ភ្នំពេញ ៖ នៅចំពោះមុខ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ, ប្រមុខការទូតកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតនូវជំហររបស់កម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹង កសាងឡើងវិញនូវទំនុកចិត្ត អនុវត្តឱ្យបានពេញលេញរវាង កម្ពុជា-ថៃ. នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ...
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញចូលរួមកិច្ចប្រជុំ ១+៣ (អនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក និងរដ្ឋមន្ត្រីការបរទេសកម្ពុជា ម៉ាឡេស៊ី និងថៃ) ផ្តួចផ្តើម និងរៀបចំដោយក្រសួងការបរទេសសហរដ្ឋអាម៉េរិក។ កិច្ចប្រជុំ ១+៣នេះ ធ្វើឡើង ក្នុងគោលបំណងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួម...
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ស្ថានភាពជំនន់ទឹកភ្លៀងបណ្តាលឱ្យលិចកំណាត់ផ្លូវជាតិលេខ៧៦ (លំផាត់-បានលុង) ចន្លោះគីឡូម៉ែត្រលេខ ២៧០-២៧៣ បានស្រកអស់ច្រើនហើយ នៅសល់តែជាង ១០០ម៉ែត្រប៉ុណ្ណោះ ដោយសារទឹកភ្លៀងបានថមថយ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៧...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសមជាមួយលោក Park Joo Bong ប្រធានក្រុមហ៊ុន Daejoo KC Group របស់ប្រទេសកូរ៉េខាងត្បូង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារក្រោមកម្មវិធីពលករជំនាញ (E7) នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។ ក្នុងជំនួបនោះ...
ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងប៉ុស្ដិ៍នគរបាលចោមចៅ៣ នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទតាមផ្លូវសាធារណៈ ខណៈកម្លាំងល្បាតដល់ចំណុចបុរីញូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យឈ្មោះ ប៊ូ វណ្ណៈ ភេទប្រុស ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅភូមិព្រៃទា...
យូអិន៖ ប្រធានាធិបតី ប៉ាឡេស្ទីនលោក Mahmoud Abbas បានចោទប្រកាន់អ៊ីស្រាអែលថា បានប្រព្រឹត្ត “សង្រ្គាមប្រល័យ ពូជសាសន៍” លើតំបន់ហ្គាហ្សា ដោយថាឧក្រិដ្ឋកម្មទាំងនេះ នឹងត្រូវបានកត់ត្រានៅក្នុង “ទំព័រនៃមនសិការអន្តរជាតិថា ជាជំពូកដ៏គួរឱ្យរន្ធត់បំផុតមួយ នៃសោកនាដកម្ម មនុស្សធម៌ក្នុង ទសវត្សរ៍ទី ២០ និងទី២១” ។ លោកបានលេីកឡេីងនៅពេលថ្លែងទៅ កាន់មហាសន្និបាតអង្គការ...
ញូវយ៉ក៖ នាយករដ្ឋមន្ត្រីចិនលោក Li Qiang បានព្រមានថា ហានិភ័យនៃពន្ធខ្ពស់ ដែលប៉ះពាល់ដល់កំណើន សេដ្ឋកិច្ចពិភពលោកបានកើនឡើង ដោយអំពាវនាវនៅក្នុងសុន្ទរកថា របស់អង្គការសហប្រជាជាតិ សម្រាប់សហគមន៍អន្តរជាតិ ឱ្យបដិសេធលទ្ធិឯកតោភាគី និងលទ្ធិគាំពារនិយម។ ដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍ សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព លោក Li បានប្រាប់មហាសន្និបាតអង្គការ សហប្រជាជាតិ នៅទីក្រុងញូវយ៉កថា “ភាពឯកោដោយខ្លួនឯង” មិនមែនជាចម្លើយទេ...
ម៉ូស្គូ៖ ប្រទេសរុស្ស៊ី នឹងបន្តការហាមឃាត់ទាំងស្រុង លើការនាំចេញប្រេងសាំង រហូតដល់ដំណាច់ឆ្នាំ២០២៥ និងដាក់ចេញនូវបម្រាម លើការនាំចេញប្រេងម៉ាស៊ូត សម្រាប់អ្នកមិនផលិត ក្នុងរយៈពេលដូចគ្នានេះ។ ឧបនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Alexander Novak បានឧ្យដឹងថាការផ្លាស់ប្តូរនេះនឹងអនុញ្ញាត ឱ្យរុស្ស៊ីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបន្ថែមទៀតជាមួយនឹង ផលិតផលប្រេង ដែលត្រូវបាននាំចេញនាពេលបច្ចុប្បន្ន។ លោកបានបន្ថែមថា ការហាមឃាត់នេះ នឹងមិនអនុវត្ត ចំពោះការផ្គត់ផ្គង់ប្រេងឥន្ធនៈ ក្រោមកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល នោះទេ...
យេរ៉ូសាឡឹម៖ យោធាអ៊ីស្រាអែលបានឧ្យដឹងថា ប្រជាជនប៉ាឡេស្ទីនប្រហែល ៧០ម៉ឺន នាក់បានភៀសខ្លួនចេញពីទីក្រុងហ្គាហ្សា ខណៈដែលកងកម្លាំងអ៊ីស្រាអែល បានបង្កើនការវាយលុកលើដី និងផ្លូវអាកាសរបស់ពួកគេទៅលើមជ្ឈមណ្ឌលទីក្រុងដ៏ធំបំផុតនៃតំបន់នោះ។ អ្នកនាំពាក្យយោធា Effie Defrin បានប្រាប់អ្នកយកព័ត៌មានថា “អ្នកស្រុកប្រហែល ៧០ម៉ឺននាក់បានជម្លៀសចេញ” ចាប់តាំងពីពាក់កណ្តាលខែសីហា នៅពេលដែលអ៊ីស្រាអែលបើកការវាយប្រហារថ្មីរបស់ខ្លួនលើទីក្រុងហ្គាហ្សា។ លោកបានលេីកឡេីងថា ពួកគេបានផ្លាស់ទីទៅអ្វីដែលអ៊ីស្រាអែលហៅថា “តំបន់មនុស្សធម៌” នៅភាគខាងត្បូងហ្គាហ្សា ដោយមិនបានបញ្ជាក់ប្រភពនៃការប៉ាន់ប្រមាណនោះទេ។ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌...
ហុងគ្រី៖ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានចោទប្រកាន់ប្រទេសនៅអឺរ៉ុបខាងលិចមួយចំនួនថា “លាក់ពុត” ដោយថា ពួកគេអះអាងជាសាធារណៈថាបានបញ្ឈប់ការនាំចូលប្រេងពីរុស្ស៊ី ប៉ុន្តែបន្តទិញដោយប្រយោល។ លោក Szijjarto បានលេីកឡេីងថា ប្រទេសហុងគ្រីមានត្រឹមតែ ២.២ភាគរយនៃការនាំចេញប្រេងឆៅសរុបរបស់រុស្ស៊ី ខណៈដែល ៩៧.៨ភាគរយត្រូវបានទិញដោយប្រទេសផ្សេងទៀត នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេស និងពាណិជ្ជកម្មរបស់ប្រទេសហុងគ្រី។ លោកបានការពារការពឹងផ្អែករបស់ប្រទេសហុងគ្រី លើថាមពលរុស្ស៊ី ដោយលើកឡើងពីភូមិសាស្ត្រជាប់ដីរបស់ខ្លួន...