បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិ នៃប្រទេសរុស្សីបានរាយការណ៍ថា យន្តហោះដឹកជញ្ជូនយោធា របស់រុស្ស៊ីមួយគ្រឿង បានធ្លាក់ ខណៈពេលកំពុងធ្វើការហោះហើរសាកល្បង បន្ទាប់ពីការថែទាំ នាពេលថ្មីៗនេះ ។ ក្រសួងបានបញ្ជាក់ទៀតថា យន្តហោះម៉ូដេល An-22 Antey បានធ្លាក់កាលពីថ្ងៃអង្គារ នៅតំបន់ដាច់ស្រយាលមួយក្នុងតំបន់ Ivanovo ចម្ងាយ៣៦០ គីឡូម៉ែត្រពីទីក្រុងមូស្គូ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី...
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងជាអនុប្រធានប្រតិភូកម្ពុជា បានដឹកនាំ ប្រតិភូ គ្រូ បង្វឹក កីឡាករ និងកីឡាការិនីក្រុមជម្រើសជាតិកម្ពុជាវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយសុខសុវត្ថិភាព។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ បានឲ្យដឹងថាដោយសារការព្រួយបារម្ភពីសុខសុវត្ថិភាពដល់អត្តពលិក កម្ពុជាសម្រេចចិត្តដកខ្លួនចេញពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ (33rd...
បរទេស៖ រដ្ឋបាលទូទៅរបស់ប្រទេសនេះបានប្រកាសាថា អតិរេកពាណិជ្ជកម្មរបស់ប្រទេសចិនបានកើតឡើងជាលើកដំបូងបានលើសពីសញ្ញាសម្គាល់ ១ ពាន់ពាន់លានដុល្លារ ដែលជាកម្រិតដែលមិនអាចប្រៀបផ្ទឹមបានដោយប្រទេសផ្សេងទៀតនៅក្នុងពិភពលោក ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ស្ថិតិសម្រាប់រយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២៥ ដែលចេញផ្សាយដោយទីភ្នាក់ងារនេះកាលពីថ្ងៃចន្ទបង្ហាញថា មហាអំណាចសេដ្ឋកិច្ចអាស៊ីគឺចិន កំពុងដំណើរការអតិរេកពាណិជ្ជកម្មសរុបចំនួន ១,០៨ ពាន់ពាន់លានដុល្លារគិតត្រឹមខែវិច្ឆិកា។...
ពោធិ៍សាត់៖ រោងចក្រទី៤របស់ក្រុមហ៊ុនមីនេបៀ ដែលជាក្រុមហ៊ុន របស់ ជប៉ុន ដាក់ឱ្យដំណើរការសាកល្បងហើយបន្ទាប់ពីចំណាយពេល សាង សង់ជាងមួយឆ្នាំ។ រោងចក្រទី៤ របស់ក្រុមហ៊ុនមីនេបៀ មានទីតាំង ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ក្នុងភូមិសារវ័ន្ត ឃុំស្នាអន្យា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ រោងចក្រទី៤នេះ គឺជារោងចក្រ ដំបូងគេ របស់ក្រុមហ៊ុនមីនេបៀ ដែលមានទីតាំងស្ថិតនៅក្រៅ រាជធានីភ្នំពេញ...
បរទេស៖ ឧត្តមនាវីទោរបស់អង់គ្លេសលោក Philip Mathias ដែលចូលនិវត្តន៍បាននិយាយថា ចក្រភពអង់គ្លេសលែងមានលទ្ធភាពដំណើរការកម្មវិធីនាវាមុជទឹកនុយក្លេអ៊ែរទៀតហើយ បន្ទាប់ពីការគ្រប់គ្រងមិនត្រឹមត្រូវជាច្រើនឆ្នាំ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា អតីតនាយកគោលនយោបាយនុយក្លេអ៊ែរនៅក្រសួងការពារជាតិ បានរិះគន់យ៉ាងចាស់ដៃចំពោះស្ថានភាពនៃកងនាវាមុជទឹករបស់ចក្រភពអង់គ្លេសនៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយ The Telegraph កាលពីថ្ងៃសៅរ៍។ លោកបានអះអាងថា ការពន្យារពេលម្តងហើយម្តងទៀតក្នុងការផ្តល់នាវាថ្មី រួមជាមួយនឹងការល្បាតដ៏យូរបានបណ្តាលឱ្យមាន “ភាពអាចរកបានទាបគួរឱ្យភ្ញាក់ផ្អើល”...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឧ្យដឹងថា ប្រទេសចិន ជំរុញឱ្យភាគីជប៉ុនពិចារណា និងប្រែចិត្តយ៉ាងម៉ត់ចត់ ដកសេចក្តីថ្លែងការណ៍ខុសរបស់លោកស្រីនាយករដ្ឋមន្ត្រី Sanae Takaichi និងឈប់លេងជាមួយភ្លើង និងបន្តដើរលើផ្លូវខុស។ អ្នកនាំពាក្យលោក Guo Jiakun បានធ្វើការកត់សម្គាល់នេះនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ខណៈពេលដែលឆ្លើយតបទៅនឹងសំណួរអំពីការគាំទ្ររបស់អនុប្រធានគណបក្សប្រជាធិបតេយ្យសេរីជប៉ុន លោក Taro Aso ចំពោះការកត់សម្គាល់របស់លោកស្រីTakaichi លើកោះតៃវ៉ាន់។ លោកបានលេីកឡេីងថា ការកត់សម្គាល់របស់អ្នកនយោបាយជប៉ុនរូបនេះឆ្លុះបញ្ចាំងថា...
បរទេស៖ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានព្រមានថាផែនការរបស់សហភាពអឺរ៉ុបក្នុងការទទួលយកអ៊ុយក្រែននៅឆ្នាំ២០៣០ នឹងបង្ខំឱ្យប្លុកនេះចូលទៅក្នុងសង្គ្រាមជាមួយរុស្ស៊ី។ លោក Orban បានឧ្យដឹងនៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “ពពកខ្មៅកំពុងប្រមូលផ្តុំលើអឺរ៉ុប។ ទីក្រុងព្រុចសែល កំពុងរៀបចំសម្រាប់សង្គ្រាមជាមួយរុស្ស៊ី ហើយពួកគេមានកាលបរិច្ឆេទគោលដៅសម្រាប់ការចូលរួមក្នុងជម្លោះរួចហើយគឺឆ្នាំ២០៣០”។ គោលបំណងនៃកម្មវិធីបំពាក់អាវុធឡើងវិញដែលបានចាប់ផ្តើមដោយទីក្រុងព្រុចសែលគឺសម្រាប់ “សហភាពដើម្បីត្រៀមខ្លួនសម្រាប់សង្គ្រាមនៅឆ្នាំ២០៣០” ដែលជាឆ្នាំដដែលដែលមានគោលដៅសម្រាប់ “ការចូលជាសមាជិកសហភាពអឺរ៉ុប ដែលបង្កើនល្បឿន” របស់អ៊ុយក្រែន។...
ស្វាយរៀង៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញជា សហអធិបតីក្នុងពិធី “ប្រកាសស្តីពីការត្រួតពិនិត្យបច្ចេកទេសរថយន្តដឹកជញ្ជូនកម្មករនិយោជិត និងវិធានការកែលម្អរថយន្តដឹកជញ្ជូន” នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមពី...
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៥រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ ២៣៧ អនក្រ.បក ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានដោយផ្ទាល់ពីសំណាក់ លោក លោកស្រី...