វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកនឹង ចាប់ផ្តើមដាក់ពន្ធបន្ថែម ២៥ ភាគរយនៅសប្តាហ៍ ក្រោយលើរថយន្តទាំងអស់ ដែលផលិតនៅក្រៅប្រទេស របស់លោក ដោយមិន លើកលែង សូម្បីតែប្រទេសជប៉ុន ឬដៃគូពាណិជ្ជកម្មណាមួយ ពីវិធានការចុងក្រោយបង្អស់ ដែលអាចរំខានដល់ ខ្សែសង្វាក់ផ្គត់ផ្គង់ និងធ្វើឱ្យខូចដល់កំណើន សេដ្ឋកិច្ចទូទាំងពិភពលោក។...
ផ្តើមពីចក្ខុវិស័យ នាំប្រទេសដើរ តាមមាគ៌ាទំនើបកម្ម សង្គមនិយម ប្រទេសចិន បានអនុវត្តប្រកប ដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព នៃគោលនយោបាយ កំណែទម្រង់សេដ្ឋកិច្ច និងគោលនយោបាយ បើកទូលាយតាំងពីឆ្នាំ១៩៧៨មក ។ តាមរយៈគោលនយោបាយនេះ បានចាក់បញ្ចូលកម្លាំងដ៏ខ្លាំងក្លា ដល់សេដ្ឋកិច្ច របស់ប្រទេសចិន ហើយបាននាំប្រទេសចិន ចូលរួមចំណែកដល់ការអភិវឌ្ឍសកល ។ តាមរយៈវិធានការបើកទូលាយជាដំណាក់ៗ ប្រទេសចិន...
នៅព្រឹកថ្ងៃទី២៦ ខែមីនា Metfone បានសហការជាមួយកម្មវិធី Miss Cosmo ដើម្បីរៀបចំកម្មវិធីមនុស្សធម៌មួយ ដែលចែកអំណោយជូនសិស្សចំនួន ៣០០នាក់ នៅខេត្តស្ទឹងត្រែង។ នេះជាសកម្មភាពដ៏មានអត្ថន័យមួយ ក្នុងចំណោមសកម្មភាពជាច្រើនដែល Metfone អនុវត្តជាញឹកញាប់ ដើម្បីគាំទ្រទៅលើសិស្សក្រីក្រ និងជំរុញសិស្សដែលមានលទ្ធផលសិក្សាល្អ។ ក្នុងអំឡុងព្រឹត្តិការណ៍នេះ Metfone បានឧបត្ថម្ភនិងចែកអំណោយដោយផ្ទាល់ជូនសិស្ស ដោយរួមមានសៀវភៅចំនួន ៣,០០០ក្បាល ប្រអប់ប៊ិច...
ភ្នំពេញ, កម្ពុជា – សហរដ្ឋអាមេរិក តាមរយៈស្ថានទូតអាមេរិកនៅភ្នំពេញ បានរៀបចំពិធីមួយនៅថ្ងៃទី ២៧ ខែមីនា ដើម្បីអបអរសាទរការប្រគល់អដ្ឋិធាតុ ដែលត្រូវបានរកឃើញនៅកន្លែងធ្លាក់យន្តហោះអាមេរិក និងបានបាត់នៅខេត្តរតនគិរី កាលពី ៥៥ ឆ្នាំមុន នៅក្នុងសម័យសង្គ្រាមវៀតណាម។ លោកស្រីភារធារី នៃស្ថានទូតអាមេរិក នៅភ្នំពេញ Bridgette Walker និងលោក សៀង...
ភ្នំពេញ ៖ ដើម្បីចូលរួមអបអរឆ្នាំថ្មី ឆ្នាំម្សាញ់ ព.ស ២៥៦៨ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំកម្មវិធីដ៏អធឹកអធម សង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥ ដោយកម្មវិធីនេះ នឹងប្រារព្ធធ្វើឡើង នៅរមណីយដ្ឋានប្រវត្កិសាស្ត្រវត្តភ្នំ ចំនួន៣ថ្ងៃ ត្រូវនឹងថ្ងៃទី១៤, ១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ។ ដើម្បីឱ្យសង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥នេះ...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ដារិក យីប (Derek Yib) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃស្ថានទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី...
ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភានៅព្រឹកថ្ងៃទី២៧ ខែមីនាឆ្នាំ២០២៥ បានប្រគល់កៅអីចំនួន១៨៦ដែលជាអតីតអាសនៈរបស់តំណាងរាស្រ្ត ជូនដល់វិទ្យាល័យឥន្រ្ទទេវី ដើម្បីសាលាយកទៅប្រើប្រាស់ជាប្រយោជន៍សាធារណៈ តាមតម្រូវការជាក់ស្តែង។ លោកឡេង ប៉េងឡុង បានគូសបញ្ជាក់ថា ទោះបីជាកៅអីទំាងនេះ បានប្រើប្រាស់ហើយក៏ដោយតែនៅមានគុណភាពល្អប្រសើរ អាចយកទៅប្រើប្រាស់នៅក្នុងសាលប្រជុំ ឬតាមតម្រូវការជាក់ស្តែងផ្ទាល់របស់សាលា។ លោកថា កៅអីទាំងនេះ ជាប្រភេទកៅអីដែលថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភា អង្គុយប្រជុំរដ្ឋសភា ដែលនៅទីនេះគេហៅថា “អាសនៈ”...
សេអ៊ូល៖ កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះ បានបង្ហាញនូវអ្វីដែលហាក់ដូចជាយនហ្ដហោះព្រមាន និងគ្រប់គ្រងលើអាកាស ជាលើកដំបូង ហើយបានឲ្យដឹងថា មេដឹកនាំកំពូលលោក គីម ជុងអ៊ុន បានត្រួតពិនិត្យការសាកល្បងនៃ “យន្តហោះដ្រូនវាយប្រហារអត្តឃាត” ដែលបំពាក់ដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានចេញផ្សាយរូបថតយន្តហោះ ខណៈពេលដែលរាយការណ៍ថា លោក គីម បានត្រួតពិនិត្យការសាកល្បងសមត្ថភាពរបស់ យន្តហោះគ្មានមនុស្សបើកជាមួយនឹងបច្ចេកវិទ្យា...
បរទេស៖ សារព័ត៌មាន CBS បានរាយការណ៍ថា ក្រសួងសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក (DHS) បានផ្អាកទទួលពាក្យស្នើសុំ Green Card ដែលដាក់ដោយជនអន្តោប្រវេសន៍ ដែលបានផ្តល់សិទ្ធិជ្រកកោន ឬស្ថានភាពសិទ្ធិជ្រកកោណ។ ការសម្រេចចិត្តនេះទាក់ទងនឹងបញ្ជាប្រតិបត្តិចំនួនពីរ ដែលចុះហត្ថលេខាដោយលោក Trump កាលពីដើមឆ្នាំនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា...
នៅព្រឹកថ្ងៃទី២៧ខែមីនា កិច្ចប្រជុំប្រចាំ ឆ្នាំ២០២៥ នៃវេទិកាBoao សម្រាប់អាស៊ីបានបើក ។ ភ្ញៀវកិត្តិយសលើសពី១៥០០រូប ដែលមកពីប្រទេស និងតំបន់ជាង៦០ បូករួមទាំងអ្នកនយោបាយសំខាន់ៗ របស់ប្រទេសជាច្រើន តំណាងអង្គការអន្តរជាតិ និងតំណាងសហគ្រាស ជាដើមបានចូលរួមពិធីបើក ។ វេទិកានៃកិច្ចប្រជុំប្រចាំឆ្នាំនេះ គឺពិភាក្សាជុំវិញទិសដៅធំចំនួនបួនគឺ ក្តាប់ជាប់និន្នាការ ជំរុញកំណើន កសាងអនាគតនិងស្វែងរកកម្លាំងចលករ ព្រមទាំងពិភាក្សាអំពីបញ្ហាបច្ចេកវិទ្យា ឈានមុខដូចជាការប្រើប្រាស់...