កំពង់ស្ពឺ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើង៦នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ជាច្រើនលើកនៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ហើយបង្ហោះបង្អួតនៅលើបណ្តាញសង្គមទំនាក់ទំនងហ្វេសប៊ុក (facebook) ។ ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមគោលការដឹកនាំយ៉ាងមុឺងម៉ាត់របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ។ ក្រោមការដឹកបញ្ជាដោយផ្ទាល់របស់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Boris Pistorius បាននិយាយថា ប្រទេសអាល្លឺម៉ង់គ្រោងនឹងចំណាយប្រាក់ចំនួន១០ពាន់លានអឺរ៉ូឬត្រូវជា១០,៨ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដើម្បីតែទៅលើការពង្រីកកងកម្លាំងយន្តហោះគ្មានមនុស្សបើកយោធារបស់ខ្លួន។ ផែនការនេះកើតឡើងចំពេលដែលសហភាពអឺរ៉ុបពិភាក្សាអំពី ជញ្ជាំងយន្តហោះគ្មានមនុស្សបើក ដែលជាបណ្តាញដែលបានស្នើឡើងនៃប្រព័ន្ធការពារដែនអាកាស និងប្រព័ន្ធឃ្លាំមើល ដើម្បីប្រឆាំងនឹងការគំរាមកំហែងរបស់រុស្ស៊ី។ ការទិញយកយន្តហោះដ្រូន UAV របស់អាឡឺម៉ង់គឺជាផ្នែកមួយនៃការជំរុញផ្នែកយោធាកាន់តែទូលំទូលាយនៅទូទាំងប្លុក ដោយទីក្រុងប៊ែរឡាំងមានតួនាទីនាំមុខគេបំផុត។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិរបស់អង្គការណាតូនៅទីក្រុងប្រ៊ូលកាលពីថ្ងៃពុធ លោក Pistorius បានសន្យាថាប្រទេសអាល្លឺម៉ង់នឹងដើរតួយ៉ាងសំខាន់ក្នុងវិស័យការពារដែនអាកាសរបស់សហភាពអឺរ៉ុប។...
តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ មេត្តាជ្រាបថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកព្រៃនប់ បានទទួលព័ត៌មានពីឈ្មោះ ថោង សេរីវិសិដ្ឋ អាយុ៣៦ឆ្នាំ និងប្រពន្ធឈ្មោះ ថន សុជាតិ អាយុ៣០ឆ្នាំ មុខរបរបើកបរឡានដឹកទំនិញ មានទីលំនៅស្ថិតនៅភូមិក្រសាំង ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង បញ្ជាក់ថា “មានបុគ្គល១នាក់...
ភ្នំពេញ ៖ កម្ពុជា-ចិនបានសហការរៀបចំ ការពន្លឿនការរៀបចំពិធីសារអនាម័យ និងភូតគាមអនាម័យ និងនីតិវិធីចាំបាច់ដើម្បីនាំអង្ករសំរូប ផ្លែម្នាស់ ផ្លែខ្នុរ ផ្លែទុរេនបង្កក ផ្លែមៀនសមូត សាច់ចម្អិន សំបុកត្រចៀកកាំ និងចំណីសត្វចិញ្ចឹម អាចចូលទៅដល់ទីផ្សារប្រទេសចិននាពេលឆាប់ៗខាងមុខ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម បានបង្ហាញលទ្ធផលជំនួបរវាងលោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី...
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ខ្ជាប់គោលជំហរ យ៉ាងម៉ឺងម៉ាត់ ចំពោះអធិបតេយ្យភាព និង បូរណភាពទឹកដីរបស់ខ្លួន ដោយមិនទទួលយកជាដាច់ខាត នូវការអះអាងជាឯកតោភាគី របស់យោធាថៃថា «កន្លែងដែលទាហានថៃ បានជាន់គឺជាទឹកដីរបស់ថៃ» ។ អ្នកនាំពាក្យចាត់ទុកការអះអាងនេះថា គ្មានតម្លៃគតិយុត្តនោះឡើយ...
បរទេស៖ ឧត្តមសេនីយ Udom Bunthanont អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទថៃ បានដឹកនាំថ្នាក់ដឹកនាំយោធា ជាន់ខ្ពស់ ចូលជួបព្រះនាង Chulabhorn Walailak នៅមន្ទីរពេទ្យ Chulabhorn កាលពីថ្ងៃទី ១៦ ខែតុលា។ នេះបើតាម Khaosod English។ អគ្គមេបញ្ជាការបានថ្លែងអំណរគុណ ចំពោះមូលនិធិ Hathai...
ភ្នំពេញ ៖ បុគ្គលឈ្មោះ ខាន់ នីរ៉ូត ឋានន្តរសក្តិ ព្រឹន្ទបាលទោ បម្រើការងារនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលបានយកកាំភ្លើងទៅគំរាម២នាក់ប្តី-ប្រពន្ធ ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចំណាត់ការបន្តតាមនីតិវិធី ។ លោកឧត្តមសេនីយត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងនៅតាមបណ្តាញ សង្គមហ្វេសប៊ុក នៅថ្ងៃ១៧ តុលាថា...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បី ផ្គត់ផ្គង់ FM200, Context Plus, Gas Extinguisher and Accessories ចំនួន...
ភ្នំពេញ ៖ នៅពេលនេះ មន្ត្រីជំនាញពីក្រសួង និងមន្ត្រីនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវ ដែលដឹកនាំដោយលោក ទុយ ស៊ីផាន់ រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងស្តាប់សំណូមពរ របស់បងប្អូនកម្មករនិយោជិត នៃក្រុមហ៊ុនភីវី អ៊ិនដាសស្រ្ទី(PEEVI INDUSTRY) ដែលមានទីតាំងក្នុងស្រុកបាទី ខេត្តតាកែវ ដើម្បីឈានទៅរកដំណោះស្រាយសមស្របនាពេលដ៏ខ្លីខាងមុខនេះដោយផ្អែកលើច្បាប់។ នេះគឺជាការបញ្ជាក់របស់លោក ស៊ុន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសផែនការ សម្រាប់កិច្ចប្រជុំកំពូល ដោយផ្ទាល់ជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin នៅទីក្រុង Budapest ប្រទេសហុងគ្រី។ លោកបាននិយាយនៅក្នុងសារបង្ហោះ Truth Social កាលពី ថ្ងៃព្រហស្បតិ៍ថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅ នៅកាលបរិច្ឆេទដែលត្រូវកំណត់...