ប៉េកាំង៖ គោលនយោបាយពន្ធគយរបស់រដ្ឋបាលលោក ត្រាំ បានរួមចំណែកដល់ការកើនឡើងថ្លៃដើម ការរំខានពាណិជ្ជកម្ម សម្ពាធអតិផរណា កំណើនប្រាក់ឈ្នួលនៅទ្រឹង និងការប្រែប្រួលការងារ ដែលទាំងអស់នេះអាចរារាំងដល់កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ គោលនយោបាយពន្ធដារ និងពាណិជ្ជកម្មដែលដាក់ពង្រាយជាឯកតោភាគីដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងបណ្តាលឱ្យតម្លៃអ្នកប្រើប្រាស់កើនឡើង ថ្លៃដើមផលិតកម្ម ការរំខានដល់សង្វាក់ផ្គត់ផ្គង់ និងការសងសឹកជាសកល។ ផលប៉ះពាល់នៃការដំឡើងពន្ធ៖ ក្នុងនាមជាធាតុផ្សំសំខាន់នៃយុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់រដ្ឋបាលលោក ត្រាំ ពន្ធគយបានបង្កបញ្ហាប្រឈមជាច្រើនដល់សេដ្ឋកិច្ចអាមេរិក...
ភ្នំពេញ ៖ នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ប៊ែលធី គ្រុប បានប្រារព្ធពិធីអបអរសារទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ និងពិសាអាហារសាមគ្គីគ្រួសារប៊ែលធី គ្រុប ជូនគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូ ចូលរួមប្រមាណ ៣,០០០នាក់ ក្រោមអធិបតីភាព លោកបណ្ឌិត...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានណែនាំជំនួយការជិតស្និទ្ធរបស់លោក Ryosei Akazawa ឱ្យធ្វើការចរចារពន្ធនាពេលខាងមុខជាមួយសហរដ្ឋអាមេរិក ដើម្បីជាប្រយោជន៍ដល់ប្រជាជាតិទាំងពីរ ខណៈដែលលោកបានសន្យាថានឹងខិតខំប្រឹងប្រែងរបស់ជប៉ុនទាំងមូលដើម្បីដោះស្រាយ “វិបត្តិជាតិ” ។ លោក Ishiba បានឲ្យដឹងថា រដ្ឋាភិបាលគួរតែរួមបញ្ចូលគ្នានូវធនធាននៅទូទាំងក្រសួង និងទីភ្នាក់ងារនានា ដើម្បីជំរុញឱ្យសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ប្រទេសជប៉ុន ដកថយនូវវិធានការពន្ធគយ ដែលត្រូវបានអនុវត្តដោយប្រធានាធិបតីលោក ដូណាល់...
បរទេស៖ នៅពេលដែលគោលនយោបាយពាណិជ្ជកម្មគាំពារនិយមរបស់សហរដ្ឋអាមេរិកកាន់តែខ្លាំងឡើងនៅក្រោមរដ្ឋបាលលោក ត្រាំ ប្រជាជាតិអាហ្រ្វិកអាចនឹងត្រូវបានបង្ខំឱ្យវាយតម្លៃឡើងវិញនូវយុទ្ធសាស្រ្តសេដ្ឋកិច្ចរបស់ពួកគេហើយងាកទៅរកទីផ្សារស្វាគមន៍កាន់តែច្រើន។ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយ Xinhua លោក Gift Essinalo អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលសម្រាប់សុចរិតភាពសាធារណៈរបស់ប្រទេសម៉ូសំប៊ិក និងជាអតីតអ្នកប្រឹក្សាសេដ្ឋកិច្ចប្រចាំធនាគារពិភពលោក បានឲ្យដឹងថា ផលប៉ះពាល់រយៈពេលវែងនៃវិធីសាស្រ្តជំរុញពន្ធរបស់ទីក្រុងវ៉ាស៊ីនតោនអាចផ្លាស់ប្តូរជាមូលដ្ឋាននៃគំរូពាណិជ្ជកម្មសកល។ លោក Essinalo បានលើកឡើងថា “ខណៈពេលដែលផលប៉ះពាល់ភ្លាមៗលើការនាំចេញរបស់ប្រទេសម៉ូសំប៊ិក ទៅកាន់សហរដ្ឋអាមេរិកមានកម្រិតដោយសារតែកិច្ចសន្យារយៈពេលវែង ជាពិសេសនៅក្នុងវិស័យដូចជា graphite និងលោហៈដ៏មានតម្លៃ រូបភាពកាន់តែទូលំទូលាយកំពុងផ្លាស់ប្តូរនៅពេលដែលកិច្ចសន្យាទាំងនោះផុតកំណត់...