្វ្រិក បានដកប្រេងម៉ាស៊ូត និងសាំងរាប់លានបារ៉ែលចេញពីទីផ្សារពិភពលោក។ ចំណែកការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើក្រុមហ៊ុនថាមពលយក្សរុស្ស៊ី Lukoil...