ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា គូសបញ្ជាក់ថា ការវិវត្តន៍នៃស្ថានការណ៍នៅជួរមុខ មានសភាពស្ងប់ស្ងាត់ទៅវិញហើយ បន្ទាប់ពីខាងយោធាថៃ បានបញ្ឈប់ការបាញ់កាំភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើទីតាំងឈរជើងរបស់កម្ពុជា និងបានបង្កឱ្យខូចខាតសំណង់មួយចំនួន។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការពារជាតិ នៅល្ងាចថ្ងៃទី២៧ កញ្ញា នេះ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានជម្រាបជូនដល់សាធារណជន អ្នកសារព័ត៌មានជាតិ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានផ្តល់យោបល់ទៅថ្នាក់ដឹកនាំកងទ័ពម៉ាឡេស៊ី ដែលជាប្រធាន និងសមាជិក មកពីបណ្តាប្រទេសអាស៊ាននៃក្រុម IOT ធ្វើកោលសល្យវិច្ច័យគ្រាប់ បន្ទាប់ភាគីថៃ បានធ្វើការចោទប្រកាន់ថា ទាហានកម្ពុជារំលោភបទឈប់បាញ់ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន...
ភ្នំពេញ ៖ កម្ពុជា ស្នើឱ្យក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្នអាស៊ាន (IOT) ចូលរួមពិនិត្យ និងធ្វើកោសល្យវិច័យទៅលើភស្តុតាងនានា ដែលបានបន្សល់ទុកក្រោយពេលការបាញ់ប្រហាររបស់ភាគីថៃមកលើកងកម្លាំងកម្ពុជា ឱ្យបានហ្មត់ចត់បំផុត។ តាមរយៈសេចក្តីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានជម្រាបជូនព័ត៌មានដល់សាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា យោងតាមស្ថានការណ៍តានតឹងនៅតាមបណ្តោយព្រំដែន ដែលបង្កឡើងដោយភាគីថៃកាលពីពេលថ្មីៗនេះ កម្ពុជាសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបង្កហេតុ...
ពោធិ៍សាត់÷ នៅព្រឹកថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២៥ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និង ជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជេីញសម្ពោធ ដាក់អោយប្រើប្រាស់ជាផ្លូវការ នូវអាគារស្នាក់ការសមាគម អតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោក ខូយ រីដា...
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក. បានលើកឡើងថាម៉ោងនេះ ពេលនេះ ស្មារតី ទឹកចិត្ត របស់យើងទាំងអស់គ្នា នៅជាមួយនឹងថ្នាក់ដឹកនាំ ជាពិសេសវីរកងទ័ពនៅជួរមុខ។ តាមរយៈបណ្តាញសង្គមហ្វេសបុក នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក ហ៊ុន ម៉ានី បានឲ្យដឹងថា...
ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានផ្តល់ជំនួយសាច់ប្រាក់ចំនួន ១០ម៉ឺនដុល្លារអាមេរិក ដល់រដ្ឋបាលខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ជីវភាពជនភៀសសឹកដែលរងគ្រោះដោយជម្លោះព្រំដែនកម្ពុជា-ថៃ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ថា «ថ្ងៃនេះ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានផ្តល់ជំនួយសាច់ប្រាក់ចំនួន ១០ម៉ឺនដុល្លារអាមេរិក ដល់រដ្ឋបាលខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ជីវភាពជនភៀសសឹកដែលរងគ្រោះដោយជម្លោះព្រំដែនកម្ពុជា-ថៃ»។...
ភ្នំពេញ ៖ នៅថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិក បានអញ្ជើញចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ ខេត្តឧត្តរមានជ័យ ក្រោយបទឈប់បាញ់បានចូលជាធរមាន៕
ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំប្រតិភូ ធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីចូលរួមសប្តាហ៍ព្រឹត្តិការណ៍ពិសេស ស្តីពីអាកាសធាតុ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ដោយទទួលបាននូវលទ្ធផលផ្លែផ្កាច្រើន សម្រាប់ជំរុញការប្តេជ្ញាចិត្តជាមួយពិភពលោក កាត់បន្ថយការបំពុលបរិស្ថាន មហាសមុទ្រ...
កាលពីថ្ងៃទី២៦ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួម ការជជែកដេញដោលជាទូទៅនៃមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៨០ និងថ្លែងសុន្ទរកថានៅទីស្នាក់ការកណ្ដាល អង្គការសហប្រជាជាតិនៅក្រុងញូវយ៉ក ។ លោក Li Qiang បានថ្លែងថា ឆ្នាំនេះជាខួបទី៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ហើយក៏ជាខួបទី៨០ នៃការបង្កើតអង្គការសហប្រជាជាតិផងដែរ ។ ចិនក្នុងនាមជារដ្ឋសមាជិកស្ថាបនិក...
ថ្ងៃទី ២៥ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានជួបសំណេះសំណាលជាមួយសមាគមមិត្តភាពរបស់អាមេរិក ។ តំណាងនៃក្រុមប្រឹក្សាធុរកិច្ច អាមេរិក-ចិន គណៈកម្មាធិការទំនាក់ទំនងអាមេរិក-ចិន សភាពាណិជ្ជកម្មអាមេរិក និងគណៈកម្មាធិការទំនាក់ទំនង អន្តរជាតិនៃអាមេរិក ព្រមទាំងបញ្ញវន្ត និងអ្នកទទួលខុសត្រូវ របស់សហគ្រាសបានចូលរួមពិធីនេះ ។ លោក Li Qiang...