ភ្នំពេញ ៖ ក្រសួងព្រះបរមរាជវាំង ប្រកាសបដិសេធ ចំពោះគណនី Facebook (គ្រប់គ្រងដោយជន អនាមិក) ដែលបានបង្ហោះចែកចាយ ក្នុងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម និងប្រើប្រាស់ព្រះនាមរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ។ នេះបើតាមលិខិត របស់ក្រសួងព្រះបរមរាជវាំង នាថ្ងៃ២១ ឧសភា ។ ក្រុមជនអនាមិកបានក្លែងបន្លំបង្កើតហ្វេសប៊ុក ប្រើប្រាស់ព្រះនាមរបស់សម្តេចព្រះមហាក្សត្រី រួមមាន...
បរទេស៖យោងតាមការចេញផ្សាយ របស់ RT ក្រុមហ៊ុនការពារជាតិដែលគ្រប់គ្រង ដោយរដ្ឋរុស្ស៊ីមានឈ្មោះថា Rostec បានច្រានចោលការដាក់ទណ្ឌកម្ម ចុងក្រោយរបស់សហភាពអឺរ៉ុបថា គ្មានប្រសិទ្ធភាព ដោយហៅប្លុកនេះថាជា ជើងឯក នៃវិធានការគ្មានន័យឬ a champion of meaningless measures។ កាលពីថ្ងៃអង្គារ ក្រុមប្រឹក្សាអឺរ៉ុបបានអនុម័តការ រឹតបន្តឹងជុំទី១៧ របស់ប្លុកដែលផ្តោតលើបុគ្គល និងក្រុមហ៊ុនរុស្ស៊ី...
បរទេស៖ ប៉ូលិសល្បាតព្រំដែន បានចាប់ខ្លួនបុរសម្នាក់ ដែលរត់ពន្ធថ្នាំញៀនប្រភេទ មេតំហ្វេតាមីន និងកេតាមីន ទម្ងន់១០០គីឡូក្រាម ចូលពីប្រទេសមីយ៉ាន់ម៉ា ទៅប្រទេសថៃ ដោយលាក់ទុកក្នុងដំបូលរថយន្តរបស់គាត់។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ដោយមានការផ្តល់ព័ត៌មាន នៅថ្ងៃអង្គារ ប៉ូលីសបានរង់ចាំរថយន្តជនសង្ស័យនៅស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទីមួយ ដែលតភ្ជាប់ស្រុក Mae...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ ចាប់ពីថ្ងៃទី២១-៣១ ខែឧសភា ឆ្នាំ២០២៥ ដោយសាំងធម្មតាមានតម្លៃ ៣ ៧៥០ រៀលក្នុងលីត្រ ឡើងថ្លៃ៥០រៀល ខណៈម៉ាស៊ូត មានតម្លៃ៣ ៥០០ រៀលក្នុង១លីត្រ ឡើងថ្លៃ៥០រៀល បើធៀបទៅនឹង១០ថ្ងៃមុន ៕
ភ្នំពេញ ៖ លោកបណ្ឌិង យង់ ពៅ អ្នកវិភាគនយោបាយ និង សង្គមកម្ពុជា បានសាទរចំពោះ ការរក្សាទុកនូវព្រលានយន្តហោះពោធិ៍ចិនតុង សម្រាប់បម្រើប្រយោជន៍សាធារណៈ ព្រោះបានរក្សាតម្លៃ ជាប្រវត្តិសាស្ត្រ និងបិទបញ្ចប់ការទាញភ្ជាប់ អនាគតព្រលានយន្តហោះពោធិ៍ចិនតុង ទៅនឹងរឿងនយោបាយ ។ ការលើកឡើងរបស់លោកបណ្ឌិតនេះ បន្ទាប់ពីក្រុមអ្នកវិភាគ និងក្រុមប្រឆាំងបានលើកយកមកធ្វើជាប្រធាន វែកញែកចោទប្រកាន់រាជរដ្ឋាភិបាល ជុំវិញការលក់ទីតាំងព្រលានយន្តពោធិ៍ចិនតុង...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រុមប្រឹក្សាសន្តិសុខនៅទីក្រុងមូស្គូបាននិយាយកាលពីថ្ងៃអង្គារថា បណ្តាប្រទេសអាហ្វ្រិក ភាគច្រើន នឹងចូលរួមក្នុងវេទិកាសន្តិសុខពិភពលោក ប្រចាំឆ្នាំរបស់រុស្ស៊ីក្នុងឆ្នាំនេះ។ គណៈប្រតិភូចំនួន៤៥ មកពីបណ្តាប្រទេសអាហ្វ្រិកជាង៤០ប្រទេសនិងអង្គការទ្វីបមួយចំនួន រួមទាំងសហភាពអាហ្វ្រិក និងអាជ្ញាធរអន្តររដ្ឋាភិបាល ស្តីពីការអភិវឌ្ឍន៍ (IGAD) បានបញ្ជាក់ថាពួកគេនឹងចូលរួម។ កិច្ចប្រជុំអន្តរជាតិលើកទី១៣ នៃអ្នកតំណាងជាន់ខ្ពស់សម្រាប់បញ្ហាសន្តិសុខនឹងប្រព្រឹត្ត ទៅនៅទីក្រុងមូស្គូចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ខែឧសភានៅមជ្ឈមណ្ឌលជាតិរុស្ស៊ីនិង ដែលដឹកនាំដោយលេខាធិការ...
