កំពង់ស្ពឺ: កូនអកត្តញ្ញូម្នាក់ បានយកអាវុធកែច្នៃប្រើហ្គាស ទៅគំរាមបាញ់ ម្តាយបង្កើតរបស់ខ្លួន ដោយសារខឹងម្ដាយមិនព្រមលក់ដីកេរ្ដិ៍អាករណ៍យកលុយមកឱ្យខ្លួនចាយត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានភ្លាមៗ។ ហេតុការណ៍កូនអកត្តញ្ញូធ្វើសកម្មភាពនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទ២៥ខែសីហាឆ្នាំ២០២៥នៅចំណុចភូមិត្រពាំងសុភី ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ។ លោក វរ:សេនីយ៍ ឃឹម ដាម៉ុន អធិការដ្ឋាននគរបាលស្រុក បានឲ្យដឹងថាក្រោពីទទួលបានព័ត៌មានលោកបានដឹកនាំកម្លាំងចុះទៅទីតាំងក្នុងភូមិឃុំខាងលើនិងឃាត់ខ្លួនជនសង្ស័យឈ្មោះសៀ ផល្លីន ភេទប្រុសអាយុ៣៥ឆ្នាំមានមុខរបមិនពិប្រាកដរស់នៅក្នុងភូមិឃុំកើតហេតុខាងលើដើម្បីសាកសួរ។ លោកបានបន្តទៀតថាជនសង្ស័យត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីបន្តនិតិវិធី។ លោកបានបញ្ជាក់ថាជនសង្ស័យជាមនុស្សប្រើប្រាស់សារធាតុញៀននិងធ្លាប់បានបញ្ជូនទៅមណ្ឌលអប់រំបន្សាបគ្រឿងញៀន ចំនួន២លើកហើយ តែលទ្ធផលមិនថមថយនោះទេ។ សមត្ថកិច្ចបានដកហូតវត្តតាងកាំភ្លើងកែឆ្នៃចំនួន១ដេីម...
ភ្នំពេញ ៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកអន្តោប្រវេសន៍ នាថ្ងៃ២៦ សីហានេះបានធ្វើការបណ្តេញជនជាតិវៀតណាមចំនួន៤៤នាក់ (ស្រី៨នាក់) ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត។ ការបណ្តេញពួកគេចេញនេះ ដោយសារលួចស្នាក់នៅធ្វើការងារខុសច្បាប់ (មានលិខិតឆ្លងដែន និងគ្មានលិខិតឆ្លងដែន) និងពាក់ព័ន្ធបទល្មើស ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន គ្មានលិខិតឆ្លងដែន (អនុវត្តទោសរួច)៕
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជូនការតវ៉ាជាផ្លូវការ របស់រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់សមភាគីថៃ ប្រឆាំងនឹងការបន្តទន្ទ្រានដោយកងទ័ពថៃ ចូលទៅក្នុងតំបន់ព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសតំបន់ដែលប្រជាពលរដ្ឋកម្ពុជា កំពុងរស់នៅ។ នេះបេីយោងតាម សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចេញផ្សាយនៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។ លេីសពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យរាជរដ្ឋាភិបាលថៃ...
ភ្នំពេញ ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានលើកឡើងថា សកម្មភាពរំលោភបំពានរបស់កងកម្លាំងថៃមកលើអធិបតេយ្យភាពរបស់កម្ពុជាជាថ្មីម្តងទៀត នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺឆ្លុះបញ្ចាំងឲ្យឃើញពីការប៉ុនប៉ងដោយចេតនារបស់ថៃ ក្នុងការពង្រីកជម្លោះចូលទៅក្នុងតំបន់ប្រជាជនស៊ីវិល និងធ្វើឲ្យមានគ្រោះថ្នាក់បន្ថែមទៀតដល់បទឈប់បាញ់ ដែលកំពុងតែមានភាពផុយស្រួយ ។ លោកថា សកម្មភាពនេះផ្ទុយស្រឡះទៅនឹងកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ផងដែរ។ នេះជាការលើកឡើង...
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា ការញុះញង់គ្រប់រូបភាពរបស់ប្រទេសថៃត្រូវបានធ្វើឡើងដើម្បីឲ្យភាគីកម្ពុជាអស់ការអត់ធ្មត់ ហើយឈានទៅប្រព្រឹត្តអំពើណាមួយតាមបែបកំហឹងទល់កំហល់ដែលគេអាចប្រើជាលេស ដើម្បីបំផ្លាញកិច្ចព្រមព្រៀងឈប់បាញ់តាមរយៈការចោទប្រកាន់ថា កម្ពុជាជាអ្នកវាយប្រហារមុន។ នេះគឺជាអន្ទាក់ដ៏គ្រោះថ្នាក់ដែលប្រជាពលរដ្ឋកម្ពុជាគប្បីត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត។ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅល្ងាច ទី២៦ ខែសីហាលោក ប៉ែន បូណា ថ្លែងថា បច្ចុប្បន្ន នេះគឺជាពេលវេលានៃការអនុវត្តបទឈប់បាញ់...
