ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ត្រូវបានបោះឆ្នោតបន្តជាអនុប្រធាន នៃកិច្ចប្រជុំគណៈកម្មាធិការ ប្រតិបត្តិ និងមហាសន្និបាតនៃអង្គការ អ្នកប្រជាធិបតេយ្យ និយមកណ្តាលអន្តរជាតិ (CDI-IDC)សម្រាប់អាណត្តិ៤ឆ្នាំ ចាប់ពីឆ្នាំ២០២៥-២០២៩។ យោងតាមលទ្ធផល កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងមហាសន្និបាតនៃ អង្គការអ្នកប្រជាធិបតេយ្យ និយមកណ្តាលអន្តរជាតិ ទីក្រុងសៅប៉ៅឡូ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលេីកឡេីងថា គម្រោងអភិវឌ្ឍន៍ទំនប់អាងទឹកលេខ២ អាចមានសមត្ថភាពស្តុកទឹក បានប្រមាណ ៨៦០លានម៉ែត្រគូប នឹងក្លាយជាអាងស្តុកទឹក ដែលធំជាងគេនៅកម្ពុជា មានទីតាំងស្ថិតនៅលើស្ទឹងប្រម៉ោយ ក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ តាមរយ:បណ្ដាញសង្គមហ្វេសប៊ុករបស់ សម្ដេច នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥...
ខេត្តពោធិ៍សាត់÷ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់នូវចំណងដៃដ៏មានសារសំខាន់យ៉ាងក្រៃលែង គឺទំនប់ទី២ លើស្ទឹងអារ៉ៃ ក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលប្រកបដោយសក្តានុពល ហើយកំពុងសាងសង់ និងអាចនឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៨ខាងមុខ។ សមិទ្ធផលដ៏មហិមានេះ នឹងផ្តល់ពហុប្រយោជន៍ ដូចតទៅ:១/ ផ្តល់ទឹកប្រើប្រាស់គ្រប់គ្រាន់ ពង្រីកវិសាលភាពវិស័យកសិកម្ម (មនុស្ស សត្វ)ទាំងរដូវប្រាំង និងរដូវវស្សា២/ កាត់បន្ថយបាននូវការជន់លិចលង់សម្រាប់ខេត្តពោធិ៍សាត់ ដែលតែងតែបង្កគ្រោះមហន្តរាយកន្លងមក៣/ បញ្ចៀសបាននូវការខូចខាតប្រព័ន្ធធារាសាស្រ្ត...
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានថ្លែងនៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា ក្នុងរយៈពេលចុងក្រោយនេះ ក្រុមប្រឆាំង និងបណ្តាញសង្គមនៅក្រៅស្រុកព្យាយាមប្រឌិតព័ត៌មាន បំភ្លៃ បំផ្លើស ទាក់ទងនឹងបញ្ហាព្រំដែន ជាពិសេសនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលក្រុមការងារបច្ចេក ទេសភាគីកម្ពុជានិងថៃ បាននិងកំពុងចុះវាស់វែងនិងបង្កើតផែនទីរូបភាព ព្រមទាំងការបោះបង្គោលបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ ៤២ និង៤៧ ស្របតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន...
បរទេស៖ ក្រសួងបរិស្ថានបានប្រកាសនៅថ្ងៃអាទិត្យបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃនិងការរអិលបាក់ដីថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដ៏ធំនៅក្នុងប្រទេសវៀតណាមបានកើនឡើងដល់ ៩០នាក់ហើយ ជាមួយនឹងមនុស្ស ១២នាក់ទៀតបានបាត់ខ្លួន ។ យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ភ្លៀងធ្លាក់ឥតឈប់ឈរបានបោកបក់នៅភាគកណ្តាលភាគខាងត្បូងប្រទេសវៀតណាមចាប់តាំងពីចុងខែតុលា ហើយគោលដៅថ្ងៃឈប់សម្រាកដ៏ពេញនិយមត្រូវបានវាយប្រហារដោយទឹកជំនន់ជាច្រើនជុំ។ ភ្លៀងធ្លាក់លើសពី ១.៩០០មីលីម៉ែត្រ ឬ ៧៤,៨អ៊ីញ នៅតំបន់ខ្លះនៃភាគកណ្តាលនៃប្រទេសវៀតណាមក្នុងសប្តាហ៍កន្លងទៅនេះ។ តំបន់នេះគឺជាខ្សែក្រវាត់ផលិតកម្មកាហ្វេដ៏សំខាន់...
ស្វាយរៀង៖ មន្ត្រីនគរបាល និងមន្ត្រីអនុវត្តច្បាប់បានធ្វើការឆែកឆេរនៅផ្ទះលេខ M47 និង M29 ក្នុងភូមិថាបូ ឃុំបាវីត ក្រុងបាវីត ខេត្តស្វាយរៀង ដោយចាប់ខ្លួនជនសង្ស័យ ២៨នាក់ រួមទាំងស្ត្រី ៣នាក់ ដោយសង្ស័យពីបទក្លែងបន្លំតាមអ៊ីនធឺណិត។ នគរបាលក៏បានរឹបអូសកុំព្យូទ័រលើតុចំនួន ៤៧គ្រឿង ទូរស័ព្ទដៃចំនួន ២៥គ្រឿង ឧបករណ៍ពង្រីកសញ្ញាទូរស័ព្ទចល័ត tri-band ចំនួន...
ពោធិ៍សាត់ ÷ នាថ្ងៃអាទិត្យ ៣កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញទទួលអំណោយពីសប្បុរសជន ដែលបានឧបត្ថម្ភអង្ករ និងថវិកាមួយចំនួន ជូនដល់រដ្ឋបាលខេត្ត សម្រាប់ទុកចាត់ចែងរៀបចំជួយដល់គ្រួសាររងគ្រោះ ដោយសារជំនន់ទឹកភ្លៀង។ អត្ថបទនេះ÷...
បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាខេត្តបន្ទាយមានជ័យ មានការរៀបចំកម្មវិធី «ប្រគល់កង់ជូនដល់យុវជនស្ម័គ្រចិត្តឃុំ-សង្កាត់ ជាតំណាងភ្នាក់ងារព័ត៌មានទីផ្សារការងារ នៃ ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ» ក្រោមសហអធិបតីភាព លោក ហេង សួរ សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ...
បន្ទាយមានជ័យ៖ អតីតពលករត្រឡប់មកពីថៃ នៅស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះ នៃខេត្តបន្ទាយមានជ័យ បានអរគុណរាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានរៀបចំពិព័រណ៍ការងារដល់ផ្ទះរបស់ពួកគាត់ ដោយមិនមានចំណាយលើអ្វីទាំងអស់។ ការអរគុណនេះ បន្ទាប់ពីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅស្រុកមង្គលបូរី នៅថ្ងៃទី ២២...
បរទេស៖ ការិយាល័យបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្ត សុងក្លា បានប្រកាសតំបន់គ្រោះមហន្តរាយចំនួន ១០ ស្រុក នៅថ្ងៃទី ២៣ ខែវិច្ឆិកា ដោយសារទឹកជំនន់ធ្ងន់ធ្ងរ ខណៈដែលនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានប្រកាសផែនការសម្រាប់ដំណើរត្រួតពិនិត្យមួយទៀតនៅ ហាកយៃ ។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី២៣...