ថ្ងៃទី ២០ ខែឧសភា លោក Chen Binhua អ្នកនាំពាក្យ នៃការិយាល័យកិច្ចការតៃវ៉ាន់ នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មាន ។ មានអ្នកសារព័ត៌មាន សួរថា អ្នកដឹកនាំតំបន់តៃវ៉ាន់ នៃប្រទេសចិន បានថ្លែងសុន្ទរកថា ក្នុងខួប១ឆ្នាំ នៃការឡើងកាន់មុខតំណែង ហើយបានផ្តល់បទ សម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីថ្លែងសុន្ទរកថា ។...
មួយរយៈពេលចុងក្រោយនេះ ពលរដ្ឋជាច្រើនដែលរស់នៅទីក្រុងប៉េកាំង និងទីក្រុងធំៗមួយចំនួនរបស់ប្រទេសចិន ដែលប្រើប្រាស់ទូរស័ព្ទដៃស៊េរីថ្មី នឹងសង្កេតឃើញថា នៅត្រង់កន្លែងមានសញ្ញាសេវាទូរស័ព្ទ ដែលកន្លងមកបង្ហាញតែតួលេខ 5G ស្រាប់តែលេចចេញអក្សរ A នៅពីក្រោយ ពោលគឺ 5G-A ។ តើ 5G-A សំដៅទៅលើអ្វី ? ហេតុអ្វីស្រាប់តែលេចចេញសញ្ញាបែបនេះ ? តាមពិតទៅ ប្រព័ន្ធ...
រសៀលថ្ងៃទី១៩ ខែឧសភា លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញចុះត្រួតពិនិត្យ និងស្វែងយល់ ការងារ ជាបន្តបន្ទាប់នៅក្រុមហ៊ុន Bearing ក្រុង Luoyang វត្ត Baima និងរូងថ្ម Longmen ដែលស្ថិតនៅក្រុង Luoyang ខេត្ត...
វ៉ាស៊ីនតោន៖ តុលាការកំពូលរបស់សហរដ្ឋអាមេរិក បានអនុញ្ញាតឱ្យរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដកហូតឋានៈការពារ សម្រាប់ជនចំណាកស្រុកវេណេស៊ុយអេឡា រាប់ពាន់នាក់ ដែលអាចនាំឱ្យមានការ និរទេសមនុស្សជាច្រើននាក់បន្ថែមទៀត នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ តុលាការកំពូលរបស់សហរដ្ឋអាមេរិក បានអនុម័តសំណើបន្ទាន់មួយពីរដ្ឋបាល ដែលអនុញ្ញាតឱ្យមន្ត្រីបន្តដំណើរ ការជាមួយនឹងការលុបចោលការសម្រេចចិត្តរបស់រដ្ឋបាល Biden មុន ដែលបានពង្រីកការការពារបណ្តោះអាសន្ន (TPS) ដល់ប្រជាជនវេណេស៊ុយអេឡាជិត...