ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ប្រកាសការការពារជនស៊ីវិលពី ការវាយប្រហាររបស់យោធាថៃ មកលើប្រទេសកម្ពុជាដោយមិនរើសគោល ។ គ.ស.ម.ក.អះអាងថា នេះគឺជាឧក្រិដ្ឋកម្មសង្គ្រាមនិងការរំលោភ សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ យោងតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥បានឲ្យដឹងថា យោធាថៃវាយប្រហារមកលើកម្ពុជា ក្រោមការដឹកនាំរបស់ លោក Weerayuth Raksil មេបញ្ជាការភូមិភាគ២ថៃ និងលោក...
ព្រះវិហារ៖ អំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ត្រូវបានយកមកផ្ដល់ជូនដល់ពលរដ្ឋភាសិតក្នុងខេត្តព្រះវិហារតាមរយៈលោក ប្រាក់សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និង គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ៕ ដោយ៖ សួន ពិសិដ្ឋ
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានឲ្យដឹងថា ក្រុមយោធាថៃ បានបាញ់កាំភ្លើងធុនធ្ងន់ ចូលភូមិអ្នកស្រុក និង នៅព្រឹកថ្ងៃទី១១ ខែធ្នូ នេះ យោធាថៃបាញ់ ចូលមន្ទីរពេទ្យបង្អែក ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ លោករដ្ឋមន្រ្តីថា នេះបង្ហាញថា យោធាថៃ...
ខេត្តតាកែវ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និង លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជនបទចំនួន ៧ខ្សែ សរុបប្រវែង ៤១,៤០គ.ម និងបើកការដ្ឋានសាងសង់ផ្លូវជនបទចំនួន ៧ខ្សែ សរុបប្រវែង ៣៦គ.ម នៅក្នុងខេត្តតាកែវ ដែលជាការវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល...
ភ្នំពេញ ៖ សេដ្ឋកិច្ចរបស់កម្ពុជា នៅក្នុងឆ្នាំ២០២៥នេះ ត្រូវបានព្យាករថា នឹងមានកំណើន៤.៨ ភាគរយ គឺធ្លាក់ចុះពី ៦ ភាគរយនៅឆ្នាំ២០២៤ ដោយសារសភាពការប្រឈមក្នុង និងក្រៅស្រុកបានដាក់សម្ពាធលើសកម្មភាពសេដ្ឋកិច្ច។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់សេដ្ឋកិច្ចរបស់កម្ពុជា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថា គោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ ប្រកបដោយការប្រុងប្រយ័ត្ន អមដោយកំណែទម្រង់រចនាសម្ព័ន្ធ...
ភ្នំពេញ: ថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៥ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា មហោស្រពអូប៉េរ៉ាអន្តរជាតិភ្នំពេញ និងណាហ្គាវើលដ៍កំពុងសហការគ្នា ដើម្បីប្រែក្លាយល្ខោន អូប៉េរ៉ាលំដាប់ថ្នាក់ពិភពលោកមួយនេះ ឱ្យទៅជាកម្លាំងសាមគ្គីភាព ដ៏មានឥទ្ធិពលមួយ។វណ្ណកម្មរឿង Don Giovanni របស់ Mozart ដែលនឹងបង្ហាញជូនអ្នកទស្សនានា ពេលខាងមុខឆាប់នេះៗ គឺជា «មហោស្រពអូប៉េរ៉ាដើម្បីសន្តិភាព» ដែលនឹងចូលរួមចំណែកជួយ...
ភ្នំពេញ ៖ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានគូសបញ្ជាក់ថា បញ្ហាបរិស្ថាន ការដឹកជញ្ជូនសំរាម ការប្រមូលសំរាម នៅក្នុងរាជធានីភ្នំពេញ មានលក្ខណៈល្អប្រសើរ ខណៈក្នុងចំណោមក្រុមហ៊ុនដឹកជញ្ជូនសំរាមទាំង៣ ក្រុមហ៊ុន 800Super ត្រូវបានប្រជាពលរដ្ឋ ប្តឹងមកអាជ្ញាធររាជធានីភ្នំពេញច្រើនលើក ឱ្យក្រុមហ៊ុនដឹកជញ្ជូនសំរាមនេះ ដឹកជញ្ជូនសំរាម ឱ្យបានល្អប្រសើរជាងមុន និងដឹកជញ្ជូន សំរាមចេញឱ្យបានល្អ ដូចក្រុមហ៊ុនប្រមូលសំរាម២ទៀត។ ការលើកឡើងខាងលើនេះ គឺជាអ្វីដែលត្រូវ...
បរទេស: ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោករំពឹងថានឹងថ្លែង នៅថ្ងៃព្រហស្បតិ៍ ជាមួយមេដឹកនាំថៃ និងកម្ពុជា ដើម្បីទាមទារឱ្យបញ្ឈប់ ការប៉ះទង្គិចគ្នាឡើងវិញ របស់ប្រទេសទាំងពីរ។យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ថា លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាន នៅសេតវិមាន កាលពីថ្ងៃពុធថា...
ភ្នំពេញ ៖ តាមរយៈបណ្ដាញ សង្គមហ្វេសប៊ុក ក្រសួងអបរំ យុវជន និងកីឡា បានឲ្យដឹងថា ត្រឹមព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ សាលានៅខេត្តចំនួន៦ ក្នុងក្រុង-ស្រុក ចំនួន២០ បានបិទទ្វារសរុប ៩០៩សាលា ប៉ះពាល់គ្រូបង្រៀន ៧៦០១នាក់ សិស្ស ២១៦១០៧នាក់ ។ បើតាម...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូ រដ្ឋបាលរាជធានីភ្នំពេញ អញ្ជើញគោរពវិញ្ញាណក្ខន្ធ សព លោកព្រិន្ទបាលឯក សៅ វីរៈដារ៉ា មានជន្មាយុ ២៧ឆ្នាំ ជាយោធិន នៅកងពលធំអន្តរាគមន៍លេខ៣ នៃកងទ័ពជើងគោក នៅវត្តចាក់អង្រែលើ...