បរទេស៖ ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃសុក្របានបញ្ជាឱ្យអ៊ីស្រាអែលបញ្ឈប់ការទម្លាក់គ្រាប់បែកនៅតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីក្រុមហាម៉ាសបាននិយាយថាខ្លួនបានទទួលយកធាតុមួយចំនួននៃផែនការរបស់លោកដើម្បីបញ្ចប់សង្រ្គាមជិតពីរឆ្នាំ និងប្រគល់ចំណាប់ខ្មាំងដែលនៅសល់ទាំងអស់ដែលត្រូវបានចាប់ខ្លួនក្នុងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមហាម៉ាស់បាននិយាយថា ខ្លួនមានឆន្ទៈក្នុងការដោះលែងចំណាប់ខ្មាំង និងប្រគល់អំណាចទៅឱ្យប៉ាឡេស្ទីនផ្សេងទៀត ប៉ុន្តែទិដ្ឋភាពផ្សេងទៀតនៃផែនការនេះ ទាមទារឱ្យមានការពិគ្រោះយោបល់បន្ថែមទៀតក្នុងចំណោមប៉ាឡេស្ទីន។...
បរទេស៖ ប្រទេសដាណឺម៉ាកបានចោទនាវាចម្បាំងរបស់រុស្ស៊ីថា បានបង្កហេតុលើកងកម្លាំងរបស់ខ្លួនម្តងហើយម្តងទៀតដោយបើករ៉ាដា តម្រង់អាវុធ និងចូលទៅជិត ដែលបង្កើតហានិភ័យនៃការប៉ះទង្គិច។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Thomas Ahrenkiel នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិដាណឺម៉ាកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៣ ខែតុលាថា “យើងបានកត់ត្រាឧប្បត្តិហេតុជាច្រើននៅក្នុងច្រកសមុទ្រដាណឺម៉ាកដែលនាវាចម្បាំងរុស្ស៊ីបានបើករ៉ាដារបស់ពួកគេដើម្បីតាមដាននាវាកងទ័ពជើងទឹករបស់យើង និងឧទ្ធម្ភាគចក្រទ័ពអាកាស ក៏ដូចជាការតម្រង់អាវុធដោយផ្ទាល់” ។...
កណ្តាល៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នៅថ្ងៃសៅរ៍ ទី៤ ខែតុលា ឆ្នាំ២០២៥នេះបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាកសិករ ក្នុងស្រុកល្វាឯម និងក្រុងអរិយក្សត្រ ខេត្តកណ្តាល។នៅក្នុងពិធីសំណេះសំណាលនេះ លោកបណ្ឌិតប្រតិភូរាជរដ្ឋាភិបាលក៏បានអនុញ្ញាតឱ្យបងប្អូនកសិករនៅក្នុងស្រុកល្វាឯម និងក្រុងអរិយក្សត្រ លើកឡើងនូវបញ្ហាប្រឈមក្នុងមុខរបររបស់ខ្លួន ដែលសរុបជារួមកសិករបានលើកឡើងនូវបញ្ហាមួយចំនួនដួចជា៖ ១.បញ្ហាកើនតម្លៃនៃធាតុចូលកសិកម្ម ២.បញ្ហាបន្លែ...
ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៩និង០៧នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានជួយសង្គ្រោះបុរសជនជាតិចិន ២នាក់ ដែលលោតចេញពីរថយន្តម៉ាក GAC GN8 ពណ៌ខ្មៅ នៅចំណុចបង់ប្រាក់ផ្លូវល្បឿនលឿន សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។ ជនរងគ្រោះម្នាក់រងរបួសធ្ងន់បានបញ្ជូនទៅមន្ទីពេទ្យ និងម្នាក់ទៀតឈ្មោះ WUNG BO ត្រូវបានយកមកអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ...
