ភ្នំពេញ៖ នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យប្រឡាយនៅភូមិចាក់ជ្រូក សង្កាត់ចោមចៅទី៣ និងបន្តពិនិត្យមើលប្រឡាយចំការឪឡឹក ក្នុងភូមិចំការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ ដើម្បីជំរុញឱ្យអាជ្ញាធរខណ្ឌពោធិសែនជ័យ ធ្វើការស្តារប្រឡាយ ដើម្បីរំដោះការលិចលង់ ដោយជំនន់ទឹកភ្លៀងនាភូមិដ្ឋានប្រជាពលរដ្ឋនៅតំបន់នេះ។ ក្រោយលោកអភិបាលរាជធានីភ្នំពេញ ចុះពិនិត្យលោក...
ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានលើកឡើងថា ការធ្វើកំណែទម្រង់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីពង្រឹងប្រសិទ្ធភាព បម្រើប្រជាពលរដ្ឋរបស់តំណាងរាស្រ្ត និងសុខដុមនីយកម្ម សាមគ្គីភាពស្ថាប័ន។ ការលើកឡើងរបស់ សម្តេច ឃួន សុដារី នាឱកាសអញ្ជើញជាអធិបតីផ្សព្វផ្សាយ ស្តីពី វឌ្ឍភាពការងារ និងទិសដៅបន្ត នៃការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ...
បរទេស៖ នៅវេលាម៉ោង១រសៀល ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ក្នុងទីក្រុង Chonburi ឃុំសាម៉េត ស្រុកមឿង ខេត្តឈុនបុរី មានផ្លូវបានបាក់ស្រុត។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី២ ខែតុលានេះថា ការត្រួតពិនិត្យឃើញថា ផ្លូវបានបាក់ស្រុត ជម្រៅជាង៣ម៉ែត្រ បណ្តោយ១០ម៉ែត្រ ទទឹង៦ម៉ែត្រ ជាប់នឹងស្ពានឆ្លងប្រឡាយ។...
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៧.៨ពាន់លានដុល្លារ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥នេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ថា ក្នុងខែកញ្ញា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៥៥គម្រោង...
ភ្នំពេញ ៖ លោក Kim Hyunsoo ភារធារី នៃស្ថានទូតកូរ៉េ ប្រចាំកម្ពុជា បានលើកឡើងពីលទ្ធផលគួរជាទីមោទនៈ នៃការអនុវត្តការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាង កម្ពុជា-កូរ៉េ ដោយមានប្រជាជន នៃប្រទេសទាំងពីរច្រើនជាង ២៤០.០០០នាក់ បានធ្វើដំណើរទៅមក កាលពីឆ្នាំ២០២៤។ ការលើកឡើងរបស់ លោក Kim Hyunsoo ក្នុងពិធីអបអរសាទរបុណ្យជាតិសាធារណរដ្ឋកូរ៉េ...
ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ កំពុងទទួលបានពន្លឺពេញមូលដ្ឋាន ហើយអំពូលសូឡានៅពេលនេះ បានធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ មានសកម្មភាពដូចនៅទីក្រុងដែរ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី២ តុលា នេះ ថា «ដូចទីក្រុង ព្រោះថាភ្លើងសូឡា ដែលកន្លងមកត្រូវបានប្រសិទ្ធនាំថាជាភ្លើងទេវតា បានបំភ្លឺមូលដ្ឋាន និងផ្តល់ឱកាសដល់ប្រជាពលរដ្មានការរស់ប្រកបដោយភាពស្អាត មានសោភ័ណភាព បានសម្រាកលំហែ...
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានត្រៀមលក្ខណៈរួចរាល់ជានិច្ច ក្នុងការសម្របសម្រួលរាល់គ្រប់កិច្ចការងារវិនិយោគរបស់វិស័យឯកជននៅកម្ពុជា សំដៅធានាបាននូវបរិយាកាសវិនិយោគ ប្រកបដោយភាពបត់បែន អំណោយផល។ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន BYD AUTO INDUSTRY CO.,...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អមដោយមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយ សង្គ្រោះបន្ទាន់ចែកជូនប្រជាពលរដ្ឋ ចំនួន ២៣គ្រួសារ ដែលរងផលប៉ះពាល់ដោយសារគ្រោះ ទឹកជំនន់ ត្រូវបាន ជំលៀសទៅកាន់ទីទួលសុវត្ថិភាព នៅភូមិវត្ត ឃុំទូលព្រះឃ្លាំង...
