ប្រ៊ុចសែល៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានឲ្យដឹងថា សហភាពអឺរ៉ុប ត្រូវបានរៀបចំសម្រាប់ការចរចាដ៏តឹងតែងជាមួយសហរដ្ឋអាមេរិក ដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន។ ការលើកឡើងរបស់លោកស្រីបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសពីគម្រោងដំឡើងពន្ធលើការនាំចូលពីអឺរ៉ុប។ ថ្លែងអំពីទំនាក់ទំនងពាណិជ្ជកម្មឆ្លងដែនអាត្លង់ទិក លោកស្រី von der Leyen បានគូសបញ្ជាក់អំពីទំនាក់ទំនងសេដ្ឋកិច្ចដ៏ស៊ីជម្រៅរវាងភាគីទាំងពីរ ដោយកត់សម្គាល់ថា...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យក្រសួងពាក់ព័ន្ធន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ (Cybersecurity Law) ឱ្យបានឆាប់រហ័ស ដើម្បីការពារលំហសាយប័រនៅកម្ពុជា កសាងទំនុកចិត្ត និងភាពជឿជាក់លើប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។ ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងទិសដៅការងារបន្ត...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្ទើតែអស់សំណើច នូវអ្វីដែលក្រុមប្រឆាំង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា អស់ថវិកាពីរតនាគារជាតិ ខណៈដែលសម្តេចបញ្ជាក់ថា បើអស់មិនមែនមន្ត្រីរាជការ ទទួលបានការតម្លើងថវិកាបៀវត្ស រហូត២ឆ្នាំជាប់គ្នានោះទេ ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីធីថល និងលើកទិសដៅការងារបន្ត របស់ក្រសួងព្រៃសណីយ៍...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកត់សម្គាល់ឃើញថា បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយ របស់ជីវីតប្រចាំថ្ងៃរបស់យើងទៅហើយ ។ ការលើកឡើងរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីធីថល និងលើកទិសដៅការងារបន្ត របស់ក្រសួងព្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី៦ ខែកុម្ភៈ...
ភ្នំពេញ៖ លោក លី ហ្វីលីព អ្នកយកព័ត៌មាននៃមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដែលបានចូលរួមធ្វើសេចក្តីរាយការណ៍ព័ត៌មាន ពីកិច្ចប្រជុំវេទិកាទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ទីដែលប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ និងសហភាតរៈនៃអង្គភាពសារព័ត៌មានដទៃទៀត បានទទួលប័ណ្ណសសើរស្ថានទូតម៉ាឡេស៊ី ប្រចាំកម្ពុជា ចំពោះកិច្ចខិតប្រឹងប្រែងរាយការណ៍ព័ត៌មានរបស់ខ្លួន ។ លោក Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ី បានថ្លែងនៅក្នុងពិធីចែកបណ្ណសរសើរនោះ នាល្ងាចថ្ងៃព្រហស្បត្តិ៍ ទី៦...
បរទេស៖ សម្ព័ន្ធមិត្ត និងសត្រូវរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធបានជំទាស់ទៅនឹងសំណើរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការកាន់ កាប់តំបន់ហ្គាហ្សាស្ទ្រីប បង្ខំជនជាតិប៉ាឡេស្ទីន ២ លាននាក់ឱ្យផ្លាស់ទៅប្រទេស ផ្សេងទៀតហើយបន្ទាប់មកបង្វែរទឹកដីតាមបណ្តោយសមុទ្រមេឌីទែរ៉ាណេទៅជា “ទន្លេ Riviera នៃមជ្ឈឹមបូព៌ា” ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី៥ ខែកុម្ភៈ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីធីថល និងលើកទិសដៅការងារបន្ត របស់ក្រសួងព្រៃសណីយ៍ និងទូរគមនាគមន៍ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ។ ក្នុងរយៈពេលពីរទសវត្សកន្លះ ក្រោយទទួលបានសុខសន្តិភាពពេញលេញ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ...
កណ្ដាល៖ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកខ្សាច់កណ្ដាល ចុះពិនិត្យការបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ និងបន្តពិនិត្យប្រឡាយទឹកដែលត្រូវស្ដារ នៅឃុំជ័យធំ និងឃុំរកាជន្លឹង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ព្រមទាំងជួបសំណេះសំណាល ជាមួយប្រជាកសិករ ដែលប្រឈមក្នុងការខ្វះខាតទឹក ស្រោចស្រពស្រូវប្រាំងផងដែរ។ ក្នុងឱកាសចុះពិនិត្យនេះដែរ...
បរទេស៖ អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte ត្រូវបានចោទប្រកាន់កាលពីថ្ងៃពុធ ក្នុងចំណោមការចោទប្រកាន់ជាច្រើន ដែលរួមមានការគ្រោងធ្វើឃាតប្រធានាធិបតី អំពើពុករលួយទ្រង់ទ្រាយធំ និងបរាជ័យក្នុងការថ្កោលទោសយ៉ាងខ្លាំង ចំពោះសកម្មភាពគឃ្លើនរបស់ចិនប្រឆាំងនឹង កម្លាំងហ្វីលីពីនក្នុងជម្លោះសមុទ្រចិនខាងត្បូង។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ចំណាត់ការរបស់សមាជិកសភាក្នុងសភា ដែលភាគច្រើនជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតី Ferdinand Marcos...
បរទេស៖ ប៉ុស្តិ៍ Fox News បានជួលកូនប្រសារស្រី របស់ប្រធានាធិបតីអាមេរិក គឺលោកស្រី Lara Trump ធ្វើជាពិធីករក្នុងកម្មវិធីចុងសប្តាហ៍ថ្មី ដែលនឹងចាប់ផ្តើមនៅចុងខែនេះ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា Trump គឺជាអ្នករួមចំណែកដែលបានបង្ហាញខ្លួននៅលើ Fox ក្នុងឆ្នាំ ២០២១...