ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា អញ្ជេីញចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការ សៀងហៃបូក នៅទីក្រុងធានជីន នៃសាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញ របស់ លោក ស៊ី ជីនពីង...
ប៉េកាំង៖ អ្នកការទូតជាន់ខ្ពស់របស់ប្រទេសចិន នៅថ្ងៃសុក្រនេះ បានអំពាវនាវឱ្យមានការពង្រឹង មិនមែនការចុះខ្សោយនោះទេ ដែលជាតួនាទីរបស់អង្គការសហប្រជាជាតិ ដោយលេីកឡេីងថា កំណែទម្រង់គឺចាំបាច់ ដើម្បីជួយដល់ស្ថាប័នពិភពលោក ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល។ អនុរដ្ឋមន្ត្រីការបរទេសលោក Ma Zhaoxu បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ប៉ុន្មានឆ្នាំថ្មីៗនេះបានរំលឹកយើងម្តងហើយម្តងទៀតតាមរយៈវិបត្តិធំៗថា តួនាទីរបស់អង្គការសហប្រជាជាតិត្រូវតែត្រូវបានពង្រឹង មិនត្រូវបន្ថយទេ។ ស្ថានភាពរបស់វាត្រូវតែរក្សា មិនត្រូវបានជំនួស”។ លោកបានលេីកឡេីងថា ប្រសិទ្ធភាពរបស់អង្គការសហប្រជាជាតិ គឺអាស្រ័យលើប្រទេសជាសមាជិកដែលប្រកាន់ខ្ជាប់នូវធម្មនុញ្ញអង្គការសហប្រជាជាតិ...
មណ្ឌលគិរី៖ ខិតប័ណ្ណជាច្រើនរបស់គ្រឹះស្ថានសិក្សានានា ត្រូវបានចែកយ៉ាងព្រោងព្រាត ដើម្បីជាដំណឹងជូនដល់បេក្ខជនបេក្ខនារីដែលមានបំណងចង់បន្តការសិក្សា ក្រោយបញ្ចប់ព្រឹត្តិការប្រឡងសញ្ញាប័ត្រទុតិយភូមិ នៃមណ្ឌលប្រឡងវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី។ ជាការកត់សម្គាល់ក្នុងសកម្មភាពចែកខិតប័ណ្ណទាំងនោះ ក៏មានវត្តមានផងដែរនូវខិតប័ណ្ណរបស់មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ដែលចុះចែកដោយផ្ទាល់ពីសំណាក់ប្រធានមន្ទីរគឺលោកណយ ច័ន្ទតារានិងសមាជិក។ ខ្លឹមផ្សារនៃខិតប័ណ្ណនោះមានដូចជាការសិក្សាលើវគ្គបណ្តុះបណ្តាលជំនាញរួមមានអគ្គីសនី,ព័ត៌មានវិជ្ជា,ការដំឡើងបណ្តាញអគ្គីសនីក្នុងអគារ,សេវាកម្មកុំព្យូទ័រ,ការផ្សារអគ្គីសនី,ការថែទាំនិងជួសជុលទោចក្រយានយន្ត,សេវាកម្មកាត់សក់បុរស,និងសេវាកម្មសម្អាងកាយ ជាដើម។ លោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ថាសកម្មភាពចែកខិតប័ណ្ណនេះ បានធ្វើឡើងនៅទីតាំងសំខាន់ៗចំនួនពីរគឺ រង្វង់មូលគោព្រៃ និង មុខមណ្ឌលប្រឡងវិទ្យាល័យហ៊ុន...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ បានប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងស្របតាមគោលការណ៍ «អ្នកចេះគឺជាប់»។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ...
