ជប៉ុន៖ សហគមន៍ខ្មែរ ពលករ និងនិស្សិតខ្មែរនៅប្រទេសជប៉ុន បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងតូក្យូ និងខេត្តអូសាកា នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ដើម្បីសម្តែងមតិថ្កោលទោស យ៉ាងដាច់អហង្ការបំផុត ចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅយង់ឃ្នង របស់យោធាថៃ ដែលបានបើកការ វាយប្រហារគ្មានរើសគោលដៅដោយប្រើប្រាស់អាវុធគ្រប់ធុនក្នុងការឈ្លានពាន និងទន្ទ្រានចូលដែន អធិបតេយ្យភាពរបស់កម្ពុជា សាជាថ្មីម្តងទៀត ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។...
ឧត្តរមានជ័យ៖ លោកស្រី ឃ្លោក ប៉េងថុល អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ទោ ឡុងឡាំង វីរនគរបាលជាតិ ដែលពលីជីវិតដោយសារការវាយប្រហាររបស់យោធាថៃ ក្នុងពេលឈរជើងការពារទឹកដីនៅទិសថ្មដូន ខេត្តឧត្តរមានជ័យ។ ជួបជាមួយគ្រួសារសព ក្នុងនាមលោករដ្ឋមន្រ្តី លោកស្រី...
ភ្នំពេញ៖ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ផ្នែករាជធានី ខេត្ត បានចេញញត្តិប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នង របស់យោធាថៃ ដែលបានឈ្លានពានសាជាថ្មី មកលើអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ។ តាមរយៈញត្តិថ្កោលទោស យុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល ផ្នែករាជធានី ខេត្ត បញ្ជាក់ថា ក្រុមយោថាថៃឈ្លានពាន បានបាញ់ប្រហារ...
ត្បូងឃ្មុំ៖ ស្រុកចំនួន៤ នៃខេត្តត្បូងឃ្មុំ រួមមាន ស្រុកត្បូងឃ្មុំ ស្រុកក្រូចឆ្មារ ស្រុកពញាក្រែក និងស្រុកអូររាំងឪ បានទទួលនូវសម្ភារៈសិក្សា សម្លៀកបំពាក់ មធ្យោបាយធ្វើដំណើរ ពូជសត្វ ពូជបន្លែ និងពូជមាន់ សម្រាប់ជួយដល់កុមារ និង ក្រុមគ្រួសារគោលដៅ ចំនួនសរុប៩០នាក់ ក្នុងនោះកុមារទប់ស្កាត់ការការពារចំនួន៥០នាក់ និងកុមារបន្តការគាំពារ ចំនួន៤០នាក់ ដែលបានទប់ស្កាត់...
ភ្នំពេញ៖ ក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ បានចេញញត្តិប្រកាសថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នង របស់យោធាថៃ ដែលបានធ្វើការឈ្លានពានសាជាថ្មី មកលើអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ តាមរយៈញត្តិថ្កោលទោស ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ បញ្ជាក់ថា ក្រុមយោថាថៃឈ្លានពាន បានបាញ់ប្រហារមកលើអធិបតេយ្យភាពកម្ពុជាដោយប្រើប្រាស់អាវុធធុនតូច និងធំ...
កណ្តាល ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តកម្មវិធីចែកសម្ភារៈសិក្សា មធ្យោបាយធ្វើដំណើរ និងពូជសត្វ ពូជបន្លែ ដល់កុមារ និងក្រុមគ្រួសារគោលដៅ ដែលបានទប់ស្កាត់ និងការពារពីការប្រើប្រាស់ពលកម្មកុមារនៅក្នុងសិប្បកម្មផលិតឥដ្ឋ-ក្បឿង ចំនួន ១២០នាក់ បន្ថែមទៀត នៅស្រុកមុខកំពូល ខេត្តកណ្តាល នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ។ កម្មវិធីនេះ មានអាជ្ញាធរដែនដីថ្នាក់ខេត្ត...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ (UNDP) បានចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្ដីពីការពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគ មូលនិធិសោធន ដែលនឹងជួយបង្កើន កិច្ចសហប្រតិបត្តិការពង្រឹងការកសាង សមត្ថភាពសម្រាប់គ្រប់គ្រងមូលនិធិសោធនរបស់កម្ពុជា ដែលបាននិងកំពុងពង្រីកយ៉ាងឆាប់រហ័ស ជាមួយនឹងវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ...
ភ្នំពេញ ៖ ក្រសួងការពារជាតិ បានឲ្យដឹងថា សកម្មភាពឈ្លានពានដោយប្រដាប់អាវុធ របស់ថៃ បានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយគិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ជនស៊ីវិលបានបាត់បង់ជីវិតកើនឡើង រហូតដល់ចំនួន ៩នាក់ (ទារក ១នាក់) និងរងរបួសជនស្លូតត្រង់ចំនួន ៤៦ នាក់។ ក្នុងន័យនេះ កម្ពុជា បានអំពាវនាវឱ្យសហគមន៍ អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់...
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា សកម្មភាពឈ្លានពានដ៏ឃោឃៅ និងដ៏សាហាវប្រដាប់ ដោយអាវុធធន់ធ្ងន់ របស់យោធាថៃ លើដែនអធិបតេយ្យកម្ពុជា បានបង្ករឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ រហូតជនស៊ីវិលស្លូតត្រង់កម្ពុជា៩នាក់ បាត់បង់ជីវិត ក្នុងនោះមានទារកម្នាក់ និងជនស៊ីវិលស្លូតត្រង់កម្ពុជា រងរបួស៤៦នាក់ ។ តាមរយៈការបច្ចុប្បន្នភាព ស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃ...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ការយកកូនតូចៗដែលមានអាយុពី១ខែ ដល់២ឆ្នាំ ទៅទទួលវ៉ាក់សាំងការពារជំងឺរាកធ្ងន់ធ្ងរ និងមានក្អួត តាមប្រតិទិន គ្រប់ចំនួន និងគ្រប់ដូស តាមការណែនាំរបស់ក្រុមគ្រូពេទ្យ គឺជាការផ្តល់នូវសុខភាពល្អ រឹងមាំឱ្យដល់កូនចៅ ក៏ដូចជាគ្រួសារ និងសង្គមជាតិទាំងមូល ។ ក្នុងពិធីប្រកាសបញ្ចូលវ៉ាក់សាំងការពារជំងឺរាកធ្ងន់ធ្ងរ និងមានក្អួតលើកុមារតូច...