ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ការពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចទេសចរណ៍ គឺពិតជាឆ្លើយតបទៅនឹងការប្ដេជ្ញាចិត្តដ៏មុតមាំ ក្នុងការលើកកម្ពស់សុចរិតភាព តម្លាភាព គណនេយ្យភាព និងភាពស្អាតស្អំនៅក្នុង រដ្ឋបាលសាធារណៈ ក្នុងបរិបទនៃការកែទម្រង់ស៊ីជម្រៅ ។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥...
គៀវ៖ ប្រទេសអ៊ុយក្រែនកាលពីថ្ងៃពុធ បានទទួលប្រាក់ចំនួន ៤ពាន់លានអឺរ៉ូ (ប្រហែល ៤,៧ពាន់លានដុល្លារអាមេរិក) នៅក្នុងប្រាក់កម្ចីរបស់សហភាពអឺរ៉ុប ដែលបានមកពីទ្រព្យ សកម្មរបស់រុស្ស៊ី ដែលបង្កក នេះបើយោងតាមក្រសួងហិរញ្ញវត្ថុ របស់ប្រទេសនេះ។ ក្រសួងបានឧ្យដឹងថា មូលនិធិនេះត្រូវបានផ្ទេរទៅថវិការដ្ឋរបស់អ៊ុយក្រែន ក្រោមការបង្កើនល្បឿននៃប្រាក់ចំណូលវិសាមញ្ញរបស់ក្រុមប្រាំពីរសម្រាប់គំនិតផ្តួចផ្តើមអ៊ុយក្រែន។ មូលនិធិនេះនឹងត្រូវបានប្រើ ដើម្បីគាំទ្រដល់វិស័យសង្គមរបស់អ៊ុយក្រែន តម្រូវការការពារជាតិ និងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅថ្ងៃដដែល វិមានក្រឹមឡាំង...
ភ្នំពេញ ៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ថាមពលស្អាតជាកត្តាជំរុញភាពប្រកួតប្រជែង នៃឧស្សាហកម្មកម្ពុជា ហើយថាមពលស្អាត លែងជាជម្រើសទៀតហើយ តែជាតម្រូវការរបស់ទីផ្សារផងដែ។ ការលើកឡើងរបស់ លោក ហែម វណ្ណឌី ក្នុងវិធីសប្តាហ៍ថាមពលស្អាតឆ្នាំ២០២៥ នៅថ្ងៃទី២...
នៅវេលាម៉ោង០០ និង៤១នាទីរំលង អធ្រាតឈានចូល ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត សហការជាមួយក្រុមល្បាតព្រំដែន ចុះល្បាតតាមព្រំដែនក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ដល់ចំណុចដីវាលមុខបុរីស្តារហ្គោល ស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏បានប្រទះឃើញករណីបាញ់បោះសេរី និងប្រើប្រាស់អាវុធដោយខុសច្បាប់ប្រព្រឹត្តដោយជនសង្ស័យចំនួន០២នាក់ ភ្លាមនោះកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ដែលជាជនជាតិថៃ រួមទាំងអាវុធខ្លី...
វ៉ាស៊ីនតោន ៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បានព្រមានថា ការបិទរដ្ឋាភិបាលសហព័ន្ធ ដែលអូសបន្លាយនឹងនាំ ឱ្យមានការបញ្ឈប់ការងារ ដោយស្ដីបន្ទោស គណបក្សប្រជាធិបតេយ្យ ចំពោះភាពជាប់គាំងនា ពេលបច្ចុប្បន្ន។ លោក JD Vance បានប្រាប់អ្នកយកព័ត៌មាននៅឯសន្និសីទ សារព័ត៌មាននៅសេតវិមានថា “សូមនិយាយដោយស្មោះត្រង់ ប្រសិនបើរឿងនេះអូសបន្លាយរយៈពេលពីរបីថ្ងៃទៀត ឬពីរបីសប្តាហ៍ទៀត...
វ៉ាស៊ីនតោន៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ បានបរាជ័យក្នុងការ អនុម័តច្បាប់ចំណាយរយៈពេលខ្លីមួយ ដោយសាររដ្ឋាភិបាលសហព័ន្ធបានឈានចូល ដល់ការបិទទ្វារលើកដំបូងក្នុងរយៈពេលជិតប្រាំពីរឆ្នាំ។ ព្រឹទ្ធសភាបានបោះឆ្នោតលើសេចក្តីព្រាងច្បាប់ពីរដូចគ្នាដែលខ្លួនមិនបានអនុម័តកាលពីយប់ថ្ងៃអង្គារ ពោលគឺមួយមកពីគណបក្សប្រជាធិបតេយ្យ និងមួយទៀតមក ពីគណបក្សសាធារណរដ្ឋ។ អត្ថប្រយោជន៍នៃការថែទាំសុខភាព នៅតែជាចំណុចដ៏សំខាន់ នៅក្នុងការចរចាចុងក្រោយនេះ ដោយគណបក្សប្រជាធិបតេយ្យ បានតស៊ូមតិលើការផ្តល់មូលនិធិថែ ទាំសុខភាពកាន់តែខ្លាំង ខណៈដែលគណបក្សសាធារណរដ្ឋចោទ ប្រកាន់ពួកគេពីការស្វែងរកការផ្តល់ការថែទាំសុខភាពដោយឥតគិតថ្លៃ ដល់ជនអន្តោប្រវេសន៍ដែលគ្មានឯកសារ។ លោក JD Vance...
បូហ្គោ៖ មន្ត្រីរដ្ឋាភិបាលបានឧ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៦.៩ រ៉ិចទ័រ ដែលបានវាយប្រហារនៅខេត្ត Cebu ភាគកណ្តាលប្រទេសហ្វីលីពីន បានកើនដល់ ៦៩ នាក់ និងជាង ២០០ នាក់ផ្សេងទៀតបានរងរបួស។ រញ្ជួយដីបានវាយប្រហារនៅវេលាម៉ោង ៩និង៥៩នាទីយប់ថ្ងៃអង្គារនៅចម្ងាយ ១៩គីឡូម៉ែត្រភាគឦសាននៃទីក្រុង Bogo នៅភាគខាងជើងនៃកោះ នេះបើយោងតាមវិទ្យាស្ថានហ្វីលីពីននៃភ្នំភ្លើងនិងរញ្ជួយដី។ យោងតាមមន្ត្រីម្នាក់មកពីការិយាល័យការពារជនស៊ីវិលរបស់រដ្ឋាភិបាលបានឱ្យដឹងថា ប្រហែល...
តូក្យូ៖ មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយ កាលពីថ្ងៃពុធថា រដ្ឋាភិបាល និងគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចកំពុងរៀបចំដើម្បីកោះប្រជុំសភាវិសាមញ្ញ ដែលអាចធ្វើទៅបាននៅថ្ងៃទី១៥ ខែតុលា ដើម្បីជ្រើសរើសអ្នកស្នងតំណែងនាយករដ្ឋមន្ត្រីពីលោក Shigeru Ishiba ។ កិច្ចប្រជុំសភាវិសាមញ្ញ ទំនងជានឹងជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃដដែល ដោយត្រួសត្រាយផ្លូវសម្រាប់ការចាប់ផ្តើមគណៈរដ្ឋមន្ត្រីថ្មី។ មេដឹកនាំជប៉ុនបន្ទាប់ ទំនងជាអ្នកឈ្នះការប្រកួតប្រជែងថ្នាក់ដឹកនាំគណបក្សសេរីនិយមដែលកំពុងកាន់អំណាច ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍សប្ដាហ៍នេះ។ សម្ព័ន្ធដែលកំពុងកាន់អំណាចនៃ LDP និងដៃគូវ័យក្មេងរបស់ខ្លួនគឺគណបក្ស Komeito...
ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ញ្ញត្តិជំរុញជាលើកទី២ ទៅកាន់លោក Volker Türk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅហ្សឺណែវដើម្បីឲ្យមានការដោះលែងកងទ័ពកម្ពុជាទាំង ១៨ នាក់ដែលយោធាថៃបានចាប់ខ្លួនជាង២ខែមកហើយ។ លិខិតជាលើកទី២របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃ២ តុលាបានគូសបញ្ជាក់ថា “ការព្រងើយកន្តើយដោយកង្វះខាតសកម្មភាពជាក់ស្តែងឲ្យទាន់ពេលវេលា អាចបកស្រាយស្មើនឹងការយល់ស្របចំពោះការរំលោភបំពានសិទ្ធិមនុស្សអន្តរជាតិនិងសិទ្ធិមនុស្សធម៌អន្តរជាតិ។ ភាពអសកម្មភាពនេះ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងខូចកិត្តិយសរបស់កងទ័ពកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតគំរូអាក្រក់ចំពោះការរួចផុតពីទោសទណ្ឌ ដែលធ្វើឲ្យកេរ្តិ៍ឈ្មោះ...
ផ្អែកតាមអនុសញ្ញា និងសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤-១៩០៧ និងផែនទីឧបសម្ព័ន្ធទី១ ឆ្នាំ១៩០៨ទាំង MoU ឆ្នាំ២០០០ ព្រំដែនគោក និងMoU ឆ្នាំ២០០១ ព្រំដែនទឹកដែលភាគីទាំងពីរ បានព្រមព្រៀងគ្នាឡើង គឺស្របតាមច្បាប់កំរិតថ្នាក់ជាតិ និងច្បាប់អន្តរជាតិ។ ក្នុងករណីដែលប្រទេសថៃ ធ្វើប្រជាមតិលុបចោលអនុស្សរណៈខាងលើ ក្រោមរដ្ឋាភិបាលរបស់លោក Anutin Charnvirakul នាយករដ្ឋមន្រ្តី បានអនុម័តដោយជោគជ័យ នេះបង្ហាញថា ថៃ...