ភ្នំពេញ ៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍ស្រាវជ្រាវ ស្តីពី “Linkages of Green Finance to Cambodian Sustainable Development Goals: The Contribution of...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ថ្មីៗនេះ បានចេញសេចក្តីណែនាំ ស្តីពីការជំរុញផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់ពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មានឯកសារគ្រប់គ្រាន់។ តាមរយៈសេចក្ដីណែនាំ ដដែល បានឱ្យដឹងថា ក្នុងស្ថានភាពជាក់ស្តែងបច្ចុប្បន្ន ដែលមានជម្លោះតាមព្រំដែនរវាងកម្ពុជានិងថៃ ប្រជាពលរដ្ឋខ្មែរជាច្រើន ដែលធ្លាប់រស់នៅ និងធ្វើការនៅប្រទេសថៃ បានវិលត្រលប់មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញយ៉ាងគំហុក។ ក្នុងស្ថានភាពបែបនេះ រាជរដ្ឋាភិបាលកម្ពុជាដោយមានក្រសួងស្ថាប័នពាក់ព័ន្ធជាសេនាធិការ បានយកចិត្តទុក...
ត្បូងឃ្មុំ៖ លោក អ៊ុំ វាសនា ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ បានបង្ហាញពីវឌ្ឍនភាពនៃពលករខ្មែរត្រឡប់មកពីប្រទេសថៃ ក្នុងស្រុកក្រូចឆ្មារ ដែលក្នុងនោះមានពលករសរុបចំនួន ៧៥០នាក់ ស្រី ២៧៩នាក់ ពលករបានការងារធ្វើមាន ២០២នាក់ ស្រី ៧០នាក់ ពលករមកប្រកបរបរផ្ទាល់ខ្លួន មាន ២០១នាក់ ស្រី ៨១នាក់ ពលករមិនទាន់បានការងារធ្វើមាន ៣៤៧នាក់...
បរទេស ៖ អតីតនាយករដ្ឋមន្ត្រី Paetongtarn Shinawatra ថ្លែងនៅវិមានរដ្ឋាភិបាល កាលពីថ្ងៃទី 29 ខែសីហាថា លោកស្រីទទួលយកដោយការគោរព ចំពោះសេចក្តីសម្រេច របស់តុលាការ ប៉ុន្តែក្នុងនាមជាបុគ្គលម្នាក់ លោកស្រីរក្សានូវភាពគ្មានទោស និងមានចេតនាល្អ ក្នុងការបម្រើប្រទេសជាតិទាំងមូល។ នៅក្នុងសំឡេងការសន្ទនានោះ លោកស្រីមិនបានសុំអ្វីសម្រាប់ខ្លួន ឯងទេ ប៉ុន្តែមានការព្រួយបារម្ភអំពីជីវិត របស់ទាហាន និងជនស៊ីវិល...
ក្រចេះ ៖ លោក ម៉ុល វិបុល អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារសម្របសម្រួលផ្គូរផ្គងទីផ្សារការងារជូនពលករ នៅក្នុងក្រុមហ៊ុនអ៊ីសធើន រ៉ាប់ប៊ើរ(ខេមបូឌា) ស្ថិតនៅឃុំក្រញូង ស្រុកស្នួល ខេត្តក្រចេះ ដើម្បីសម្របសម្រួល តាមដានការទទួលយកបងប្អូនពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ។ ក្រុមការងារនេះមានការចូលរួមពីលោក សុខ ប៊ុនវីរៈ លោក...
បរទេស ៖ បេក្ខភាពនាយករដ្ឋមន្ត្រី ដែលនៅសល់ចំនួនប្រាំរូប ដើម្បីបន្តតំណែងអតីតនាយករដ្ឋមន្ត្រី Paetongtarn Shinawatra រួមមានអតីតមេដឹកនាំ របបយោធា និងអតីតនាយករដ្ឋមន្ត្រី នោះគឺឧត្តមសេនីយ៍ Prayut Chans-o-cha ដែលបច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាព្រះមហាក្សត្រ និងក៏មានមេដឹកនាំគណបក្ស Bhumjai Thai ដែលជាមេដឹកនាំគណបក្សប្រឆាំង លោក Anutin Charnveerakul ផងដែរ។...