ភ្នំពេញ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ផ្អែកលើការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ» សហការរៀបចំដោយ ក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោកប្រចាំនៅកម្ពុជា។ សិក្ខាសាលា រយៈពេលពេញមួយថ្ងៃ នៅសណ្ឋាគារសាំងគ្រីឡា រាជធានីភ្នំពេញ...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿង ចេញទៅក្រុងកោះរ៉ុង ដើម្បីជួយយកស្ត្រីម្នាក់ ជាប្រជាពលរដ្ឋរស់នៅភូមិសុខសាន្ត ដែលមានអាការៈធ្លាក់ឈាមធ្ងន់ធ្ងរ ដោយសាររលូតកូន ដើម្បីបញ្ជូនមកបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។ ប្រជាពលរដ្ឋរូបនេះឈ្មោះ ច្រឹក ឈូក អាយុ...
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីរដ្ឋបាលឌីជីថល (E-Admin)ជំហានទី២ កម្មវិធី CHAKRA STEM APP នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍ជាច្រើននាក់។ លោករដ្ឋមន្រ្តី អ៊ាង...
កំពង់ចាម ៖ ក្រោយការផ្ដួចផ្ដើម ពីសំណាក់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងមានការចូលរួមគាំទ្រចូលជាបច្ច័យ ពីថ្នាក់ដឹកនាំខេត្ត ជាច្រើនផងនោះ បានធ្វើឲ្យគម្រោងសាងសង់ព្រះវិហារថ្មី នៃវត្តសុទទស្សនារាម ជ្រោយថ្ម ស្ថិតក្នុងក្រុងកំពង់ចាម ត្រូវបាន ប្រារព្ធពិធីបញ្ចុះបឋមសិលា ចាប់ផ្តើមសាងសង់នៅថ្ងៃទី ២២ ខែឧសភាឆ្នាំ ២០២៥ នេះ។ ក្នុងពិធីបញ្ចុះបឋមសិលានេះផងដែរមានការអញ្ជើញចូលរួមជាអធិបតី...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្ដល់អនុសាសន៍ ឲ្យធ្វើពង្រាងវិសោធនកម្មលក្ខន្តិកៈ សមាគមអតីតយុទ្ធជន ឲ្យមានវិសាលភាព គ្របដណ្តប់ទៅលើនិវត្តជនទាំងអស់ ដោយរួមបញ្ចូលទាំងមន្ត្រី រាជការចូលនិវត្តន៍ គ្រូបង្រៀនចូលនិវត្តន៍ និងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទចូលនិវត្តន៍ ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា...
បរទេស៖ អ្នកបើកបររថយន្តតាក់ស៊ីធម្មតា បានគំរាមបិទច្រកចូល និងចេញ នៅអាកាសយានដ្ឋានសុវណ្ណភូមិ ប្រសិនបើរដ្ឋាភិបាលបរាជ័យ ក្នុងការបិទសេវាកម្មហៅរថយន្ត Grab នៅអាកាសយានដ្ឋាន សំខាន់របស់ទីក្រុងបាងកក ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកបើកតាក់ស៊ីប្រហែល ៥០នាក់ បានចាប់ផ្តើមការតវ៉ានៅខាងក្រៅសភាកាលពីថ្ងៃអង្គារ ។...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា គ្រប់សកម្មភាពរបស់រាជរដ្ឋាភិបាល ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ និងកម្មករកម្មការិនី មានជីវភាពកាន់តែល្អប្រសើរ ដែលនេះគឺជាការថ្លែងអំណរគុណ ចំពោះការផ្តល់ការទុកចិត្ត និងការផ្តល់ឱកាសឱ្យគណបក្សប្រជាជន បានដឹកនាំបម្រើប្រជាពលរដ្ឋ ច្រើនអាណត្តិមកនេះ ។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ការទទួលបានក្រុមហ៊ុនវិនិយោគ ចំនួន២០០ និងសំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត...
ព្រះសីហនុ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ បានអះអាងថា ប្រាក់ឈ្នួលនៅកម្ពុជា មានការកើនឡើងជិត៦ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ខណៈរោងចក្រសហគ្រាស បានកើនឡើងពី៤០ ៣០០ ដល់៤៥ ៣៨៦សហគ្រាសនៅត្រឹមខែមេសា ឆ្នាំ២០២៥នេះ។ នេះគឺជាការគូសបញ្ជាក់ដែលលោករដ្ឋមន្ត្រី បានថ្លែងក្នុងពិធីអបអរសាទរ ការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០...
បរទេស៖ បន្តិចម្ដងៗ យើងកំពុងសិក្សា បន្ថែមអំពីយន្តហោះចម្បាំង F-47 រួមទាំងលទ្ធភាព ដែលវាអាចក្លាយ ជាយន្តហោះចម្បាំង បំបាំងកាយខ្លាំងបំផុតដែលមិនធ្លាប់មាន។ យោងតាមគេហទំព័រ WARRIOR MAVEN បានឱ្យដឹងថា កាលពីខែមីនា លោកប្រធានាធិបតី Donald Trump បានប្រកាសថា ក្រុមហ៊ុន Boeing នឹងផលិតយន្តហោះចម្បាំងជំនាន់ទីប្រាំមួយ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា...
ព្រះសីហនុ៖លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា ស្ត្រីជាម្តាយចំនួនជាង ៦៤ម៉ឺននាក់ និងកូនជាង ៦៦ម៉ឺននាក់ទទួលបានផលប្រយោជន៍ពីកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ខណៈខេត្តព្រះសីហនុបានចំណាយថវិកាអស់ប្រមាណ ៧,៦ពាន់លានរៀល ដោយមានស្ត្រីជាម្តាយចំនួន ១០ ២៧០នាក់ និងកូនចំនួន ១០ ២៤២នាក់។ នេះគឺជាការគូសបញ្ជាក់ដែលលោករដ្ឋមន្ត្រី បានថ្លែងក្នុងពិធីអបអរសាទរការ ទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតជាង ៣ម៉ឺននាក់នៅក្នុងតំបន់សេដ្ឋកិច្ច...