ភ្នំពេញ ៖ នៅវេលាម៉ោង ១៥និង៤៥នាទីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃផ្លោងគ្រាប់កាំភ្លើង១៥៥មម ចំនួន២គ្រាប់ចូលបឋមសិក្សាខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ សកម្មភាពដ៏កំរោលរបស់យោធាថៃនេះ ជាការបើកការបាញ់ប្រហារ ដោយមិនរើសគោលដៅបាញ់ចូលទីប្រជុំជនដែលមានប្រជាពលរដ្ឋស៊ីវិលរស់នៅ ពិសេសជាសាលារៀនរបស់កុមារ។ ក្រសួងការពារជាតិ ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើ អមនុស្សធម៌ដ៏សាហាវឃោរឃៅនេះ ។ ហើយនេះបង្ហាញយ៉ាងច្បាស់ការណ៍ដែលភាគីថៃបានរំលោភ បំពាន លើបទឈប់បាញ់...
ភ្នំពេញ ៖ លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានច្រានចោលនូវការអះអាងបំភាន់ថា កម្ពុជា បានឈ្លានពានប្រទេសថៃ និង បានផ្តើមការវាយប្រហារ ដោយបានគូសបញ្ជាក់ថា ការវាយលុកថ្មីៗមកលើកម្ពុជា គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរ លើច្បាប់មនុស្សធម៌អន្តរជាតិ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងការបរទេស។ នៅថ្ងៃទី៩...
ភ្នំពេញ ៖ លោក គ្រីស្ទាន អង់ជេឡូ ដេសរ៉ូស ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា បានសម្តែងក្តីព្រួយបារម្ភ និងបានតាមដានដោយយកចិត្តទុកដាក់ជាខ្លំាង ចំពោះការផ្ទុះសង្រ្គាមតាមព្រំដែនកម្ពុជា-ថៃ ។ ការបង្ហាញក្តីព្រួយបារម្ភរបស់ឯកអគ្គរដ្ឋទូតប្រទេសកាណាដាប្រចាំកម្ពុជានេះ ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ។ ក្នុងជំនួបនោះលោកទូតបញ្ជាក់ពីកិច្ចខិតខំរួមចំណែក របស់កាណាដាក្នុងការបញ្ចប់ជម្លោះនេះ ដោយសន្តិវិធី...
សៀមរាប ៖ លោក គង់ ផល្លា ប្រធានអគ្គិសនីសៀមរាប និងសហការី រសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០២៥ បានអញ្ជើញចុះពិនិត្យ និង បាននាំយកអំពូល ផ្ទាំងសូឡា ខ្សែភ្លើង និងគ្រឿង សម្ភារបរិក្ខារអគ្គិសនី ដែលជាអំណោយរបស់អគ្គិសនីកម្ពុជា ដាក់តម្លើងសម្រាប់បំភ្លឺ ជូនដល់បងប្អូនជនភៀសសឹក ។
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ៖ -ម៉ោង ១៤:២២នាទី យោធាថៃបាញ់ផ្សែងពុល មកក្នុងភូមិសាស្រ្ត ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាភូមិស្រុករបស់ប្រជាជនស៊ីវិលរស់នៅ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ៕
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងតាមបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ថា ការបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា នៅតែបន្តធ្វើដោយមិនដកដៃ ដើម្បីសុវត្ថិភាពមនុស្សជាតិ ។ ជាក់ស្ដែងនៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ក្រុមប្រតិបត្តការជំនាញទី១ នៃគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការផ្អាកដំណើរការបង្រៀន និងរៀន ជាបណ្តោះអាសន្នក្នុងស្រុកសំឡូត ស្រុកកំរៀង ស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានជម្រាប ជូនគណៈគ្រប់គ្រងគ្រប់គ្រឹះស្ថានសិក្សា...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសថា គិតត្រឹមថ្ងៃ៩ ធ្នូនេះ សាលារៀនក្នុងខេត្តជាប់បន្ទាត់ព្រំដែនកម្ពុជា-ថៃចំនួន៦ខេត្តត្រូវបានបិទទ្វារទាំងស្រុង ។ ជាមួយនឹងការបិទទ្វារសាលាសរុបចំនួន៦៣៥សាលានេះ ក៏បានធ្វើឲ្យប៉ះពាល់គ្រូបង្រៀនចំនួន៥៤៤១នាក់ និងសិស្ស១៦៣៥២៨នាក់៕
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ បានចាត់ទុកផែនការសហប្រតិបត្តិការ ប្រចាំឆ្នាំរវាងស្ថាប័ន អក្សរសម្ងាត់នៃរដ្ឋាភិបាលកម្ពុជា-វៀតណាម នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែជិតស្និទ្ធ នៅក្នុងវិស័យអក្សរសម្ងាត់។ នេះបើតាមខ្លឹមសារលទ្ធផល នៃជំនួបរវាងលោក ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោក ង្វៀន...
ភ្នំពេញ ៖ ចាប់ពីម៉ោង ១១និង១៥នាទី ដល់ម៉ោង១១និង៥៦នាទី ព្រឹកថ្ងៃ១០ ធ្នូនេះ យោធាថៃ បានធ្វើសកម្មភាព បាញ់ផ្លោងចំនួន ៥គ្រាប់ ដោយប្រើប្រាស់កាំភ្លើងត្បាល់ ១០០ម.ម និង ១០៥ម.ម ចូលក្នុងភូមិសាស្រ្តឃុំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ៕