ភ្នំពេញ៖ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ និវាសដ្ឋាន បេសកកម្ម ប្រចាំកម្ពុជា នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)រៀបចំកម្មវិធីផ្សព្វផ្សាយជំពូក ស្តីពីកម្ពុជា នៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ក្នុងខែមេសា ឆ្នាំ២០២៥ នៅការិយល័យនិវាសដ្ឋានបេសកកម្មប្រចាំកម្ពុជានៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលស្ថិតនៅអាគារវឌ្ឍនៈ កាពីតាលជាន់ទី១០ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍន៍អាស៊ី...
ភ្នំពេញ ៖ គម្រោងវិនិយោគចំនួន១៧២ ដែលមានទុនវិនិយោគសរុបប្រមាណ ២.៥ពាន់លានដុល្លារអាមេរិក គ្រោងបង្កើតការងារបានចំនួនប្រមាណ ១២ម៉ឺនកន្លែង ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងត្រីមាសទី១ ឆ្នាំ២០២៥។ យោងតាមសេក្តីប្រកាសព័ត៌មានរបស់ CDC នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា «ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ១៧២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ២,៥ពាន់លានដុល្លារអាម៉េរិក...
ព្រុចសែល៖ សហភាពអឺរ៉ុប កំពុងរៀបំពន្ធគយ ២៥ ភាគរយលើផលិតផលអាមេរិក ដែលបានជ្រើសរើសជាការឆ្លើយតបទៅនឹងការសម្រេចចិត្ត នាពេលថ្មីៗនេះរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការយកពន្ធលើដែកថែប និងអាលុយមីញ៉ូមរបស់អឺរ៉ុប នេះបើតាមការរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Reuters និង Bloomberg ដោយដកស្រង់ឯកសារផ្ទៃក្នុងមួយ ដែលបានចែករំលែកជាមួយរដ្ឋជាសមាជិកសហភាពអឺរ៉ុប។ ផ្នែកមួយនៃពន្ធសងសឹកត្រូវបានកំណត់ឱ្យចូលជាធរមាននៅថ្ងៃទី ១៦ ខែឧសភា នេះបើយោងតាម Reuters...
(ភ្នំពេញ)៖ កាន់តែសប្បាយជាងឆ្នាំមុន ជាមួយសង្រ្កាន្តពាសពេញតំបន់ រាយពេញប្រទេស ដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចូលរួមឧបត្ថម្ភស្ទើរគ្រប់ទីតាំង ដើម្បីគាំទ្រ អភិរក្ស វប្បធម៌ខ្មែរ ល្បែងប្រជាប្រិយ សិល្បៈ របាំ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ជាមួយការចូលរួមឧបត្ថម្ភគាំទ្រពី ខ្មែរ ប៊ែវើរីជីស សង្រ្កាន្តជាច្រើននៅតាមតំបន់ផ្សេងៗ នឹងចាប់ប្រារព្ធឡើង ពីចុងខែមីនា រហូតដល់ពាក់កណ្តាលខែមេសា រួមមានដូចជា សង្ក្រាន្តវិទ្យាល័យ សង្ក្រាន្តសកលវិទ្យាល័យ សង្ក្រាន្តតាមខេត្ត ជាពិសេស គឺព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅខេត្តសៀមរាប និង មហោស្រពបុណ្យភូមិផងដែរ។ មិនតែប៉ុណ្ណោះ មហាព្រឹត្តិការណ៍ប្រគំតន្រ្តីទេសចរណ៍ធំៗទាំង ៤ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងមានវត្តមាននៅ ៥ ខេត្តខុសៗគ្នា រយៈពេល ៣ ថ្ងៃ ដែលបងប្អូននឹងបានកំសាន្តសប្បាយ តាមបែបប្រជាប្រិយខ្មែរ ក៏ដូចជាបែបសម័យថ្មី ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខ។ ពិសេសជាងនេះទៀត ខ្មែរ ប៊ែវើរីជីស នឹងរៀបចំកម្មវិធីកំសាន្តធំៗ ដោយមានការវាយក្អមប្រជាប្រិយមហាសំណាង ការទាញព្រ័ត្របុរាណមានជ័យ ការប្រកួតញ៉ាំ និង រាំដណ្តើមកៅអី នៅមហោស្រពសិល្បៈបុណ្យភូមិ ក៏ដូចជាតាមសង្រ្កាន្តនានា ដោយបងប្អូនដែលបានចូលរួម នឹងមានឱកាសទទួលបានរង្វាន់ធំពីទឹកពិសាកម្ពុជា, ទឹកក្រូច អាយស៍ កូឡា, និងភេសជ្ជៈ Exprez រសជាតិស្ត្រប៊ែរី រួមទាំងឱកាសឈ្នះរង្វាន់ប្រាក់លាភសំណាងពីការលោតប៉ាវ លោតលុយចូលកុង របស់ភេសជ្ជៈប៉ូវកម្លាំង ឃីស រសជាតិម៉ុងតុលផងដែរ។ លើសពីនេះទៀត ខ្មែរ ប៊ែវើរីជីស នឹងមានការចែកកាំភ្លើងបាញ់ទឹកសរុបចំនួន ២០០០ ដើម ដោយគ្រាន់តែធ្វើតាមលក្ខខណ្ឌងាយៗ នៅទីតាំងដែលមានសង្រ្កាន្តរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ ខ្មែរ ប៊ែវើរីជីស នៅតែបន្តចូលរួមចំណែកក្នុងការលើកស្ទួយវិស័យសិល្បៈគ្រប់ទម្រង់នៅកម្ពុជា ដោយឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍សង្ក្រាន្ត ដើម្បីអភិរក្សថែរក្សាប្រពៃណីបុរាណខ្មែរ និងជម្រុញលើកស្ទួយស្មារតីសិល្បៈសម័យតាមរយៈមហាព្រឹត្តិការណ៍ប្រគំតន្រ្តីទេសចរណ៍គ្រប់ខេត្ត-ក្រុងរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ ខ្មែរ ប៊ែវើរីជីស ជាអ្នកឧបត្ថម្ភលើកស្ទួយវិស័យសិល្បៈវប្បធម៌ខ្មែរនៅកម្ពុជា!