តាកែវ៖ ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅអគារពហុបំណងភូមិតានន ឃុំដូង ស្រុកបាទី ខេត្តតាកែវ មានរៀបចំកិច្ចពិភាក្សាលើការងារអភិវឌ្ឍភូមិ ដោយគាំទ្រពីមូលនិធិចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍ និងវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្ររបស់ប្រទេសចិន ក្រោមកិច្ចសម្របសម្រួល ពីវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្ត្រី ។ ថ្លែងជម្រាបជូនភ្ញៀវពីកិច្ចអភិវឌ្ឍ របស់ភូមិតានន ដែលជាភូមិគំរូ នៃការកាត់បន្ថយភាពក្រីក្រ តាមរយៈការអនុវត្តគម្រោងរួមគ្នា រវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល...
អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន នឹងចាក់ផ្សាយពិធីរំលឹកខួបទី៨០ នៃថ្ងៃជ័យជម្នះ នៃសង្គ្រាមប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងថ្ងៃជ័យជម្នះនៃសង្គ្រាមពិភពលោក ប្រឆាំងនឹងហ្វាស៊ីសជូនទស្សនិកជន ទូទាំងពិភពលោកជា ៨៥ ភាសា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងចាក់ផ្សាយពិធីរំលឹកខួប ទី៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងថ្ងៃជ័យជម្នះនៃសង្គ្រាមពិភពលោក ប្រឆាំងនឹងហ្វាស៊ីសជូនទស្សនិកជនទូទាំងពិភពលោកជា ៨៥ ភាសានៅថ្ងៃទី ៣ ខែកញ្ញា...
អង្គការសហប្រតិបត្តិការសៀងហៃ ហៅកាត់ថា SCO គឺជាអង្គការអន្តររដ្ឋាភិបាលអចិន្ត្រៃយ៍មួយដែលត្រូវបានបង្កើតឡើងដោយប្រទេសចំនួន ៦ រួមមាន កាហ្សាក់ស្ថាន , ចិន , កៀហ្ស៊ីស៊ីស្ថាន , រុស្ស៊ី , តាជីគីស្ថាន និងអ៊ូសបេគីស្ថាននៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០០១ នៅទីក្រុងសៀងហៃប្រទេសចិន ។បច្ចុប្បន្ន...
ចាប់ពីការលើកឡើងរហូតដល់បច្ចុប្បន្ននេះ គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” បានឆ្លងកាត់ដំណើរការអភិវឌ្ឍន៍ ១២ ឆ្នាំហើយ ។ ក្នុងរយៈពេល ១២ ឆ្នាំកន្លងមកនេះ ការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”បានប្រែក្លាយពីគំនិតទៅជាសកម្មភាព ពីទស្សនទានក្លាយទៅជាការពិតជាក់ស្តែង ហើយបានកសាងស្ពានដ៏រឹងមាំ សម្រាប់ការប្រាស្រ័យទាក់ទងផែ្នកគោលនយោបាយ ការតភ្ជាប់គ្នា នៃហេដ្ឋារចនាសម័្ពន្ធ ភាពរលូនខាងពាណិជ្ជកម្ម ការរួមបញ្ចូលគ្នាខាងមូលធន និងការតភ្ជាប់ដួងចិត្ត របស់ប្រជាជន ដែលបានក្លាយជាផលិតផល សាធារណៈអន្តរជាតិ ដែលទទួលប្រជាប្រិយភាពខ្លាំង...
នាព្រឹកថ្ងៃទី២៦ ខែសីហា លោកស៊ីជីនភីង ប្រធានរដ្ឋចិននិងលោកស្រីPeng Liyuanជាភរិយាបានជួបសវនាការយ៉ាងស្និទ្ធស្នាល ជាមួយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នៅទីស្តីការរដ្ឋZhong nan haiនៃទីក្រុងប៉េកាំង ។ លោកស៊ីជីនភីង បានសម្តែងការស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅ ចំពោះព្រះរាជដំណើរយាងមកប្រទេសចិនជាថ្មីម្តងទៀត...