បរទេស៖ ទីភ្នាក់ងារិចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកងទ័ពអ៊ីស្រាអែលកាលពីថ្ងៃពុធបានប្រកាសបិទផ្លូវនៃឆ្នេរ Al-Rasheed ដែលជាផ្លូវសំខាន់តភ្ជាប់ភាគខាងត្បូង និងភាគខាងជើងតំបន់ហ្គាហ្សា ដើម្បីការពារការវិលត្រឡប់មកវិញនៃប្រជាជនប៉ាឡេស្ទីនដែលបានភៀសខ្លួន។ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Avichai Adraee បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ផ្លូវនឹងត្រូវបិទចាប់ពីថ្ងៃត្រង់ ដោយអនុញ្ញាតឱ្យមានចលនាឆ្ពោះទៅភាគខាងត្បូងប៉ុណ្ណោះសម្រាប់អ្នកដែលនៅតែស្ថិតនៅក្នុងទីក្រុង ហ្គាស្សា ។ ការសម្រេចចិត្តនេះបានរារាំងប្រជាជនប៉ាឡេស្ទីនដែលបានភៀសខ្លួនទៅកាន់ភាគខាងត្បូងតំបន់ហ្គាហ្សាមិនឱ្យត្រឡប់ទៅភាគខាងជើងវិញ។ កងកម្លាំងអ៊ីស្រាអែលបានបិទច្រកចេញចូលម្តងហើយម្តងទៀតចាប់តាំងពីខែតុលាឆ្នាំ២០២៣ ដោយដាក់ឱ្យនៅដាច់ពីគេភាគខាងជើងតំបន់ហ្គាហ្សា និងធ្វើឱ្យវិបត្តិមនុស្សធម៌កាន់តែអាក្រក់នៅក្នុងតំបន់ឆ្នេរ។គួរឲ្យដឹងដែរថាវាត្រូវបានបើកឡើងវិញក្នុងរយៈពេលខ្លីនៅក្នុងខែមករាឆ្នាំ២០២៥ក្នុងអំឡុងពេលបទឈប់បាញ់ដ៏ផុយស្រួយមួយ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងកិច្ចការងារថាមពលអាមេរិកហៅកាត់ថា DOE បានបង្ហាញឱ្យដឹងថា ប្រទេសរុស្ស៊ីនៅតែជាអ្នកផ្គត់ផ្គង់ប្រេងសម្រាប់នុយក្លេអ៊ែរឈានមុខគេដល់សហរដ្ឋអាមេរិក ទោះបីជាមានការហាមឃាត់ការនាំចូលក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី Joe Biden ក៏ដោយ ។ យោងតាមរបាយការណ៍ទីផ្សារអ៊ុយរ៉ាញ៉ូមប្រចាំឆ្នាំរបស់ទីភ្នាក់ងារដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ប្រទេសរុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ដល់ទៅ២០ភាគរយនៃសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់ដែលបានទិញសម្រាប់រ៉េអាក់ទ័រពាណិជ្ជកម្មរបស់អាមេរិកក្នុងឆ្នាំ២០២៤។ ក្រៅពីនោះគេសង្កេតឃើញថាប្រទេសបារាំងបានផ្គត់ផ្គង់១៨ភាគរយ, ហូឡង់១៥ភាគរយ ចក្រភពអង់គ្លេស ៩ភាគរយនិងអាល្លឺម៉ង់៧ភាគរយខណៈដែល១៩ភាគរយ នៃសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់ត្រូវបានផលិតក្នុងស្រុក។ អតីតប្រធានាធីបតីអាមេរិកលោក Biden បានចុះហត្ថលេខាលើច្បាប់ហាមឃាត់ការនាំចូលអ៊ុយរ៉ាញ៉ូមរបស់រុស្ស៊ីទៅជាច្បាប់នៅឆ្នាំ២០២៤...