ភ្នំពេញ៖ ថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២៥ អស់រយៈពេលប្រមាណ ៣០ឆ្នាំមកហើយ ដែលលោកស្រី សាំង រ័ត្នធីតា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកផលិតផល របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ទៅកាន់អតិថិជន និងអ្នកប្រើប្រាស់ជាច្រើននាក់ និងបានពង្រីកវត្តមាននៃម៉ាកយីហោរបស់ក្រុមហ៊ុននៅក្នុងខេត្តស្វាយរៀង។ ដំណើរការនៃការសហការគ្នានេះបានចាប់ផ្តើមជាផ្លូវការនៅដើមទសវត្សឆ្នាំ ១៩៩០។ ពេលនោះគាត់គ្រាន់តែជាម្ចាស់ហាងលក់ភេសជ្ជៈមួយ ដែលមានការលក់ផលិតផលស្រាបៀររបស់ក្រុមហ៊ុននេះ ក្នុងចំនួនមួយតូចប៉ុណ្ណោះ។...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការ វិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន»។ កម្មវិធីពិសេសនេះ ត្រូវបានគិតគូរឡើង ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីឆ្នាំ២០២៤...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបលោកស្រី Mia Seppo ជំនួយការអគ្គនាយកទទួលបន្ទុកការងារ និងកិច្ចគាំពារសង្គម នៃអង្គការអន្តរជាតិខាងការងារ (ILO) នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។ នាឱកាសនោះ លោក...
បរទេស៖ សហរដ្ឋអាមេរិក បាននិយាយ កាលពីថ្ងៃអង្គារថា ពន្ធ 104% លើការនាំចូលពីប្រទេសចិន នឹងចូលជាធរមាន ភ្លាមៗ បន្ទាប់ពីពាក់ កណ្តាលអធ្រាត្រ បើទោះបីជារដ្ឋបាល Trump បានផ្លាស់ប្តូរដើម្បីចាប់ផ្តើម ការពិភាក្សាយ៉ាង ឆាប់រហ័សជាមួយដៃគូ ពាណិជ្ជកម្មផ្សេងទៀត ដែលកំណត់គោលដៅ ដោយផែនការពន្ធគយ របស់ប្រធានាធិបតី Donald Trump...
ដើម្បីធ្វើឱ្យសហរដ្ឋអាមេរិកមានសុវត្ថិភាព រឹងមាំ និងមានវិបុលភាព លោកប្រធានាធិបតី Trump ខិតខំធានាឱ្យបានថាច្បាប់អន្តោប្រវេសន៍របស់សហរដ្ឋអាមេរិកត្រូវបានអនុវត្តតាម។ ប្រសិនបើអ្នកព្យាយាមចូលសហរដ្ឋអាមេរិកដោយខុសច្បាប់ កុហកដើម្បីទទួលបានទិដ្ឋាការ ធ្វើការដោយគ្មានការអនុញ្ញាតតាមផ្លូវច្បាប់ ឬស្នាក់នៅលើសកាលកំណត់ក្នុងសហរដ្ឋអាមេរិក អ្នកនឹងទទួលការពិន័យធ្ងន់ធ្ងរ។ ការពិន័យនេះរួមមានការចាប់ឃុំខ្លួន ការនិរទេសចេញពីសហរដ្ឋអាមេរិក និងការហាមឃាត់ជាអចិន្ត្រៃយ៍ ក្នុងការទទួលបានទិដ្ឋាការចូលសហរដ្ឋអាមេរិក នៅអនាគត។ ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ បន្តធ្វើការយ៉ាងសកម្មជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីធានាឱ្យបានថាប្រជាជនកម្ពុជាដែលស្ថិតនៅសហរដ្ឋអាមេរិកដោយខុសច្បាប់ ត្រឡប់មកកម្ពុជាបានឆាប់តាមដែលអាចធ្វើទៅបាន។ យើងសូមអរគុណចំពោះចំណាត់ការរហ័ស និងប្រកបដោយប្រសិទ្ធិភាពរបស់ក្រសួងការបរទេស...
យោងតាមប្រភពដែលដឹងពីកិច្ចការកូរ៉េខាងជើង នាវាដឹកទំនិញរបស់កូរ៉េខាងជើងដែលធ្វើដំណើរនៅសមុទ្រខាងលិច ចាប់តាំងពីចុងខែកុម្ភៈ ដោយបិទប្រព័ន្ធកំណត់អត្តសញ្ញាណដោយស្វ័យប្រវត្តិ (AIS) បានបុកជាមួយនាវាចិនកាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥។ លក្ខខណ្ឌអាកាសធាតុអាក្រក់ធ្វើឱ្យវាពិបាកសម្រាប់នាវាចិនក្នុងការរកឃើញនាវាកូរ៉េខាងជើងទាន់ពេលវេលា។ ជាលទ្ធផល នាវាកូរ៉េខាងជើងបានលិច ដោយមានរបាយការណ៍បង្ហាញថានាវិកពី ១៥ ទៅ ២០ នាក់បានបាត់បង់ជីវិត។ នាវាចិនមានការខូចខាតតិចតួចប៉ុណ្ណោះ។ ដើម្បីគេចផុតពីការដាក់ទណ្ឌកម្មអន្តរជាតិ នាវានេះតែងតែដំណើរការដោយបិទ AIS...