បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បានបង្ហាញការសិក្សាមួយ របស់ខ្លួនថាភ្នាក់ងារចារកម្មអ៊ុយក្រែន កំពុងប្រើប្រាស់យ៉ាងសកម្ម នូវកម្មវិធីផ្ញើសារដូចជា WhatsApp និង Telegram ប្រឆាំងនឹងប្រទេសរុស្ស៊ី។ ប្រភពដដែលបានសរសេរទៀតថាភ្នាក់ងារ របស់រដ្ឋាភិបាលទីក្រុងគៀវ បានព្យាយាមកេងប្រវ័ញ្ចចន្លោះប្រហោង ក្នុងសន្តិសុខរបស់វេទិកាទាំងនោះ ដើម្បីបង្កើតអត្តសញ្ញាណក្លែងក្លាយ និងផ្សព្វផ្សាយព័ត៌មានមិនពិត និងបង្កភាពវឹកវរជាដើម ។ យោងតាមអ្នកស៊ើបអង្កេតរុស្ស៊ី មន្ត្រីចារកម្មអ៊ុយក្រែន...
ហ្គាហ្សា៖ ក្រុមហាម៉ាស់បានអះអាងថា ការបដិសេធរបស់ខ្លួនក្នុងការដកអាវុធ រហូតដល់ការបង្កើតរដ្ឋប៉ាឡេស្ទីន ជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ របស់បេសកជនពិសេស របស់សហរដ្ឋអាមេរិក ប្រចាំតំបន់មជ្ឈិមបូព៌ា Steve Witkoff ។ ក្រុមហាម៉ាស់បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការតស៊ូ និងអាវុធរបស់ខ្លួននឹងមិនត្រូវបានបោះបង់ចោលឡើយ រហូតដល់សិទ្ធិជាតិពេញលេញរបស់យើង ត្រូវបានស្ដារឡើងវិញ ដែលសំខាន់បំផុតក្នុងចំណោមនោះ គឺការបង្កើត រដ្ឋប៉ាឡេស្ទីនឯករាជ្យ និងអធិបតេយ្យភាពពេញលេញ”។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំរបស់លោក...
ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតពី សម្តេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត លោកបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក នៃប៊ែលធី គ្រុប បានជួបសំណេះសំណាល និងប្រគល់ប័ណ្ណអាហារូបករណ៍ពិសេស ១០០% សិក្សារយៈពេល ១២ឆ្នាំ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឱ្យដឹងថា នៅកម្ពុជា គ្មានការប្រជែងអំណាច រវាងរដ្ឋាភិបាលជាមួយកងទ័ពនោះឡើយ បន្ទាប់ពីកាសែតថៃ បានចុះផ្សាយថា សម្ដេច ធ្វើខុសរដ្ឋធម្មនុញ្ញរបស់កម្ពុជាព្រោះឃើញ សម្ដេច ចូលរួមបញ្ជាកងទ័ព ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ សម្ដេចតេជោ...
ហ្គាហ្សា ៖ យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន ៧៥នាក់ ត្រូវបានសម្លាប់ដោយការបាញ់កាំភ្លើង និងការវាយប្រហារតាមអាកាស នៅតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃអាទិត្យ ។ លោក Mahmoud Basal អ្នកនាំពាក្យការពារជនស៊ីវិលបានប្រាប់ស៊ីនហួថា ជនជាតិប៉ាឡេស្ទីន ២៨នាក់ត្រូវបានសម្លាប់នៅទីក្រុងខានយូនីស និងតំបន់ Rafah ភាគខាងជើង ដែលជាតំបន់មួយ នៅភាគខាងត្បូងហ្គាហ្សា ។ ...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ បានចេញព្រះរាជសារ ប្រគល់សិទ្ធិជូន សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ដើម្បីធ្វើទំនាក់ទំនង ជាមួយ សម្តេចធិបតី ហ៊ុន...
សៀមរាប៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥នេះ បាននាំយកឱកាសការងារ រាប់ម៉ឺនកន្លែង ទៅផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ ឱ្យទទួលបានការងារភ្លាមៗ ពីក្រុមហ៊ុនធំៗចំនួន ៤ ដែលមានតម្រូវការកម្លាំងពលកម្មជាង ៧ពាន់កន្លែង។ ការផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងពេលលោកហេង...
ភ្នំពេញ៖ ការប្រកួត LEC Summer Split ឆ្នាំ 2025 កំពុងកើនកម្តៅឡើង ហើយអ្នកគាំទ្រទូទាំងទ្វីបអឺរ៉ុប និងនៅក្រៅតំបន់កំពុងទស្សនាគ្រប់ការប្រកួតទាំងអស់ដោយភាពរំជើបរំជួល លាយឡំនឹងការរំពឹងទុកដែលភ័យអរៗ។ នៅពេលដែលពាក់កណ្តាលរដូវកាលបានកន្លងផុតទៅហើយ ការប្រកួតដើម្បីដណ្តើមកៅអីវគ្គជម្រុះ និងអាទិភាពទៅកាន់វគ្គ Worlds 2025 នៅប្រទេសចិនកាន់តែមានភាពតានតឹងជាងមុន។ អត្ថបទវិភាគនេះរៀបរៀងឡើងដោយអ្នកជំនាញមកពី 1xBet។ វគ្គ Summer Split...
ភ្នំពេញ ៖ ក្នុងសន្និសីទ ស្តីពីការបំពាន កិច្ចព្រមព្រៀង បទឈប់បាញ់ ពីសំណាក់កងទ័ពថៃ នារសៀលថ្ងៃ៤ សីហា លោកស្រីម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ជាថ្មីទៀតថា ភាគីថៃបានបញ្ជូនកងកំលាំងប្រដាប់អាវុធគ្រប់ដៃ ចូលមកកាន់តំបន់អានសេះ និងតំបន់ផ្សេងទៀតរបស់កម្ពុជា នៅម៉ោងប្រមាណជា១១ព្រឹកថ្ងៃ៤ សីហានេះ គឺជាការបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខតាមបន្ទាត់ព្រំដែន ។ ជាមួយគ្នានេះ...
ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានអោយដឹងថា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ នៅទីតាំងគ្រាប់បែកMK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមក ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក្រុមជំនាញគ្រាប់បែកទម្លាក់របស់អង្គភាពសុីម៉ាក់ អង្គការGolden West និងអង្គការNPA (Norwegian People Aid) បានចុះត្រួតពិនិត្យបច្ចេកទេស...