ភ្នំពេញ ៖ លោកបណ្ឌិត ម៉ុង ឫទ្ធី ប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ និងលោកស្រី ម៉ែន ស៊ុន ម៉ុងឫទ្ធី នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូ ចុះជួបពិភាក្សាការងារ និងទទួលព័ត៌មានសំខាន់ៗ អំពីសភាពការណ៍ដែលកើតមាន ក្នុងខេត្តពោធិ៍សាត់ ពិសេសនៅសមរភូមិព្រំដែនប្រទេសកម្ពុជា និងប្រទេសថៃ ។...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានឧ្យដឹងថា ខ្លួនចាត់ទុកចំណាត់ការដែលធ្វើឡើងដោយបារាំង អង់គ្លេស និងអាល្លឺម៉ង់ ដែលហៅថា E3 និងសហរដ្ឋអាមេរិក ដើម្បីបញ្ចូលដំណោះស្រាយដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) លើអ៊ីរ៉ង់ថាជា “ខុសច្បាប់ និងមិនសមហេតុផល”។ ក្រសួងបានធ្វើសេចក្តីប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយ ប៉ុន្មានម៉ោងបន្ទាប់ពីទណ្ឌកម្មរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងអ៊ីរ៉ង់បានចូលជាធរមានវិញក្នុងរយៈពេល ១០ឆ្នាំបន្ទាប់ពីត្រូវបានលុបចោលក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) រវាងប្រទេស និងមហាអំណាចពិភពលោក។ ប្រភពបានឧ្យដឹងថាអ៊ីរ៉ង់...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និង ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានមានប្រសាសន៍ថា រដ្ឋនឹងមិនផ្តល់ដីសម្បទាន សេដ្ឋកិច្ចទៅដល់ក្រុមហ៊ុនឯកជន ណាទៀតទេ ដើម្បីទុកសម្រាប់ផ្តល់ឲ្យអតីតយុទ្ធជន និវត្តជន និងអ្នកក្រីក្រពិតប្រាកដ ដែលមានជីវភាពខ្វះខាត។ ក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញ តំណាងសមាគមអតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេស នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥...
បរទេស៖ ការនាំចេញអង្កររបស់ប្រទេសថៃបានធ្លាក់ចុះ 30% ធៀបនឹងឆ្នាំមុន គឺមកនៅត្រឹម 3.94 ពាន់លានដុល្លារក្នុងខែសីហា ដែលជាការធ្លាក់ចុះរយៈពេល 10 ខែជាប់ៗគ្នា។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា បរិមាណនាំចេញបានធ្លាក់ចុះ 16.9% មកនៅត្រឹម 739.497 តោនក្នុងខែដដែល,...
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» បានសហការរៀបចំសិក្ខាសាលា រយៈពេលពីរថ្ងៃ នៅថ្ងៃទី២៦-២៧ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីដាក់ឱ្យដំណើរការជាផ្លូវការ នូវគំនិតផ្តួចផ្តើមលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ។ គំនិតផ្តួចផ្តើមលើក កម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល (Digital Adoption Initiative) នឹងគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើនខ្ទង់ថវិកា ពី៤ពាន់លានរៀល ទៅ៨ពាន់លានរៀល សម្រាប់ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ របស់អតីតយុទ្ធជន និងនិវត្តជន ។ក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញតំណាង សមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥សម្តេចតេជោ បានមានប្រសាសន៍ថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានណែនាំឲ្យពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះអតីត យុទ្ធជន និង គ្រួសារជនពលីមរណៈរបស់ក្រសួងនីមួយៗ ឲ្យបានពិតប្រាកដ មុននឹងផ្ទេរមក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា គ្រប់គ្រងបន្ត។ នាឱកាសអញ្ជើញថ្លែងសុន្ទរកថាបិទ មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នៅក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ...
បរទេស៖ សន្ទស្សន៍ទំនុកចិត្តទេសចរណ៍សម្រាប់ត្រីមាសទី 3 នៃឆ្នាំ 2025 គឺមានស្ថានភាពអាក្រក់ បន្ទាប់ពីវាបានធ្លាក់ចុះ ធៀបទៅនឹងឆ្នាំមុន, នេះបើយោងតាមក្រុមប្រឹក្សាទេសចរណ៍របស់ប្រទេសថៃ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ត្រីមាសនេះសន្ទស្សន៍គឺ 66 ក្នុងចំណោម 100 ធ្លាក់ចុះពី 70...
ម៉ាឡេស៊ី ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ម្ចាស់រថយន្តទំនើបមួយចំនួនដូចជា Rolls-Royces និង Lamborghini នៅប្រទេសម៉ាឡេស៊ី ត្រូវបានរកឃើញថា បានគេចវេសមិនបង់ពន្ធផ្លូវមានតម្លៃជិត ៨.៥ លានដុល្លារអាមេរិកដែលបង្កឲ្យមានកំហឹងជាសាធារណៈ និងអំពាវនាវឲ្យមានការពិន័យ កាន់តែខ្លាំងចំពោះម្ចាស់រថយន្តទំនើបទំាងនេះ។ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Anthony Loke បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធថា...