ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអំពាវនាវ ដល់ប្រទេសក្នុងតំបន់ រួមគ្នាបង្កើតនូវផែនការអាទិភាព និងសកម្មភាព ក្នុងការទប់ស្កាត់ការបំពុលបរិស្ថាន ការការពារនិងអភិរក្សធនធានធម្មជាតិ និងការឆ្លើយតបនឹងការប្រែប្រួល អាកាសធាតុរួមគ្នា។ ការអំពាវនាវរបស់ លោក រដ្ឋមន្រ្តី អ៊ាង សុផល្លែត ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និសីទ ស្តីពីការផ្លាស់ប្តូរទៅរកភាពបៃតង ក្នុងប្រទេសកម្ពុជា...
កំពត ៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូក សរុបលទ្ធផលការងារ សំអាតអនាម័យបរិស្ថានប្រចាំនព្វមាស ឆ្នាំ២០២៥ របស់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់នៅទូទាំងខេត្ត នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានអំពាវនាវដល់អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ស្ថាប័នរដ្ឋ និងឯកជន រួមទាំងប្រជាពលរដ្ឋទាំងអស់ ចូលរួមយកចិត្តទុកដាក់ លើការទុកដាក់កាកសំណល់ឱ្យបានត្រឹមត្រូវ...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួង អភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផលការងារ រយៈពេល ៩ខែ និងលើកទិសដៅការងារបន្ដ ឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។ ជាកិច្ចចាប់ផ្ដើម លោក បាន បូរ័ត្ន...
បរទេស៖ មន្ត្រីក្នុងតំបន់បាននិយាយនៅថ្ងៃអង្គារថា យ៉ាងហោចណាស់សិស្សសាលាម្នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីអគារសិក្សា នៅសាលាមួយបានបាក់រលំ នៅក្នុងខេត្ត East Java របស់ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃចន្ទ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ហេតុការណ៍បាក់អគារនេះបានកើតឡើងនៅសាលា Al Khoziny Islamic Boarding School...
ភ្នំពេញ ៖ សាកលវិទ្យាធិការរង លោក អុីន វីរជ័យ នៃសាកលវិទ្យាល័យបៀលប្រាយ បានផ្ញើលិខិតថ្លែងអំណរគុណ ដែលបានអនុញ្ញាត ឲ្យនិស្សិតមហាវិទ្យាល័យវិទ្យា សាស្ត្រនិងបច្ចេកវិទ្យា នៃសាកលវិទ្យាល័យបៀលប្រាយ បានចុះទស្សនកិច្ចសិក្សា និង ឈ្វេងយល់អំពីចែករំលែក នូវចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងទាក់ទងនឹង “បច្ចេក វិទ្យាឌីជីថល និងរចនាប្រព័ន្ធផ្សព្វផ្សាយ” ដល់និស្សិត តាមរយៈកម្មវិធីសន្ទនាសេដ្ឋកិច្ច...
ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសមាគម ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានថ្លែងសរសើរ និងលើកទឹកចិត្ត ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលបានចូលរួមជាផ្នែកមួយ ជាមួយរាជរដ្ឋាភិបាល ក្នុងការងារជួយសម្រាលតម្រូវការ សេវាសុខភាពមួយចំនួន ជូនប្រជាពលរដ្ឋ។ ការថ្លែងផ្ដល់កម្លាំងចិត្តនេះ បានធ្វើឡើងក្នុងឱកាស...
ភ្នំពេញ ៖ ក្នុងឱកាសចូលជួបសម្តែង ការគួរសមនិងពិភាក្សាការងារជាមួយ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ឯកអគ្គរដ្ឋទូតថ្មីទីម័រខាងកើត បានថ្លែងអំណរគុណជូន សម្តេចតេជោ ហ៊ុន សែន និងកម្ពុជា បានជួយគំាទ្រដល់ប្រទេសទីម័រខាងកើត បានចូលជាសមាជិកទី១១ របស់អាស៊ានពេញសិទ្ធិ នៅខែតុលាខាងមុខនេះ ។ លោក បានគូសបញ្ជាក់ថា កម្ពុជា-ទីម័រខាងកើតជាមិត្តដ៏ល្អ...
ព្រៃវែង ៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង និងលោកស្រី កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនលោកយាយ...
ភ្នំពេញ ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងព័ត៌មាន បានលើកឡើងថា កម្ពុជា ជំរុញអ្នកពាក់ព័ន្ធ នៅទូទាំងពិភពលោកបង្កើន កិច្ចខិតខំប្រឹងប្រែងក្នុងការការពារ សាធារណជន ដើម្បីទទួលបានព័ត៌មាន ពាក់ព័ន្ធនឹងវិស័យបរិស្ថាន ដែលអាចទុកចិត្តបាន ដើម្បីចៀសវាង ពីវិបត្តិប្រព័ន្ធអេកូឡូស៊ី ដោយសារតែការផ្សព្វផ្សាយ ព័ត៌មានមិនពិត ។...
ត្បូងឃ្មុំ៖ ពោតក្រហម និងស្រូវស្រង៉ែថ្មី ត្រូវបានក្រុមហ៊ុនធំៗចំនួន២ក្នុងខេត្តត្បូងឃ្មុំ ធ្វើការចុះកិច្ចសន្យា ទិញលក់ពីប្រជាកសិករ ក្នុងសហគមន៍កសិកម្មជីរោទិ៍រុងរឿង គឺ៖ ក្រុមហ៊ុនអាហ្គ្រោ ឃីង ត្រេឌីង ឯ.ក (AGRO KING TRADING CO.LTD) និងក្រុមហ៊ុន អ៊ិលប៊ីអិន អង្គរ (កម្ពុជា)។ ការចុះកិច្ចសន្យាទិញលក់នេះធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា...