ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឧ្យដឹងថា ប្រទេសចិន ជំរុញឱ្យភាគីជប៉ុនពិចារណា និងប្រែចិត្តយ៉ាងម៉ត់ចត់ ដកសេចក្តីថ្លែងការណ៍ខុសរបស់លោកស្រីនាយករដ្ឋមន្ត្រី Sanae Takaichi និងឈប់លេងជាមួយភ្លើង និងបន្តដើរលើផ្លូវខុស។ អ្នកនាំពាក្យលោក Guo Jiakun បានធ្វើការកត់សម្គាល់នេះនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ខណៈពេលដែលឆ្លើយតបទៅនឹងសំណួរអំពីការគាំទ្ររបស់អនុប្រធានគណបក្សប្រជាធិបតេយ្យសេរីជប៉ុន លោក Taro Aso ចំពោះការកត់សម្គាល់របស់លោកស្រីTakaichi លើកោះតៃវ៉ាន់។ លោកបានលេីកឡេីងថា ការកត់សម្គាល់របស់អ្នកនយោបាយជប៉ុនរូបនេះឆ្លុះបញ្ចាំងថា...
បរទេស៖ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានព្រមានថាផែនការរបស់សហភាពអឺរ៉ុបក្នុងការទទួលយកអ៊ុយក្រែននៅឆ្នាំ២០៣០ នឹងបង្ខំឱ្យប្លុកនេះចូលទៅក្នុងសង្គ្រាមជាមួយរុស្ស៊ី។ លោក Orban បានឧ្យដឹងនៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “ពពកខ្មៅកំពុងប្រមូលផ្តុំលើអឺរ៉ុប។ ទីក្រុងព្រុចសែល កំពុងរៀបចំសម្រាប់សង្គ្រាមជាមួយរុស្ស៊ី ហើយពួកគេមានកាលបរិច្ឆេទគោលដៅសម្រាប់ការចូលរួមក្នុងជម្លោះរួចហើយគឺឆ្នាំ២០៣០”។ គោលបំណងនៃកម្មវិធីបំពាក់អាវុធឡើងវិញដែលបានចាប់ផ្តើមដោយទីក្រុងព្រុចសែលគឺសម្រាប់ “សហភាពដើម្បីត្រៀមខ្លួនសម្រាប់សង្គ្រាមនៅឆ្នាំ២០៣០” ដែលជាឆ្នាំដដែលដែលមានគោលដៅសម្រាប់ “ការចូលជាសមាជិកសហភាពអឺរ៉ុប ដែលបង្កើនល្បឿន” របស់អ៊ុយក្រែន។...
ស្វាយរៀង៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញជា សហអធិបតីក្នុងពិធី “ប្រកាសស្តីពីការត្រួតពិនិត្យបច្ចេកទេសរថយន្តដឹកជញ្ជូនកម្មករនិយោជិត និងវិធានការកែលម្អរថយន្តដឹកជញ្ជូន” នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមពី...
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៥រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ ២៣៧ អនក្រ.បក ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានដោយផ្ទាល់ពីសំណាក់ លោក លោកស្រី...
ភ្នំពេញ ៖ ជំនួសមុខជូនឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី មេបញ្ជាការរង និងជានាយសេនាធិការ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឧត្តមសេនីយ៍ឯក ឡាំង អូណា អគ្គលេខាធិការរង ក្រសួងការពារជាតិ ដែលបានឧបត្ថម្ភនំទាហានលេខ ៩០០ចំនួន២៤កេស និងបារីចំនួន៥ប៊ិច ជូនដល់យោធិនកងពលតូចដឹកជញ្ជូនលេខ៩៩...
ប៉េកាំង ៖ អាល្លឺម៉ង់ នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះគោលនយោបាយចិនតែមួយ ហើយជំហរនេះមិនរង្គោះរង្គើឡើយ នេះបើតាមរដ្ឋមន្ត្រីការ បរទេសអាល្លឺម៉ង់ Johann Wadephul នៅទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទ។ លោក Wadephul បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលចរចាជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោក វ៉ាង...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឧ្យដឹងថា ទីប្រឹក្សាសន្តិសុខជាតិរបស់អ៊ុយក្រែន និងបណ្តាប្រទេសនៅអឺរ៉ុប នឹងធ្វើការរួមគ្នាលើវិសោធនកម្ម កំណែចុងក្រោយបំផុតនៃផែនការសន្តិភាព ដើម្បីបញ្ចប់វិបត្តិអ៊ុយក្រែន នេះបើយោងតាមរបាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine។ នៅពេលឆ្លើយសំណួរ របស់អ្នកសារព័ត៌មាននៅលើ WhatsApp នៅថ្ងៃចន្ទ លោក ហ្សេឡិនស្គី បានឧ្យដឹងថា លោកគិតថាផែនការនេះ...
ប៉េកាំង៖ ការប៉ុនប៉ងស្វែងរក «ឯករាជ្យភាពតៃវ៉ាន់» មានន័យថា ការបែងចែកទឹកដីរបស់ចិន និងការគាំទ្រ «ឯករាជ្យភាពតៃវ៉ាន់» គឺស្មើនឹងការជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន ដែលរំលោភលើរដ្ឋធម្មនុញ្ញចិន និង ច្បាប់អន្តរជាតិ នេះបើយោងតាមការលើកឡើង របស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាងយី ។ លោក វ៉ាង យី ដែលក៏ជាសមាជិក នៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិនផងដែរ...
បន្ទាយមានជ័យ៖ ពលរដ្ឋខ្មែរ ដែលត្រូវបានគេដឹងថា មួយចំនួនជាពលករ និងមួយចំនួនជាអាជីវករ ដែលជាប់គាំងនៅលើដីថៃអស់ជាច្រើនថ្ងៃ នៅវេលាម៉ោង៧៖១៥នាទីយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ត្រូវបានអាជ្ញាធរកម្ពុជា ថៃ សម្រួលគ្នាបើកច្រកអន្តរជាតិប៉ោយប៉ែត ឲ្យឆ្លងដែនចូលមកកាន់ស្រុកកំណើតរៀងៗខ្លួនហើយ។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ពលរដ្ឋខ្មែរទាំងនោះ ខ្លះជាពលករ ខ្លះជាអាជីវករលក់ដូរនៅផ្សាររោងគ្លឿង...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹង ពីការផ្អាកដំណើរការបង្រៀន និងរៀន ជាបណ្តោះអាសន្នក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង។ សូមរំលឹកថា គិតគិតត្រឹមល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ មានសាលារៀនក្នុងខេត្តជាប់បន្ទាត់ព្រំដែន ៦ខេត្ត បិទទ្វារសរុប ៨៨៣សាលា ប៉ះពាល់គ្រូបង្រៀន...