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ប្រទេសរុស្ស៊ី នឹងបែងចែកថវិកាចំនួន ៨,៤ ទ្រីលានរូប្លែ (ប្រហែល ១០០,៥ ពាន់លានដុល្លារអាមេរិក) ដើម្បីធ្វើឱ្យប្រសើរឡើងនូវកងទ័ពជើងទឹករបស់ខ្លួននៅក្នុងទសវត្សរ៍ក្រោយ។ លោក ពូទីន បានឲ្យដឹងនៅក្នុងកិច្ចប្រជុំមួយស្តីពីការអភិវឌ្ឍន៍កងនាវាចររុស្ស៊ីថា ការផ្លាស់ប្តូរស្ថានភាពពិភពលោក ការប្រឈមមុខនឹងការគំរាមកំហែងដែនសមុទ្រ និងការជឿនលឿនខាងបច្ចេកវិទ្យាយ៉ាងឆាប់រហ័សទាមទារឱ្យមានការបង្កើត “រូបភាពថ្មី សម្រាប់កងទ័ពជើងទឹក”...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៥ នេះ បានអញ្ជើញដឹកនាំមន្ត្រីរាជការ ប្រារព្ធពិធីក្រុងពាលីសូត្រមន្ត នៅបរិវេណវត្តនគរបាជ័យ ស្ថិតក្នុងឃុំអំពិល ស្រុកកំពង់សៀម ដើម្បីបួងសួងសូមសេចក្តីសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់សប្តស័ក ព.ស ២៥៦៩...
ភ្នំពេញ៖ លោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល និងក្រុមគ្រួសារ សូមផ្ញើសារគោរពជូនពរ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ ។...
ការប្រាស្រ័យទាក់ទងរវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងចិនមានប្រវត្តិសាស្ត្រជិតពីរពាន់ឆ្នាំមកហើយ ហើយចំណងមិត្តភាពនេះបានបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ រហូតបានក្លាយជា«មិត្តដែកថែប»ដូចពេលបច្ចុប្បន្ន ។ អ្វីដែលគួរឱ្យកត់សម្គាល់ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងប្រើពាក្យថា«អ្នកជិតខាងល្អ , មិត្តល្អ , ដៃគូល្អ , បងប្អូនល្អ»មកប្រៀបធៀបពីចំណងមិត្តភាពកម្ពុជា-ចិន ដែលសបង្ហាញយ៉ាងប្រចក្សពីគោលនយោបាយការទូតដែលតម្កល់ទុកគ្នាក្នុងឋានៈជាអាទិភាព ។ ពិសេសការរួមសុខរួមទុក្ខជាមួយគ្នានៃប្រទេសទាំងពីរបានក្លាយជាគំរូភាពនៃទំនាក់ទំនងមេត្រីភាពរវាងប្រទេសធំនិងប្រទេសតូច និងឆ្លុះបញ្ចាំងពីការគោរពគ្នា ភាពសុខដុមរមនា និងសមភាពរវាងជាតិសាសន៍និងអរិយធម៌ទីទៃគ្នា ។ ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជានិងចិនបានវិវឌ្ឍរីកចម្រើនខ្លាំងបន្ទាប់ពីមានការពូនជ្រំនិងថែទាំយ៉ាងយកព្រះទ័យ/ចិត្តទុកដាក់ពីសំណាក់ព្រះករុណាព្រះបរមរតនកោដ្ឋនិងថ្នាក់ដឹកនាំកំពូលជំនាន់ចាស់របស់ប្រទេសចិន ហើយឈានទៅរកការបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី...
