ភ្នំពេញ ៖ ក្នុងអំឡុងពេលបីខែនៃចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥ ចាប់ពីថ្ងៃទី៧ ខែកក្កដា ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥មកនេះ ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន២០បណ្ដឹង ។ ក្នុងនោះបានបញ្ជូនទៅក្រសួង ស្ថាប័ន អាជ្ញាធរ ពាក់ព័ន្ធ និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនចំនួន១២បណ្តឹង ដើម្បីមុខការ តម្កល់ទុក មិនចាត់ការចំនួន១បណ្ដឹង , កំពុងពិនិត្យសិក្សាចំនួន៩បណ្ដឹង...
ភ្នំពេញ ៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ២ ៣០០កន្លែង លើ ១៣មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M)។ សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែន ជាក្រុមគោលដៅ...
បរទេស៖ ស្ថានទូតចិនប្រចាំប្រទេសថៃ បានចេញសេចក្តីណែនាំ ជាសាធារណៈផ្លូវការមួយ ដោយដាស់តឿនអ្នកទេសចរចិន ឱ្យមានការប្រុងប្រយ័ត្ន នៅពេលកក់សំបុត្រធ្វើដំណើរ និងទិញកញ្ចប់ដំណើរ កម្សាន្តទៅប្រទេសថៃ។ យោងតាមគេហទំព័រ Travel And Tour Word បានឱ្យដឹង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះថា ការព្រមានដែលកើតឡើង ជាបន្តបន្ទាប់ដែលពាក់ព័ន្ធនឹង ប្រតិបត្តិករទេសចរណ៍ ដែលបំភ័ន្តភ្នែក...
ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង ទទួលផែនកសាងកម្លាំង និងទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានក្រុមការងារទី១ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ និងត្រួតពិនិត្យវាយតម្លៃដោយផ្ទាល់ ចំពោះយោធិនដល់អាយុចូលសោធននិវត្តន៍ ឆ្នាំ២០២៦ និងឆ្នាំ២០២៥ ចុះ។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីចូលរួមពី...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ចេញសេចក្តី ជូនដំណឹងស្តីពី ការលើកពេលរៀបចំសន្និសីទ ស្តីពីសភាពការណ៍ វិវត្តបន្ទាប់ពីសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា ជូនដល់សមាគម អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ដែលរៀបចំដោយក្រសួងមហាផ្ទៃ ៕
យេរ៉ូសាឡឹម ៖ រដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល លោក Israel Katz បានព្រមានថា ប្រសិនបើក្រុមហាម៉ាស់ មិនដកកងទ័ព និងប្រគល់សាកសព ចំណាប់ខ្មាំងទាំងអស់ ដែលខ្លួនកាន់កាប់នោះ អ៊ីស្រាអែល នឹងត្រឡប់ទៅរកការប្រយុទ្ធវិញ ។ ការគំរាមកំហែងនេះបានកើតឡើងនៅថ្ងៃទី៦ នៃបទឈប់បាញ់ដ៏ផុយស្រួយ ខណៈដែលក្រុមហាម៉ាស់ បានប្រគល់អដ្ឋិធាតុ នៃចំណាប់ខ្មាំងពីរនាក់ទៀត ហើយបានបញ្ជាក់ថា...
ភ្នំពេញ ៖ ក្នុងរយៈពេល៣ខែ នៃចន្លោះសម័យប្រជុំលើកទី៤ នៅព្រឹកថ្ងៃ១៦ តុលារបស់ព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្តីទី និងក្នុងនាមជាប្រធានព្រឹទ្ធសភា បានទទួលជួបសវនាការ និងពិភាក្សា ការងារជាមួយភ្ញៀវអន្តរជាតិ ឯកអគ្គរាជ/រដ្ឋទូត និងស្ថាប័ននានា ចំនួន២៤លើក ។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានអញ្ជើញបំពេញ ទស្សនកិច្ចផ្លូវការ...
សាន់ហ្វ្រាន់ស៊ីស្កូ៖ ចៅក្រមសហព័ន្ធរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធបានរារាំងរដ្ឋបាលលោក ដូណាល់ ត្រាំ បណ្តោះអាសន្នពីការបណ្តេញបុគ្គលិកសហព័ន្ធពីការងារ ចំពេលមានការបិទរដ្ឋាភិបាលដែលកំពុងបន្ត។ លោកស្រី Susan Yvonne Illston ចៅក្រមនៃតុលាការស្រុកអាមេរិកខាងជើងនៃរដ្ឋកាលីហ្វ័រញ៉ាបានឲ្យដឹងថា “សកម្មភាពដែលកំពុងត្រូវបានអនុវត្តនៅទីនេះគឺផ្ទុយនឹងច្បាប់” ។ ដីកាសម្រេចបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋបាលបានផ្ញើការជូនដំណឹងពីការកាត់បន្ថយកម្លាំងដល់កម្មករសហព័ន្ធជាង ៤.០០០ នាក់។ សហជីពធំៗចំនួនពីរតំណាងឱ្យបុគ្គលិករដ្ឋាភិបាលដាក់ញត្តិប្រឆាំងនឹងការបញ្ឈប់បុគ្គលិក។ លោកស្រី Illston បានឲ្យដឹងថា រដ្ឋបាលអាមេរិកបាន “ទាញយកអត្ថប្រយោជន៍ពីភាពយឺតយ៉ាវក្នុងការចំណាយរបស់រដ្ឋាភិបាល...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសហុងគ្រីលោកPeter Szijjartoនឹងចាត់ទុកការផ្គត់ផ្គង់មីស៊ីល Tomahawk ផលិតដោយសហរដ្ឋអាមេរិកដល់អ៊ុយក្រែនថាជា ព័ត៌មានដ៏អាក្រក់។ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកអាចយល់ព្រមលើការផ្គត់ផ្គង់មីស៊ីលនាវាដល់ទីក្រុងគៀវ ប្រសិនបើជម្លោះអ៊ុយក្រែនមិនត្រូវបានដោះស្រាយ។ កាលពីដើមសប្តាហ៍នេះ លោក Trump បានផ្តល់យោបល់ថា លោក Vladimir Zelensky...
ព្រៃវែង ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកញ្ច្រៀច និងស្រុកកំចាយមារ ខេត្តព្រៃវែង បានណែនាំដល់យុវជនទាំងអស់ជៀសវាងឲ្យឆ្ងាយពីអំពើអបាយមុខគ្រប់ប្រភេទ ពិសេសគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង និងសកម្មភាពខុសច្បាប់នានា ធ្វើឲ្យខូចអនាគតរបស់ខ្លួន។ ក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥...