ភ្នំពេញ ៖ ក្នុងសន្និសីទសារព័ត៌មាន សង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផល នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នារសៀលថ្ងៃ៣១ កក្កដា លោកស្រី ម៉ាលី សុជាតាបានថ្លែងថា កងកម្លាំងកម្ពុជាទាំង២០រូប ដែលត្រូវបានថៃ គ្រប់គ្រងនោះ មកដល់ម៉ោងប្រមាណជា ៣និង៣០នាទី មិនទាន់បញ្ជូនពួកគាត់ មកវិញនៅឡើយទេ ។
ឧត្តរមានជ័យ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា ប្រទេសកម្ពុជា សម័យ តេជោធិបតី នឹងមិនទុកឱ្យប្រជាពលរដ្ឋខ្មែរណាម្នាក់ បន្តរងគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ដែលនៅសេសសល់ ក្រោយសង្រ្គាមឡើយ។ ក្នុងយុទ្ធនាការចុះអប់រំ ផ្សព្វផ្សាយអំពីហានិភ័យនៃយុទ្ធភណ្ឌគ្រឿងផ្ទុះដែលនៅសេសសល់ពីការវាយប្រហាររបស់យោធាថៃមកលើប្រទេសកម្ពុជា ដល់ជនភៀសសឹក ដែលកំពុងស្នាក់នៅតាមទីតាំងមានសុវត្ថិភាព នៅខេត្តឧត្តរមានជ័យ នាថ្ងៃទី៣១ ខែកក្កដា...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់ លោក សោម សូរីដា សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៥ ។ បន្ទាប់ពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ អស់រយៈពេលបីខែកន្លងមក ថ្ងៃនេះ គ.ជ.ប...
កំពង់ធំ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំក្រុមការងារ ចូលរួមគោរពវិញ្ញាណក្ខន្ធ យុទ្ធជនពលីចំនួន ៣រូប ក្នុងខេត្តកំពង់ធំ មានដូចជា៖ ១/. នាយចំណង់ ឌី សេង, ២/. អនុសេនីយ៍ត្រី ញាត ឈីន,...
ភ្នំពេញ៖ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងសហការីបាន នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញទៅចុះសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត...
ឧត្ដរមានជ័យ៖ ក្រោយសង្គ្រាមស្ងប់ស្ងាត់ បន្ទាប់ពីមានបទឈប់បាញ់ រវាងយោធា កម្ពុជា-ថៃ ក្នុងស្មារតីស្រលាញ់ជាតិ សប្បុរសជាច្រើន បានបន្តនាំយកនូវស្បៀង រួមមានទាំងគ្រឿងឧបភោគបរិភោគ និងឱសថជាដើម ចែកជូនដល់កងកម្លាំងជួរមុខនិងជនភៀសសឹក ពីសង្គ្រាម ឈ្លានពានរបស់ថៃកាលពីថ្ងៃទី២៤ កក្កដា ឆ្នាំ២០២៥កន្លងទៅថ្មីនេះ ។ ជាមួយនឹងសប្បុរសជនជាច្រើន លោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជួនខេត្តកណ្ដាល...
ភ្នំពេញ ៖ ក្រសួងការពារជាតិ ផ្ញើលិខិតអញ្ជើញលោក ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីស្តីទី ក្រសួងការពារជាតិថៃ ដើម្បីដឹកនាំគណៈប្រតិភូ យោធាជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅរាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៤ ខែ សីហា ឆ្នាំ២០២៥ ៕
សាន់ហ្វ្រាន់ស៊ីស្កូ៖ នាយកដ្ឋានរតនាគារសហរដ្ឋអាមេរិក នៃការគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) បានប្រកាសការដាក់ទណ្ឌកម្មដ៏ធំប្រឆាំងនឹងបុគ្គល អង្គភាព និងនាវាមួយចំនួនដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងជាមួយបណ្តាញ ដឹកជញ្ជូនប្រេងរបស់អ៊ីរ៉ង់។ នាយកដ្ឋានរតនាគារ បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា កញ្ចប់នេះកំពុងកំណត់ “បុគ្គល និងអង្គភាពជាង ៥០ និងកំណត់អត្តសញ្ញាណ នាវាជាង ៥០” ។ សេចក្តីប្រកាសព័ត៌មាន បានកត់សម្គាល់ថា “បណ្តាញនេះដឹកជញ្ជូនប្រេង...
វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹង នៅក្នុងតារាងការពិតមួយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដោយអនុវត្តពន្ធបន្ថែម ៤០ ភាគរយលើទំនិញប្រេស៊ីល ដែលនាំឱ្យចំនួនពន្ធសរុបកើនឡើងដល់ ៥០ភាគរយ។ អត្រាពន្ធនេះមានប្រសិទ្ធភាព ចំពោះទំនិញដែលបានបញ្ចូលសម្រាប់ប្រើប្រាស់ ឬដកចេញពីឃ្លាំងសម្រាប់ប្រើប្រាស់ ឬក្រោយម៉ោង ១២ និង ១នាទី ព្រឹក ៧ថ្ងៃបន្ទាប់ពីកាលបរិច្ឆេទនៃការបញ្ជាទិញនេះ...
បរទេស៖ ប៉ុន្មានម៉ោងបន្ទាប់ ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសដំឡើងពន្ធ 25% លើទំនិញឥណ្ឌា ទីក្រុងញូវដែលីបាននិយាយថា ខ្លួននឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីធានាផលប្រយោជន៍របស់ពលរដ្ឋក្នុងស្រុក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មឥណ្ឌា បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “ឥណ្ឌា...