លើសពីមជ្ឈមណ្ឌលលក់ទំនិញ ដែលប្រមូលផ្ដុំទៅដោយម៉ាកយីហោជាតិ និងអន្តរជាតិល្បីៗ ផ្សារទំនើបខ្មែរ ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានសហការជាមួយដៃគូពាណិជ្ជកម្មថ្មីៗចំនួន៣ រួមមានសាលារៀនលំដាប់អន្តរជាតិ Authentic Advanced Academy (AAA), មជ្ឍមណ្ឌលកម្សាន្តសម្រាប់កុមារ Funderland និងក្រុមហ៊ុន Baby Outlet ដើម្បីបន្តផ្ដល់នូវបទពិសោធន៍គ្មានដែនកំណត់ រួមចំណែកបន្ថែមការបណ្ដុះបណ្ដាលភាពឆ្លាតដល់កុមារ...
ភ្នំពេញ ៖ វិស័យចំនួន ៥ទទួលបានការចាប់អារម្មណ៍ ពីយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងពលរដ្ឋទូទៅ ដើម្បីស្នើសុំចុះឈ្មោះចូលរៀន ក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M)។ នេះបើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១២ ខែវិច្ឆិកានេះ ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ...
ប៊ែរឡាំង៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានប្រកាសថា អាល្លឺម៉ង់ នឹងចូលរួមចំណែកបន្ថែមចំនួន ១៥០ លានអឺរ៉ូ (១៧៤,៣ លានដុល្លារអាមេរិក) ទៅក្នុងបញ្ជីតម្រូវការអាទិភាព អ៊ុយក្រែន (PURL) ដែលជាក្របខ័ណ្ឌអង្គការណាតូ ដែលអនុញ្ញាតឱ្យប្រទេសសម្ព័ន្ធមិត្ត ផ្តល់ហិរញ្ញប្បទាន ដល់អាវុធរបស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន។ លោក Pistorius...
ប៉េកាំង ៖ ប្រទេសចិន និងជប៉ុន បានវាយប្រហារគ្នាទៅវិញទៅមកកាលពីថ្ងៃសុក្រ ជុំវិញការលើកឡើងថ្មីៗរបស់នាយករដ្ឋមន្ត្រីលោកស្រី Sanae Takaichi លើការចូលរួម ដែលអាចកើតមានរបស់ជប៉ុន នៅក្នុងគ្រាអាសន្នរបស់តៃវ៉ាន់ ខណៈដែលប្រទេសជិតខាងអាស៊ីទាំងពីរបានជាប់គាំងនៅក្នុងជម្លោះការទូត ដែលកំពុងកើនឡើង ។ ក្រសួងការបរទេសចិន បានឧ្យដឹងថា ប្រទេសចិន បានកោះហៅឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅទីក្រុងប៉េកាំង ហើយបានទាមទារ ឱ្យលោកស្រី Takaichi ដកការលើកឡើងរបស់លោកស្រីចេញ...
បរទេស ៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃសុក្រថា ទាហានកូរ៉េខាងជើង ដែលបានជួយរុស្ស៊ី ទប់ទល់ការលុកលុយដ៏ធំរបស់អ៊ុយក្រែន ចូលទៅក្នុងតំបន់ Kursk ភាគខាងលិចរបស់ខ្លួន ឥឡូវនេះកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបោសសម្អាតតំបន់មីន ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្រោមកិច្ចព្រមព្រៀង ការពារទៅវិញទៅមក...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានក្រើនរំលឹកសារជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ខណៈមានករណីស្លាប់ ដោយសារជំងឺផ្តាសាយបក្សី លើបុរសអាយុ ២២ឆ្នាំម្នាក់ រស់នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ វិច្ឆិកា ថា មានអ្នក ជំងឺផ្តាសាយបក្សី ចំនួន ០១ករណី កើតលើបុរសអាយុ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅថ្ងៃសុក្រ បានបញ្ចប់កិច្ចព្រមព្រៀងពន្ធគយ និងសន្តិសុខ របស់ពួកគេ ដោយព្រមទាំងធ្វើសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចចរចាកំពូលរវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung និងប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃទី២៩ខែតុលាកន្លងមកផង ។ កិច្ចព្រមព្រៀងនេះរួមមានការវិនិយោគកូរ៉េខាងត្បូង ចំនួន១៥០ពាន់លានដុល្លារ...
តាមការផ្សាយដំណឹងនៃស្ថានទូតចិនប្រចាំប្រទេសជប៉ុនឱ្យដឹងថា នៅថ្ងៃទី ១៤ ខែវិច្ឆិកា បន្ទាប់ពីប្រសាសន៍ណែនាំពីថ្នាក់លើ លោក Wu Jianghao ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសជប៉ុនបានកោះហៅលោក Takehiro Funakoshi អនុរដ្ឋមន្ត្រីការបរទេសជប៉ុន ដើម្បីធ្វើការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះការលើកឡើងដ៏ខុសឆ្គងរបស់លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនទាក់ទងនឹងបញ្ហាតៃវ៉ាន់។ លោក Wu Jianghao បានថ្លែងថា លោកស្រី Sanae...
ទស្សនៈអភិវឌ្ឍន៍ដឹកនាំសកម្មភាពអភិវឌ្ឍន៍ និងកំណត់ពីភាពជោគជ័យ ឬបរាជ័យក្នុងការអភិវឌ្ឍ ។ លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានគូសបញ្ជាក់ថា “យើងចាំបាច់ត្រូវតែនិយាយពីទស្សនៈអភិវឌ្ឍន៍ថ្មី ខណៈពេលដែលយើងនិយាយពីការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ “។ កាលពីដប់ឆ្នាំមុន នៅក្នុងកិច្ចប្រជុំប្រជុំពេញអង្គលើកទី៥នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៨ លោក Xi Jinping បានលើកឡើងពីទស្សនៈអភិវឌ្ឍន៍ថ្មីប្រកបដោយនវានុវត្តន៍ ការសម្របសម្រួល ភាពបៃតង ការបើកចំហ និងចែករំលែក។ លោកបានទាមទារឱ្យផ្តោតលើការលើកកម្ពស់គុណភាព...
នាពេលថ្មីៗកន្លងទៅនេះ ក្នុងអំឡុងពេលចូលរួមការជជែកដេញដោលនៅរដ្ឋសភា លោកស្រី Takaichi Sanae នាយករដ្ឋមន្ត្រីជប៉ុនបានអះអាងថា ប្រសិនបើតៃវ៉ាន់មានរឿង នោះវាអាចនឹងបង្កើតទៅជា “វិបត្តិពាក់ព័ន្ធនឹងការស្លាប់រស់របស់ជប៉ុន” កងស្វ័យការពារនឹងអាចអនុវត្តសិទ្ធិស្វ័យការពារ ។ នេះជាលើកទីមួយហើយ ដែលថ្នាក់ដឹកនាំជប៉ុនបានបង្ហាញពីមហិច្ឆតាចង់ជ្រៀតជ្រែកបញ្ហាតៃវ៉ាន់តាមរយៈកម្លាំងអាវុធ បន្ទាប់ពីជប៉ុនទទួលបរាជ័យក្នុងសង្គ្រាមរយៈពេល៨០ឆ្នាំកន្លងមក ដែលមានឥរិយាបទដ៏អាក្រក់គួអោយស្អប់ខ្ពើម និងមានផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ ។ ប៉ុន្មានថ្ងៃកន្លងទៅនេះ ទាក់ទិងនឹងពាក្យសំដីបង្ករឿងដែលបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងយ៉ាងកម្រោល និងជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរក្នុងសណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ និងការបំផ្លេចបំផ្លាញគ្រឹះមូលដ្ឋាននៃទំនាក់ទំនងការទូតរវាងចិននិងជប៉ុន ប្រទេសចិនបានលើកការប្រឆាំងតវ៉ាយ៉ាងខ្លាំងខ្លាជាច្រើនលើកចំពោះភាគីជប៉ុន...