ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា កម្មវិធីពិសេសជំរុញ ការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨ ដែលមានក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន ហៅកាត់ ក.វ.ឦសាន ក្រោមឆ័ត្រ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) មិនមែនជាយន្តការទៅជំនួស យន្តការថ្នាក់ក្រោមជាតិនោះទេ ប៉ុន្តែជាយន្តការ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrey Rudenko បាននិយាយថា ទីក្រុងមូស្គូរំពឹងទុកថា នឹងអាចស្វាគមន៍នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ជាភ្ញៀវកិត្តិយសនៅឯពិធីរំលឹកខួបលើកទី៨០នៃជ័យជម្នះឆ្នាំ១៩៤៥លើពួកណាស៊ីអាល្លឺម៉ង់។ ប្រទេសរុស្ស៊ីបានអញ្ជើញមេដឹកនាំនៃ ប្រទេសជាមិត្ត ជាច្រើនឱ្យចូលរួមក្នុងក្បួនដង្ហែរទិវាជ័យជំនះនៅឆ្នាំនេះនៅថ្ងៃទី៩ខែឧសភា នៅពេលដែលប្រទេសនេះរំលឹកដល់ការបរាជ័យនៃលទ្ធិហ្វាស៊ីសនិយមរបស់សហភាពសូវៀត។ កាលពីខែកុម្ភៈ ប្រភពការពារជាតិឥណ្ឌាបានប្រាប់ទីភ្នាក់ងារព័ត៌មាន TASS ថាវត្តមានរបស់លោក Modi...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានបញ្ជាក់ថា បើមិនមានអ្វីប្រែប្រួលទេទីក្រុងតេហរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន គ្រោងនឹងបើកកិច្ចចរចាដោយប្រយោល ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នៅក្នុងប្រទេសអូម៉ង់ នៅថ្ងៃសៅរ៍សប្តាហ៍នេះ។ ប្រភពដដែលបានសរសេរឲ្យដឹងទៀតថាប្រទេសទាំងពីរនឹងប្រាស្រ័យទាក់ទងគ្នាតាមរយៈអន្តរការី ជាជាងចូលរួមក្នុងការពិភាក្សាផ្ទាល់ទល់មុខគ្នា។ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Tasnim កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា លោក...
ក្នុងយុគសម័យថ្មី ការអភិវឌ្ឍនៃប្រទេសជាច្រើនបានប្តូរពីការអភិវឌ្ឍបែបប្រពៃណីទៅជាការអភិវឌ្ឍបែបនវានុវត្តន៍ដើម្បីដើរឱ្យទាន់និន្នាការនៃយុគសម័យ ។ គេអាចសង្កេតឃើញថា អ្វីៗគ្រប់យ៉ាងនៅជុំវិញខ្លួនបាននិងកំពុងកើតមានការផ្លាស់ប្តូរជាបណ្តើរៗ ពោលគឺយើងទាំងអស់គ្នាបាននិងកំពុងស្ថិតក្នុងបរិយាកាសសង្គមមួយប្រកបដោយភាពទំនើបនិងវៃឆ្លាត ។ អាស្រ័យហេតុនេះ ពាក្យថា«បញ្ញាសិប្បនិម្មិត» (AI)បានក្លាយជាប្រធានបទក្តៅនាពេលបច្ចុប្បន្ន ដែលយើងអាចនិយាយបានថា យុគសម័យ AI បានឈានចូលមកដល់ហើយ ។ កាលពីពេលមុន យើងគិតថា AI ហាក់ដូចជានៅឆ្ងាយពីយើងណាស់ ប៉ុន្តែឥឡូវនេះ AI គឺស្ថិតនៅក្បែរខ្លួនរបស់យើងគ្រប់គ្នា...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ជាសំណួរថា តើអាចការពារទឹកដីរបស់កម្ពុជា ដោយនាំគ្នាស្រែកតាម Facebook ពីក្រៅប្រទេសបានដែរ ឬយ៉ាងណា ប្រសិនបើគ្មានកងទ័ព ឬប្រជាជន រស់នៅការពារ តាមព្រំដែនដោយផ្ទាល់នោះ? ពិតជាមិនអាចទៅរួចទេ។ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន» នាព្រឹកថ្ងៃទី៩ ខែមេសា...
ក្រុមជនជាតិចិនដែលកំពុងមានវត្តមានបំពេញការងារស្ម័គ្រចិត្ត នៅកម្ពុជាពេញចិត្តនឹងស្វែងយល់ អំពីវប្បធម៌ខ្មែរ ក្នុង ឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ព្រមទាំង បានចូលរួមលេងល្បែងប្រជាប្រិយ និងជូនពរឆ្នាំថ្មី ទៀតផង។ លោកគ្រូ ជនជាតិចិន Fu Hong Zheng ប្រចាំនៅវិទ្យាស្ថាន បណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ក្នុងពេលចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ នាពេលថ្មីៗនេះថា...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែទៅខេត្តភាគឦសានទាំង៤ នៃប្រទេសកម្ពុជា រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ត្រូវយកចិត្តទុកដាក់លើសន្តិសុខ ជាពិសេសទប់ស្កាត់បទល្មើសបច្ចេកវិទ្យា។ នាឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន» នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី...
ភ្នំពេញ៖ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ និវាសដ្ឋាន បេសកកម្ម ប្រចាំកម្ពុជា នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)រៀបចំកម្មវិធីផ្សព្វផ្សាយជំពូក ស្តីពីកម្ពុជា នៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ក្នុងខែមេសា ឆ្នាំ២០២៥ នៅការិយល័យនិវាសដ្ឋានបេសកកម្មប្រចាំកម្ពុជានៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលស្ថិតនៅអាគារវឌ្ឍនៈ កាពីតាលជាន់ទី១០ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍន៍អាស៊ី...
ភ្នំពេញ ៖ គម្រោងវិនិយោគចំនួន១៧២ ដែលមានទុនវិនិយោគសរុបប្រមាណ ២.៥ពាន់លានដុល្លារអាមេរិក គ្រោងបង្កើតការងារបានចំនួនប្រមាណ ១២ម៉ឺនកន្លែង ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងត្រីមាសទី១ ឆ្នាំ២០២៥។ យោងតាមសេក្តីប្រកាសព័ត៌មានរបស់ CDC នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា «ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ១៧២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ២,៥ពាន់លានដុល្លារអាម៉េរិក...
ព្រុចសែល៖ សហភាពអឺរ៉ុប កំពុងរៀបំពន្ធគយ ២៥ ភាគរយលើផលិតផលអាមេរិក ដែលបានជ្រើសរើសជាការឆ្លើយតបទៅនឹងការសម្រេចចិត្ត នាពេលថ្មីៗនេះរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការយកពន្ធលើដែកថែប និងអាលុយមីញ៉ូមរបស់អឺរ៉ុប នេះបើតាមការរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Reuters និង Bloomberg ដោយដកស្រង់ឯកសារផ្ទៃក្នុងមួយ ដែលបានចែករំលែកជាមួយរដ្ឋជាសមាជិកសហភាពអឺរ៉ុប។ ផ្នែកមួយនៃពន្ធសងសឹកត្រូវបានកំណត់ឱ្យចូលជាធរមាននៅថ្ងៃទី ១៦ ខែឧសភា នេះបើយោងតាម Reuters...