ភ្នំពេញ ៖ ក្រសួងការពារជាតិបានបដិសេធ ចំពោះការផ្សព្វផ្សាយរបស់សារព័ត៌មាន Thai Tribune និងផេកហ្វេសប៊ុក Army Military Force ដែលបានចោទប្រកាន់ថា កម្ពុជាប្រើប្រាស់ទាហានស៊ីឈ្នួលបរទេសមកជួយបង្ហោះដ្រូនអត្តឃាតក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ការចោទនេះក្រសួងការពារជាតិកម្ពុជា ទាត់ចោល នូវខ្លឹមសារដែលបានចុះផ្សាយក្នុងសារព័ត៌មានថៃខាងលើនេះ និងអះអាងថា ជាព័ត៌មានភូតកុហុក និងជាព័ត៌មានប្រឌិត ក្លែងក្លាយ និងលាបពណ៌មកលើកម្ពុជាតែប៉ុណ្ណោះ។ កម្ពុជាទាមទារឱ្យ ភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនា...
ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ទោះបីជាមានការឧបត្ថម្ភជាស្បៀងពីសប្បុរជនតាមរយៈរដ្ឋបាលខេត្តជាបន្តបន្ទាប់ក៏ដោយ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ ចុះជ្រេីស ទិញសាច់ និងបន្លែដោយផ្ទាល់ ដើម្បីធានាភាពស្រស់ និងគ្រប់គ្រាន់ ដល់បងប្អូនកងទ័ពជួរមុខ និងជនភៀសសឹកនៅ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្នុងនោះក៏មានការចូលរួមជា បន្លែ សាច់ ពីបងប្អូនអាជីករលក់ដូរនៅផ្សារភួពុយផងដែរ។...
ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត រសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលបានជម្លៀសខ្លួន ចេញពីតំបន់ប្រឈមសមរភូមិមុខ ព្រំដែនកម្ពុជា-ថៃ ក្នុងឃុំថ្មដា មកកាន់ទីកន្លែងសុវត្ថិភាព ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង។ ក្នុងឱកាសនោះ លោក ខូយ...
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួង ការពារជាតិកម្ពុជា បានមានប្រសាសន៍ថា កងទ័ពថៃ បានប្រព្រឹត្តអំពើ ដែលរំលោភបំពានលើច្បាប់ អន្តរជាតិជាច្រើនរាប់មិនអស់ ដូចជា ការប្រើប្រាស់យន្តហោះចម្បាំង F-16 និងប្រើប្រាស់ឧស្ម័នពុល ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ ស្តីពី “បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ ព្រំដែនកម្ពុជា-ថៃ”...
ភ្នំពេញ ៖ បន្ទាប់ពីទទួលរង ការបាញ់បំផ្លាញយ៉ាងធ្ងន់ធ្ងរ ពីសំណាក់យោធាថៃ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ប្រាសាទតាក្របី ជាទីសក្ការៈរបស់កម្ពុជា បន្តទទួលរងការបាញ់ កម្ទេចជាថ្មី បណ្តាលឱ្យរូបរាង និងរចនាសម្ព័ន្ធប្រាសាទ ត្រូវបានបំផ្លាញទាំងស្រុង នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ទោះបីជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវ...
ភ្នំពេញ ៖ លោកស្រីម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា សកម្មភាពដ៏កំរោល របស់យោធាថៃ បើកការបាញ់ប្រហារ ដោយមិនរើសគោលដៅបាញ់ ចូលទីប្រជុំជន ភូមិដ្ឋាន របស់ប្រជាពលរដ្ឋ ស៊ីវិលរស់នៅ សាលារៀន របស់កុមារ និងប្រាសាទតាក្របី, ប្រាសាទព្រះវិហារបានបង្ហាញ ពីការប្រមាថមាក់ងាយ ដល់វប្បធម៌ អរិយធម៌ ។...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈស្តីពីការធ្វើ Calibration និងជួសជុល ម៉ាស៊ីនតេស្ត CT, VT, MCB, MCCB & Relay...
ភ្នំពេញ ៖ នៅវេមាម៉ោង១០៖០៦នាទីព្រឹកថ្ងៃទី១១ ខែធ្នូនេះ យោធាថៃ បានបើកការវាយប្រហារមុនមកលើ ទីតាំងឈរជើង របស់កងទ័ពកម្ពុជា ក្នុងតំបន់អូរភ្លុកដំរី ខេត្តពោធិ៍សាត់។ ទោះបីជាយ៉ាងណា កងកម្លាំងកម្ពុជា បាននិងកំពុងប្រយុទ្ធតតាំង ជាមួយសត្រូវឈ្លាពានយ៉ាងស្វិតស្វាញ់ និងយ៉ាងរឹងមាំ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដី របស់កម្ពុជា៕
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រុមយោធាថៃ បានសម្រុកវាយប្រហារ លើកម្ពុជា ជាពិសេសឆ្ពោះមកប្រាសាទនានា។លោកស្រីអ្នកនាំពាក្យរៀបរាប់ថា ៖
ភ្នំពេញ ៖ លោកស្រីម៉ាលី សុជាតា អ្នកនាំពាក្យក្រសួង ការពារជាតិកម្ពុជា បានថ្លែងថា ប្រសិនបើសហគមន៍អន្តរជាតិ មិនមានចំណាត់ការណាមួយ ដ៏តឹងរឹងលើប្រទេសថៃនោះទេ ប្រទេសមួយនេះ នឹងឈ្លានប្រទេសដទៃទៀតដែលទន់ខ្សោយ និងក្រខ្សត់ជាងខ្លួន ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃ បានបើកការវាយប្រហារមុនមក លើកងទ័ពនិង ជនស៊ីវិលកម្ពុជា»...