ភ្នំពេញ ៖ លោក សេង ទៀង តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បាននាំយកថវិកាចំនួន៥០លានរៀល ប្រគល់ជូនសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង ព្រះបរមរាជវាំង...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន លោក Guo Jiakun បានឲ្យដឹងថា ប្រទេសចិនប្រកាន់ខ្ជាប់ថា ការដោះស្រាយដោយ សន្តិវិធី នៃបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ តាមរយៈមធ្យោបាយនយោបាយ និងការទូត គឺជាជម្រើសដែលអាច សម្រេចបានតែមួយគត់ ហើយប្រឆាំងនឹងការគំរាមកំហែងនៃកម្លាំង ការប្រើប្រាស់ទណ្ឌកម្ម និងការអនុវត្តសម្ពាធ។ លោក Guo បានធ្វើការកត់សម្គាល់ជាការឆ្លើយតប ទៅនឹងការ...
វីយែន៖ ក្រុមឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia (ZNPP) កំពុងប្រឈមមុខនឹងស្ថានភាព សុវត្ថិភាព នុយក្លេអ៊ែរ ដែលមិនស្ថិតស្ថេរ បន្ទាប់ពីគ្មានថាមពលពីខាងក្រៅ អស់រយៈពេលជាងមួយសប្តាហ៍ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ អគ្គនាយកទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi បានឲ្យដឹងថា...
ម៉ានីល៖ ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងគ្រោះមហន្តរាយជាតិ ហ្វីលីពីនបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ២៦ នាក់បានស្លាប់ និង ១៤៧ នាក់ផ្សេងទៀត បានរងរបួស ខណៈដែលគ្រោះរញ្ជួយដីកម្រិត ៦.៩ រ៉ិចទ័រ បានវាយប្រហារខេត្ត Cebu ភាគកណ្តាល ប្រទេសហ្វីលីពីន។ ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងកើនឡើង ខណៈដែលរបាយការណ៍ កាន់តែច្រើនឡើងអំពីការរញ្ជួយដីនេះ...
ភ្នំពេញ ៖ ដើម្បីជាការដឹងគុណ ចំពោះវីរៈភាពដ៏អង់អាច របស់វីរៈកងទ័ព ដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារជាតិ ក្នុងសង្គ្រាមព្រំដែន កម្ពុជា-ថៃ និងដើម្បីចូលរួមចំណែក ក្នុងការបណ្តុះបណ្តាល ធនធានមនុស្សប្រកប ដោយគុណភាព ក្នុងជំនាញបច្ចេកទេសអគ្គិសនី ក្រសួងរ៉ែ និងថាមពល និងអគ្គិសនី កម្ពុជា សូមផ្តល់ អាហារូបករណ៍អគ្គិសនី សម្តេច ហ៊ុន...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ ដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា...
ភ្នំពេញ៖ ១២៩១ គឺជាលេខទូរស័ព្ទបន្ទាន់ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលផ្តួចផ្តើមបំពាក់ឡើងដោយលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបានទទួលការអនុញ្ញាត ឲ្យដាក់ដំណើរការ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងគោលបំណងបម្រើជូនប្រជាពលរដ្ឋ...
ទស្សនាវដ្ដី «Qiushi» លេខ ១៩ ដែលចេញផ្សាយនៅថ្ងៃទី ១ ខែតុលា បានចុះផ្សាយអត្ថបទសំខាន់របស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនដែលមានចំណងជើងថា «ការបង្កើត និងការអភិវឌ្ឍរបស់សហគមន៍រួមប្រជាជាតិចិន គឺជាឆន្ទៈរបស់ប្រជាជន និន្នាការទូទៅនៃសម័យកាល និងជាប្រវត្តិសាស្ត្រដែលមិនអាចជៀសបាន»។ វាគឺជាផ្នែកមួយនៃសុន្ទរកថារបស់លោក Xi Jinping ក្នុងមហាសន្និបាតស្តីពីការកោតសរសើរចំពោះការងារសាមគ្គីភាពនិងវឌ្ឍនភាពជនជាតិដែលធ្វើឡើងកាលពីថ្ងៃទី ២៧...
ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ បានបើកធ្វើកិច្ចប្រជុំ ដើម្បីសិក្សាអំពីបញ្ហាសំខាន់ខាងសេដ្ឋកិច្ចជាតិនិងការអភិវឌ្ឍសង្គម ក្នុងការកំណត់ផែនការ៥ឆ្នាំទី១៥ក្រោមអធិបតីភាព លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈមបក្សកុម្មុយនីស្តចិន។ កិច្ចប្រជុំបានសម្រេចថា កិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិទី២០ នឹងប្រព្រឹត្តទៅនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែតុលាខាងមុខនេះ។ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានស្តាប់របាយការណ៍ស្តីពីការស្នើមតិយោបល់ក្នុងនិងក្រៅបក្សចំពោះ«សំណើរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការគ្រោងផែនការ៥ឆ្នាំទី១៥ ស្តីពីសេដ្ឋកិច្ចជាតិនិងការអភិវឌ្ឍសង្គម» ហើយបានសម្រេចចិត្តដាក់សេចក្តីព្រាងឯកសារនេះដើម្បីពិនិត្យពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គលើកទី៤នៃគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិទី២០បន្ទាប់ពីបានកែសម្រួលរួច៕
មណ្ឌលគិរីៈយុវជនវ័យ១៧ឆ្នាំម្នាក់ ដែលកំពុងតែស្ទួចត្រីជាមួយបងប្អូនម្នាក់ទៀត ផ្លែសន្ទួចរបស់គេ បានជាប់នៅកណ្តាលស្រះ ព្យាយាមហែលទឹកទៅដោះ ក៏ត្រូវស្លាប់ព្រោះ អស់ដៃ អស់ជើងហែលត្រឡប់មកវិញមិនរួច។ ហេតុការណ៍ដែលមិននឹកស្មានដល់នេះ កើតឡើងនៅវេលាថ្ងៃត្រង់ ថ្ងៃទី១ខែតុលាឆ្នាំ២០២៥ចំណុចស្រះ៧ ក្នុងភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ចម្ងាយ៣០០ម៉ែត្រ ពីផ្លូវជាតិ។ យោងតាមនគរបាលស្រុកពេជ្រាដា ដែលចុះធ្វើកោសល្យវិច្ច័យនិងសាកសួរ បានអោយដឹងថានៅវេលាម៉ោង១៣ និង២៥នាទី ថ្ងៃទី០១...