វៀតណាម ជម្លៀសមនុស្សរាប់ពាន់នាក់ និងបិទព្រលានយន្តហោះមួយចំនួន ខណៈព្យុះទីហ្វុង Bualoi បង្កការបាក់ដី ទំនុកចិត្តធ្លាក់ចុះ ខណៈដែលភ្ញៀវទេសចរបរទេស នាំគ្នាគេចពីប្រទេសថៃ មេដឹកនាំបេឡារុស លោក Lukashenko ចេញមុខព្រមានអង្គការណាតូ និងសមាជិក លោក ដូណាល់ ត្រាំ ហៅប្រទេស បារាំង អង់គ្លេស កាណាដា និងអូស្ត្រាលី...
ខេត្តតាកែវ : ផ្សារលក់ផលិតផលខ្មែរ ចុងសប្តាហ៏ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥ បានចាប់ផ្តើមដាក់តាំងលក់ រាល់ ផលិតផល របស់ខ្មែរ រយះពេល ៣ខែ រៀងរាល់ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ នៅខាងមុខ សាលមហោស្រពមាត់បឹងតាកែវ ក្រុងដូនកែវ ខេត្តតាកែវ ។ យើងទាំងអស់គ្នា...
ស្រុកព្រៃនប់៖ បុរសម្នាក់ត្រូវរថភ្លើងកិនស្លាប់នៅនឹងកន្លែង ពេលបុរសរូបនេះដេកនៅលើផ្លូវរថភ្លើង រសៀល ថ្ងៃទី៤ តុលា ២០២៥ ក្នុងភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ តាមសមត្ថកិច្ចឲ្យដឹងថា រថភ្លើង ១ខ្សែរ ប្រភេទដឹកអ្នកដំណើរ ទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ បានកិនបុរសរូបនេះ ឈ្មោះ ហែម រិនអាយុ៣២ឆ្នាំ...
ព្រះវិហារ៖ នា ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ លោក ឌឿន សុ វណ្ណ បានដឹកនាំកិច្ចប្រជុំពិភាគ្សា ស្តីអំពីតម្រូវការចាំបាច់ និងការគ្រប់គ្រងមណ្ឌលសុវត្ថិភាព ក្នុងខេត្តព្រះវិហារ នៅសាលប្រជុំសាលាខេត្តព្រះវិហារ។ ដោយ៖ សួនពិសិត/ព្រះវិហារ/ដើមអម្ពិល
តូក្យូ៖ គណបក្សអភិរក្សនិយម ដែលកំពុងកាន់អំណាចរបស់ ប្រទេសជប៉ុន បានបោះឆ្នោតជ្រើសរើសលោកស្រី Sanae Takaichi ជាមេដឹកនាំថ្មីរបស់ខ្លួន មានវ័យអាយុ 64 ឆ្នាំ ធ្វើជានាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ប្រទេសជប៉ុន នៅថ្ងៃសៅរ៍ ទី០៤ ខែតុលា ឆ្នាំ២០២៥នេះ។ ប្រែសម្រួលដោយ៖ សយ រិទ្ធី/ភ្នំពេញ/ដើមអម្ពិល
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅព្រឹកថ្ងៃសៅរ៍នេះបានឲ្យដឹងថា អជ្ញាធរគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសរបស់អាល្លឺម៉ង់ (DFS) បានរឹតបន្តឹងប្រតិបត្តិការហោះហើរ នៅអាកាសយានដ្ឋាន Munich កាលពីល្ងាចថ្ងៃសុក្រ បន្ទាប់ពីមានរបាយការណ៍អំពីសកម្មភាពយន្តហោះគ្មានមនុស្សបើក នៅក្នុងតំបន់ជុំវិញអាកាសយានដ្ឋាន។ អាកាសយានដ្ឋានបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជាការប្រុងប្រយ័ត្ន ប្រតិបត្តិការហោះហើរទាំងអស់នៅអាកាសយានដ្ឋានត្រូវបានផ្អាករហូតដល់ មានការជូនដំណឹងបន្ថែម។ តាមប្រភពដដែលមកទល់នឹងពេលនេះ នៅមិនមានការកំណត់ពេលវេលាភ្លាមៗ សម្រាប់ការបន្តជើងហោះហើរឡើងវិញត្រូវបានប្រកាសនៅឡើយទេ៕ ប្រែសម្រួល៖ ស៊ុន លី