នៅថ្ងៃទី១១ ខែមេសា លោកXi Jinping ប្រធានរដ្ឋចិន បានជួបពិភាក្សាការងារជាមួយលោក Pedro Sanchez នាយករដ្ឋមន្ត្រីអេស្ប៉ាញ នៅទីក្រុងប៉េកាំង។ ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ឆ្នាំនេះ គឺជាខួបទី ២០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសចិន និងអេស្ប៉ាញ។ ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសអេស្ប៉ាញដើម្បីកសាងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលកាន់តែមានភាពមោះមុតខាងយុទ្ធសាស្រ្ត និងកម្លាំងរស់រវើកខាងអភិវឌ្ឍកាន់តែខ្លាំង...
ចាប់ពីវេលាម៉ោង១២ និង១នាទី ថ្ងៃទី១០ ខែមេសា តាមម៉ោងក្រុងប៉េកាំង ប្រទេសចិនបានយកពន្ធបន្ថែមចំនួន៨៤%ចំពោះផលិតផលនាំចូលទាំងអស់ដែលមានប្រភពដើមនៅសហរដ្ឋអាមេរិក ដើម្បីតបតវិញចំពោះអនុត្តរភាពផ្នែកពន្ធគយរបស់អាមេរិកដែលបានដំឡើងជាបន្តបន្ទាប់ ។ ក្រៅពីនេះ ប្រទេសចិនបានចេញផ្សាយសៀវភៅសដែលមានតួអក្សរជិត៣ម៉ឺនតួក្រោមចំណងជើងថា«គោលជំហររបស់ភាគីចិនស្តីពីបញ្ហាមួយចំនួនក្នុងទំនាក់ទំនងខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក» ដោយអធិប្បាយជាប្រព័ន្ធនូវគោលការណ៍ គោលនយោបាយនិងគោលជំហររបស់ខ្លួន។ ប្រព័ន្ធសារព័ត៌មានអន្តរជាតិបានសម្គាល់ឃើញថា “ប្រទេសចិនមានហេតុផលនិងមានភស្តុតាងផ្លូវច្បាប់ក្នុងការតបតវិញចំពោះអនុត្តរភាពខាងពន្ធគយរបស់អាមេរិក”។ ប្រឈមមុខនឹងវិធានការតបតវិញយ៉ាងខ្លាំងក្លារបស់ភាគីចិន ភាគីអាមេរិកបានប្រកាសថា នឹងដំឡើងពន្ធគយទៅលើផលិតផលចិនដល់១២៥%។នៅថ្ងៃទី១០ខែមេសា តាមម៉ោងតំបន់ភាគខាងកើតនៃសហរដ្ឋអាមេរិក សន្ទទស្សន៍ធំទាំង៣នៃទីផ្សារភាគហ៊ុនអាមេរិកបានធ្លាក់ចុះជាទូទៅ តម្លៃភាគហ៊ុនផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាចំនួន៧ធំៗ ក្នុងនោះក៏បូករួមទាំងAppleនិងMicrosoftជាដើមសុទ្ធតែធ្លាក់ចុះយ៉ាងខ្លាំង។”ទង្វើបែបនេះចំជាឆ្កួតមែន” “តើនេះជាល្បែងអំពីតួលេខមួយលើកមែនទេ””គឺជាទង្វើបែបពួកម៉ាហ្វៀសុទ្ធសាធ”...