បាត់ដំបង ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនសាធារណជនអ្នកសារព័ត៌និងអ្នកប្រេីប្រាស់បណ្តាញ សង្គមជ្រាបថា នៅថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០២៥ នេះឃេីញមានការផ្សព្វផ្សាយក្នុងបណ្តាញសង្គមនិងសារព័ត៌មានមួយចំនួន ពីករណីហិង្សា ដោយការប្រមូលផ្តុំគ្នា វាយបំផ្លាញកាណូតស្មាច់មួយ ដែលក្នុងខ្លឹមសារបង្ហាញថា ករណីនេះកេីត ឡេីងនៅភូមិអន្លង់តាអួរ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយកំហឹងក្រុមគ្រួសារ ចំពោះគ្រោះថ្នាក់កាណូតបុកគ្នាបណ្តាលឱ្យស្លាប់មនុស្ស...
តាកែវ ៖ ក្នុងថ្ងៃអបអរខួប ៣២ឆ្នាំ នៃ «ទិវាប្រកាសរដ្ឋធម្មនុញ» លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ត្រូវធ្វើយ៉ាងណាការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ជាពិសេសការពារប្រជាពលរដ្ឋ ឲ្យបានជាដាច់ខាត។ នៅចំពោះកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ក្នុងឱកាសនាំយកនំអម្សម គ្រឿងហូបចុក និងថវិកាមួយចំនួន...
ភ្នំពេញ ៖ កម្ពុជា បានជំរុញឱ្យសហគមន៍អន្តរជាតិ ផ្តល់ហិរញ្ញប្បទានប្រកបដោយភាពច្នៃប្រឌិត សម្រាប់ការការពារនិងអភិរក្សធនធានធម្មជាតិ ដែលមានសារៈសំខាន់មិនត្រឹមតែ សម្រាប់សកម្មភាពអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍជីវភាព រស់នៅរបស់សហគមន៍មូលដ្ឋានផងដែរ។ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងបទអន្តរាគមន៍ បែបនេះ ក្នុងឱកាសបើកកិច្ចសន្ទនាអន្តរជាតិ ស្តីពីកម្មវិធីអភិវឌ្ឍន៍ព្រៃឈើត្រូពិច ជារៀងរហូត Tropical Forest...
ក្រសួងព្រះបរមរាជវាំង មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបជាព័ត៌មានថា ៖ យោងតាមសេចក្តីសូមយាងពី ឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជ មាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានយាងជាព្រះកិត្តិយសក្នុងពិធីរំឭកខួប លើកទី៨០ ទិវាជ័យជម្នះ នៃសង្គ្រាមតស៊ូរបស់ប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ពួកហ្វាស៊ីស ដែលបានប្រារព្ធឡើងនៅរដ្ឋធានីប៉េកាំង កាលពីថ្ងៃទី៣...
កិច្ចជំនួបពិភាក្សាតាមទូរស័ព្ទរវាងមេដឹកនាំកំពូលនៃប្រទេសចិន និងអាមេរិក ម្តងទៀតបន្ទាប់ពីរំលងអស់រយៈពេល៣ខែ បានទាក់ទាញក្រសែចក្ខុរបស់ពិភពលោកទាំងមូល ។ យប់ថ្ងៃទី១៩ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយធ្វើការផ្លាស់ប្តូរយ៉ាងស្មោះស្ម័គ្រ និងស៊ីជម្រៅអំពីទំនាក់ទំនងរវាងចិននិងអាមេរិកនាពេលបច្ចុប្បន្ន និងបញ្ហាដែលយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងបានផ្តល់ការណែនាំជាយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិកប្រកបដោយស្ថិរភាពនៅដំណាក់កាលបន្ទាប់ ។ លោក Xi Jinping បានលើកឡើងថា...
កាលពីថ្ងៃទី១៩ ខែកញ្ញា តាមម៉ោងក្នុងតំបន់ ភាពយន្តឯកសារទម្រង់ 8K ស្តីពីសកម្មភាពអវកាសដំបូងគេរបស់ប្រទេសចិនដែលមានចំណងជើងថា “ភពពណ៌ខៀវនៅក្រៅបង្អួច” ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានចាក់បញ្ចាំងនៅក្នុងពិធីបដិសណ្ឋារកិច្ចដែលរៀបចំដោយស្ថានទូតចិនប្រចាំនៅអង់គ្លេស ដើម្បីអបអរសាទរខួបលើកទី ៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ នេះជាលើកទីមួយហើយដែលភាពយន្តនេះត្រូវបានចាក់បញ្ចាំងនៅបរទេស ។ ឥស្សរជនមកពីគ្រប់មជ្ឈដ្ឋាននៃអង់គ្លេស មន្រ្តីការទូតបរទេសប្រចាំនៅអង់គ្លេស និងជនចិនអាណិកជនចិនចំនួនជាង ៤០០ នាក់បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។ សូមបញ្ជាក់ថា ភាពយន្តរឿង”ភពពណ៌ខៀវនៅក្រៅបង្អួច”គឺជាភាពយន្តឯកសារទម្រង់ 8k...
លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានដឹកនាំគណៈប្រតិភូមជ្ឈិមបក្សអញ្ជើញទៅដល់ទីក្រុង Urumqi តាមយន្តហោះពិសេសនៅរសៀលថ្ងៃទី ២៣ ខែកញ្ញាដើម្បីចូលរួមពិធីអបអរសាទរខួបលើកទី ៧០ នៃការបង្កើតភូមិភាគស្វយ័តស៊ីនជាំង ។ លោក Xi Jinping ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាជនគ្រប់ជនជាតិនៅភូមិភាគស្វយ័តស៊ីនជាំងនៅឯអាកាសយានដ្ឋាននិងនៅតាមដងផ្លូវទីក្រុង Urumqi ។ គណៈប្រតិភូអមដំណើររួមមានលោក Wang Huning...
ព្រឹត្តិការណ៍ប្រធានបទចិនស្តីពីការអបអរសាទរខួបលើកទី៨០ នៃការបង្កើតអង្គការសហប្រជាជាតិនិងជាពិព័រណ៍ភាពយន្ត និងរូបថតយុវជនពិភពលោកឈ្មោះ “ផ្ទះតែមួយ”ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងស្ថាប័នអង្គការសហប្រជាជាតិប្រចាំនៅប្រទេសចិនបានចាប់ដំណើរការនៅថ្ងៃទី២៣ ខែកញ្ញា។ លោក ShenHaixiong អនុប្រធានក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ លោក ShenHaixiong បានថ្លែងថា ក្នុងរយៈពេល៨០ឆ្នាំកន្លងមកនេះ អង្គការសហប្រជាជាតិបានរួមចំណែកដែលមិនអាចលុបបំបាត់បានក្នុងការរក្សាសន្តិភាពពិភពលោក ជំរុញការអភិវឌ្ឍសកលនិងជំរុញកិច្ចសន្ទនាខាងអរិយធម៌។ ប្រទេសចិនបានបំពេញកាតព្វកិច្ចយ៉ាងស្មោះត្រង់ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ដោយបង្ហាញយ៉ាងពេញលេញនូវការរ៉ាប់រងទំនួលខុសត្រូវជាប្រវត្តិសាស្ត្រនៃប្រទេសធំដែលមានទំនួលខុសត្រូវ។ ក្នុងនាមជាដៃគូសហប្រតិបត្តិការខាងប្រព័ន្ធផ្សព្វផ្សាយដ៏សំខាន់របស់អង្គការសហប្រជាជាតិ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍ចិននឹងបន្តតាមដាន...
មណ្ឌលគិរី៖ ប្រជាពលរដ្ឋដែលត្រូវបានអាជ្ញាធរជម្លៀសទៅរកទីទួលមានសុវត្ថភាពរយៈពេល២,៣ថ្ងៃមុននេះ អាចវិលអៅលំនៅដ្ឋានវិញ បណ្តើរៗហើយ ខណៈដែលជំនន់នៃទឹកភ្លៀងបានស្រកចុះច្រើន នេះបើតាមការបញ្ជាក់ពីអភិបាលស្រុកកោះញែកលោកសី ទួច នៅថ្ងៃទី២៤ខែកញ្ញានេះ។ អាជ្ញាធរមូលដ្ឋានបានជម្លៀសពលរដ្ឋតាំងតែពីថ្ងៃទី២០ខែកញ្ញា ស្របពេលដែលជំនន់ទឹកភ្លៀងបានហក់ឡើងយ៉ាងរហ័សនិងឈានដល់ជន់លេចទូទាំងឃុំទាំង៦របស់ស្រុកកោះញែក។ លោក សី ទូច អភិបាលស្រុកកោះញែក បានប្រាប់ពីផលប៉ះពាល់បឋមដោយសារជំនន់ទឹកភ្លៀងគិតត្រឹមថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ មានចំនួន ៦ឃុំ ដែលរងផលប៉ះពាល់ ។...
ភ្នំពេញ ៖ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥កម្ពុជា និងកងទ័ពភូមិភាគទី១ថៃ ត្រូវបានលើកពេលទៅខែតុលា ឆ្នាំ២០២៥ ដោយសារខាងភាគីថៃមានការកែសម្រួល និងផ្លាស់ប្តូរថ្នាក់ដឹកនាំកងទ័ពភូមិភាគទី១ របស់ខ្លួន។ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងនៅថ្ងៃ២៤ កញ្ញាថា ទោះបីគម្រោងកិច្ចប្រជុំលើកពេលក៏ដោយ ក៏យោធភូមិភាគទី៥កម្ពុជា នឹងបន្តសម្របសម្រួលជាមួយភាគីថៃក្នុងការរៀបចំកិច្ចប្រជុំខាងលើឱ្យបានឆាប់រហ័ស ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរជំរុញការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព...