ខេត្តតាកែវ ៖ លោក វី សំណាង អភិបាល នៃគណ:អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី13 ខែធ្នូរ ឆ្នាំ2025 បានដឹកនាំប្រតិភូខេត្តតាកែវ បាននាំយកអំណោយសប្បុរសធម៌ របស់បងប្អូនប្រជាពលរដ្ឋ មកជូនដល់ វីរកងទ័ពសមរភូមិមុខ ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ដោយសារការឈ្លានពានពីសំណាក់ចោរសៀម ។ សម្ភារ:រួមមាន៖ ឆ្លៀតក្នុងឱកាសនោះ...
ខេត្តពោធិ៍សាត់÷លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ នៅបរិវេណមុខសាលាខេត្ត បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកា ពីក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកបាកាន រួមទាំងរដ្ឋបាលស្រុក និងអាជីវករជុំវិញស្រុក មកប្រគល់ជូនរដ្ឋបាលខេត្ត ដើម្បីឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងជួយដល់ជនភៀសសឹក ដែលប៉ះពាល់ដោយសារសង្រ្គាមថៃឈ្លានពាន។...
បរទេស៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានឲ្យដឹងថា បន្តការពិភាក្សារបស់ខ្ញុំជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងដោយគិតគូរពីភាពតានតឹងដែលកំពុងបន្តកើតមាននៅតាមព្រំដែនកម្ពុជា-ថៃ ខ្ញុំបានធ្វើការសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆាន់វីរៈគុល និងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបន្តថា នៅក្នុងការពិភាក្សានេះ ខ្ញុំបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងរបស់ប្រទេសម៉ាឡេស៊ី និងបានជំរុញឱ្យភាគីទាំងពីរបញ្ឈប់គ្រប់ទម្រង់នៃអរិភាព...
សហគមន៍ខ្មែរនៅប្រទេសជប៉ុន នឹងធ្វើមហាបាតុកម្មជួបជុំចំនួន៦ទីតាំងផ្សេងគ្នានៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីប្រឆាំងការឈ្លានពានរបស់កងទ័ពថៃមកលើអធិបតេយ្យភាពកម្ពុជាដែលបាននិងកំពុងបង្កឱ្យពលរដ្ឋខ្មែរស្លូតត្រង់ ស្លាប់ រងរបួស និងភៀសសិករាប់សែននាក់។ ក្នុងអត្ថន័យប្រហាក់ប្រហែលគ្នា សហគមន៍ខ្មែរ បានលើកឡើងថា « សូមបងប្អូននៅជប៉ុនចូលរួមឱ្យបានច្រើន ដើម្បីបកស្បែកមុខអាចោរសៀម និងចូលរួមលើកទឹកចិត្តដល់វីរៈកងទ័ពជួរមុខដ៏អង់អាចក្លាហានរបស់យើង»។ តាមរយៈបណ្តាញសង្គមដែលត្រូវបានផ្សព្វផ្សាយព្រោងព្រាតដោយសហគមន៍ខ្មែរ ទីតាំងទី៦នោះរួមមាន៖ ទីតាំងទី១. សួន Memorial Peace (Hiroshima)...
កំពង់ស្ពឺ៖ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃព្រហស្បតិ៍ ៦រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជាតំណាង លោកមេបញ្ជាការ បានរៀបចំទទួលនូវអំណោយឧបត្ថម្ភពី អ្នកឧកញ៉ា...
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសៅរ៍ ៨រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ លោកស្រី វង គន្ធារី ឆាយ ឫទ្ធិសែន ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ លោកស្រី ម៉ាត់ ម៉ារ៉ា ប្រធានសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា ជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបានបើកការបាញ់ប្រហារមកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា នៅក្នុងយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រភ្នំខ្នែងពណ៌ ភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ -ម៉ោង ១៦:១០នាទី យោធាថៃបានបន្តប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F-16 ទម្លាក់គ្រាប់បែកចំនួន ២គ្រាប់ នៅភូមិសាស្ត្រភ្នំខ្នែងពណ៌...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានជម្រាបជូននូវស្ថានការណ៍ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារ មកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ បន្ថែមចំនួន ១គ្រាប់ទៀត
រដ្ឋមន្ត្រីការពារជាតិថៃ បានបញ្ជាក់ថា រដ្ឋាភិបាលមិនបានចេញបទបញ្ជាបទឈប់បាញ់ ទៅកងទ័ពនៅឡើយទេ និងបានបញ្ជាក់ថា នឹងមិនមានបទឈប់បាញ់ទេ រហូតដល់កម្ពុជា បញ្ចប់សកម្មភាពអរិភាព យ៉ាងច្បាស់លាស់ ។ នៅថ្ងៃទី១៣ ធ្នូ ២០២៥ ឧត្តមសេនីយ៍ ណាត់ធាផល ណាក់ផានិច រដ្ឋមន្ត្រីការពារជាតិថៃ បានឆ្លើយតបនឹងការច្របូកច្របល់ អំពីបទបញ្ជាបទឈប់បាញ់។ លោកបានបញ្ជាក់ច្បាស់ថា រដ្ឋាភិបាលមិនបានចេញ នូវបទបញ្ជាបទឈប់បាញ់ណាមួយ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការផ្អាកដំណើរការច្រកទ្វារព្រំដែនកម្ពុជា-ថៃទាំងស្រុង ចាប់ពីថ្ងៃនេះរហូតដល់មានការចេញដំណឹងជាថ្មី។ ក្រសួងមហាផ្ទៃបញ្ជាក់ថា យោងលើការវិវត្ត នៃស្ថានភាពព្រំដែន ដែលភាគីថៃបានកំពុងឈ្លានពានដែនអធិបតេយ្យកម្ពុជា ដោយវាយប្រហារតាមគ្រប់ទម្រង់មិនរើសគោលដៅ បណ្តាលឱ្យប្រជាជនកម្ពុជាស្លាប់ និងរបួសព្រមទាំងប៉ះពាល់ដល់ភូមិឋានប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកការធ្វើដំណើរចេញ-ចូលទាំងស្រុងនៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ ចាប់ពីពេលនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។...