បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Andrey Sibiga បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃសៅរ៍ថា កងកម្លាំងអ៊ុយក្រែននៅក្នុងតំបន់ Kursk របស់រុស្ស៊ីនឹងបន្តប្រតិបត្តិការរបស់ពួកគេទោះបីជាកងទ័ពត្រូវបានឡោមព័ទ្ធក្នុងទំហំធំក៏ដោយ។ ថ្លែងជាមួយបណ្តាញសារព័ត៌មាន NHK របស់ជប៉ុន លោក Sibiga បានអះអាងថា ក្រុងកៀវបានសម្រេចគោលដៅសំខាន់របស់ខ្លួនក្នុងការវាយលុក ប៉ុន្តែមើលឃើញថា ការមានវត្តមានបន្តនៅលើទឹកដីរុស្ស៊ីជាការផ្តល់នូវឥទ្ធិពលនៅក្នុងការចរចាសន្តិភាពនាពេលអនាគត។ អ៊ុយក្រែនបានបើកការលុកលុយរបស់ខ្លួនឆ្លងកាត់ព្រំដែនរុស្ស៊ីដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិចូលទៅក្នុងតំបន់ Kursk កាលពីខែសីហាឆ្នាំមុន ដោយដណ្តើមយកទីក្រុង...
តូក្យូ៖ ប្រភពរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន កំពុងពិចារណាដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយនៅកាន់កោះ Kyushu ភាគនិរតីប្រទេស ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនេះដើម្បីទទួលបាន “សមត្ថភាពប្រឆាំង” ដើម្បីវាយប្រហារគោលដៅរបស់សត្រូវក្នុងករណីមានអាសន្ន។ ការដាក់ពង្រាយដែលរំពឹងថានឹងចាប់ផ្តើមនៅចុងឆ្នាំសារពើពន្ធបន្ទាប់ក្នុងខែមីនា ឆ្នាំ២០២៦ គឺសំដៅពង្រឹងសន្តិសុខនៃខ្សែសង្វាក់កោះ Nansei ភាគនិរតីរបស់ប្រទេស ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ សម្រាប់ភាពជិតរបស់វាជាមួយកោះតៃវ៉ាន់ ចំពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើងថា កោះប្រជាធិបតេយ្យដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ អាចត្រូវបានឈ្លានពានដោយប្រទេសចិន។ ប្រទេសចិនចាត់ទុកកោះតៃវ៉ាន់ជាខេត្តមួយ ដែលត្រូវបង្រួបបង្រួមឡើងវិញជាមួយដីគោកដោយបង្ខំប្រសិនបើចាំបាច់។ ប្រភពបានឲ្យដឹងថា...
ភ្នំពេញ ៖ រថយន្ត១គ្រឿងបានរេចង្កូតធ្លាក់ផ្លូវ នៅខ្នងភ្នំគីរីរម្យ ក្នុងខេត្តកំពង់ស្ពឺ ធ្វើឲ្យមនុស្សរងរបួសធ្ងន់២២នាក់។នេះបើតាមស្នងការខេត្តកំពង់ស្ពឺ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១៥ និង ១៥ នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នៅចំណោទផ្លូវបេតុងឡើងទៅតំបន់ទេសចរណ៍ ក្រុមហ៊ុនវីរៈប៊ុនថាំ “ ឧទ្យានបោះតង់ “ នៅក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បី ផ្គត់ផ្គង់ 115kV Line Bay ចំនួន 14 Sets (កញ្ចប់ទី03) ជូន នាយកដ្ឋានផែនការយុទ្ធសាស្ត្រ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT លោក Steve Witkoff បេសកជនពិសេស របស់ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា ប្រធានាធិបតី នៃប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក អាចនឹងមានការ អំពាវនាវមួយ ក្នុងសប្តាហ៍នេះ ដើម្បីយល់ព្រមលើបទ ឈប់បាញ់នៅក្នុង ជម្លោះអ៊ុយក្រែន។ ថ្លែងនៅលើកញ្ចក់ទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានអះអាងសារជាថ្មី អំពីគោលជំហររបស់ឥណ្ឌាលើសន្តិភាព និង ការទូត ដោយនិយាយថា ប្រទេសរបស់លោក បានត្រៀមលក្ខណៈ ដើម្បីធ្វើជាអ្នកសម្រុះសម្រួលរវាងរុស្ស៊ី និងអ៊ុយក្រែន ។ នៅក្នុងបទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន ដ៏ពេញនិយមរបស់សហរដ្ឋអាមេរិក...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋាភិបាលទីក្រុងតេហរ៉ង់ បានថ្កោលទោសការ វាយប្រហារដ៏សាហាវ របស់សហរដ្ឋអាមេរិកទៅលើប្រទេសយេមែន ហើយបានពន្យល់អំពីការវាយប្រហារ ចុងក្រោយនេះថា ជាការគំរាមកំហែង ដ៏ធំដល់សន្តិភាពក្នុងតំបន់ និងពិភពលោកទៀតផង។ ប្រធានាធិបតីអាមេរិកលោក Donald Trump បានបញ្ជាឱ្យមាន សកម្មភាពយោធាដ៏មានឥទ្ធិពល មួយប្រឆាំងនឹង ក្រុមសកម្មប្រយុទ្ធ Houthi...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែល បានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បី ផ្គត់ផ្គង់ 230kV Line Bay ចំនួន 08 Sets...
សម្តេចតេជោ៖ អ្នកទៅប្រាប់ឱ្យអាមេរិក គៀបសង្កត់កម្ពុជា កុំភ្លេចថាកម្ពុជា កំពុងជាអ្នកសម្របសម្រួល អាស៊ាន-អាមេរិក សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា កុំភ្ជាប់ សម្ដេច ជាមួយ ឌូទែតេ ខណៈ ហ៊ុន សែន គឺរបស់កម្ពុជា ប្រមុខរដ្ឋស្ដីទីកម្ពុជា សង្ឃឹមថា កិច្ចចរចារវាងភាគីពាក់ព័ន្ធ នឹងឈានដល់ការបញ្ចប់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយចំពេលដែលមានការអំពាវនាវម្តងហើយម្តងទៀត ឱ្យចែកចាយអាវុធនុយក្លេអ៊ែរទៅកាន់ប្រទេសផ្សេងទៀតនៅអឺរ៉ុប។ ប្រធានាធិបតីបារាំងលោក Emmanuel Macron ថ្មីៗនេះបានបំផុសគំនិតនៃការពង្រីកឆ័ត្រនុយក្លេអ៊ែររបស់ប្រទេសបារាំងទៅកាន់ប្រទេសសមាជិកសហភាពអឺរ៉ុបផ្សេងទៀត។ ការគិតគូរនេះគឺជាអ្វីដែលអឺរ៉ុបកំពុងតែស្ថិតនៅក្រោមការភ័យខ្លាចនៃការដកអាមេរិកចេញពីទ្វីបនេះនាពេលខាងមុខហើយនៅក្នុងសុន្ទរកថាថ្នាក់ជាតិតាមទូរទស្សន៍ មេដឹកនាំបារាំងបានហៅរុស្ស៊ីថាជាការគំរាមកំហែងដល់ប្រទេសបារាំង និងអឺរ៉ុបខ្លាំងជាងគេ។ លោក Starmer បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ថា ចក្រភពអង់គ្លេស ដែលជាប្រទេសអឺរ៉ុបខាងលិចតែមួយគត់ក្រៅពីបារាំងដែលមានអាវុធនុយក្លេអ៊ែរ នឹងប្រឆាំងនឹងអាវុធបែបនេះដែលត្រូវបានចែកចាយទៅប្រទេសដទៃទៀត។...