ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីសំណេះសំណាល ជាមួយបងប្អូននារី ក្នុងន័យចូលរួមអបអរសាទរ ទិវាអន្តរជាតិ នារី ៨មីនា ឆ្នាំ២០២៥ ខណៈដែល សិទ្ធិ សមភាព និងភាពអង់អាចស្រី្ត និងក្មេងស្រីគ្រប់រូប ជាប្រធានបទ ដែលបានលើកឡើង ក្នុងទិវាអន្តរជាតិ នារី ខួបលេីកទី១១៤ ក្នុងន័យលើកតម្កេីនសិទ្ធិនារី ដែលជាដៃគូ មិនអាចខ្វះបាន...
បរទេស៖ តុលាការកូរ៉េខាងត្បូង បានលុបចោលដីកាចាប់ខ្លួនប្រធានាធិបតី Yoon Suk Yeol នៅថ្ងៃសុក្រនេះ ដោយបើកផ្លូវឱ្យមានការ ដោះលែងលោកចេញពីពន្ធនាគារ បន្ទាប់ពីការចាប់ខ្លួនលោកកាល ពីពាក់កណ្តាលខែមករា លើការចោទប្រកាន់ពីបទបះបោរ ជុំវិញការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លី ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា តុលាការក្រុងសេអ៊ូលបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញ ចូលរួមអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ក្រោមមូលបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» របស់មន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី៧ មីនា ឆ្នាំ២០២៥ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា តួនាទីស្រ្តី ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងដំណើរជីវិតរបស់យើងទាំងអស់គ្នា...
បរទេស ៖ សហភាពអឺរ៉ុបបានបរាជ័យក្នុងការយល់ព្រមលើកញ្ចប់ជំនួយយោធាថ្មីចំនួន ៣០ ពាន់លានអឺរ៉ូ (៣២ ពាន់លានដុល្លារ) សម្រាប់អ៊ុយក្រែន បន្ទាប់ពីប្រទេសហុងគ្រី បានវេតូវិធានការនេះនៅឯកិច្ចប្រជុំបន្ទាន់ក្រុមប្រឹក្សាអឺរ៉ុប នៅទីក្រុងព្រុចសែលកាលពីថ្ងៃព្រហស្បតិ៍។ ទោះបីជាមានការគាំទ្រ យ៉ាងទូលំទូលាយពីសមាជិក សហភាពអឺរ៉ុបចំនួន ២៦ ផ្សេងទៀតក៏ដោយ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានរារាំងសេចក្តីថ្លែងការណ៍ របស់មេដឹកនាំអឺរ៉ុប...
ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ បានរៀបចំសន្និសីទ សារព័ត៌មានលើប្រធានបទ «ទស្សនទាន របស់អគ្គលេខាធិការ អាស៊ាន ស្តីពចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥» ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក កៅ គឹមហួន អគ្គលេខា ធិការអាស៊ាន និងលោក ពុយ គា ប្រធាន...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជូនសំបកកង់រថយន្តចាស់ៗប្រើរួចដែលខុសច្បាប់ផ្ទុកក្នុងកុងតឺន័រចំនួន៤ទូ ចំនួន៧៨,៦៤០ គីឡូក្រាម ទៅប្រទេសដើមវិញ ។ បើតាមអគ្គនាយកដ្ឋានគយនាថ្ងៃ៧ មីនានេះ ការបញ្ជូនទៅវិញបានធ្វើឡើងកាលពីថ្ងៃ២៦ កុម្ភៈ ថ្មីៗនេះ បន្ទាប់ពីអគ្គនាយកដ្ឋានគយកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ បានទប់ស្កាត់ការប៉ុនប៉ងលួចនាំចូលដោយខុសច្បាប់នូវសំបកកង់រថយន្តចាស់ៗប្រើរួចផ្ទុកក្នុងកុងតឺន័រចំនួន៤ទូពីក្រៅប្រទេស តាមមាត់ច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។ បន្ទាប់ពីសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានទទួលព័ត៌មានពីការអនុញ្ញាតផ្តល់ដោយក្រុមហ៊ុននាវាដឹកជញ្ជូនតាមសមុទ្រ...
ភ្នំពេញ ៖ ស្របពេលមានការ ទទួលស្គាល់លើគុណភាព និងរសជាតិឆ្ងាញ់នៃផលិតផលមីជាតិ ក្រុមហ៊ុនវ័នម៉រ មេនូហ្វេកឆឺរីង ផលិតមីកញ្ចប់ឆ្អិនស្រាប់ នៅកម្ពុជាមួយនេះ បាននាំចេញផលិតផល មីជាតិ ទៅកាន់ទីផ្សារអន្តរជាតិ ប្រទេសកូរ៉េខាងត្បូង ដែលជាវឌ្ឍនភាពថ្មី ដ៏អស្ចារ្យមួយទៀតហើយ នាដើមឆ្នាំ២០២៥នេះ បន្ទាប់ពីការនាំចេញទៅទីផ្សារ ក្រៅប្រទេសដំបូង កាលពីឆ្នាំ២០២១ ។ នេះជាមោទនភាពថ្មី នៃផលិតផលជាតិខ្មែរ...
ភ្នំពេញ ៖ លោក ឃ្លាំង ហួត អភិបាលរង រាជធានីភ្នំពេញ លោកបណ្ឌិត ស៊ុផាឆៃ វីរៈភូជុង នាយកប្រតិបត្តិ នៃទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងជាអ្នកជួយសម្របសម្រួល ការងារជាមួយភាគីថៃ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានថ្លែងប្រាប់អ្នកកាសែតថា ប្រធានាធិបតីបារាំងលោក Emmanuel Macron គួរតែសុំទោសចំពោះការអះអាង បំភាន់អំពីប្រភពដើមនៃជម្លោះអ៊ុយក្រែន។ ក្នុងនោះដែរជាពិសេសលោកស្រី Zakharova ក៏បានរិះគន់លោក Macron ចំពោះការចោទប្រកាន់ថារុស្ស៊ីត្រូវស្តីបន្ទោស ចំពោះការបរាជ័យនៃកិច្ចព្រមព្រៀង Minskឆ្នាំ២០១៤នោះផងដែរ ។ គួរឲ្យដឹងដែរថាកិច្ចព្រមព្រៀង Minsk...
ភ្នំពេញ ៖ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ លោក បណ្ឌិត ទូច សុឃៈ បានលើកឡើងថា នៅពេលសិស្សានុសិស្សជិះម៉ូតូទៅសាលារៀនមិនពាក់មួកសុវត្ថិភាព មិនត្រឹមតែប៉ះពាល់ដល់សុវត្ថិភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បានដើរបញ្ច្រាស់ ទស្សនៈអប់រំ ពោលគឺប្រៀបបាន នឹងការបណ្តុះទម្លាប់អវិជ្ជមាន ដល់កូនចៅមិនចេះគោរពច្បាប់ ហើយថ្ងៃណាមួយ អ្នកទទួលទូរសព្ទប្រាប់ដំណឹងរន្ធត់ អាចជារូបអ្នកក៏ថាបាន។ លោកបណ្ឌិតបានឱ្យដឹងថា ការជិះម៉ូតូទៅរៀនដោយមិនពាក់មួកសុវត្ថិភាព ជាការមិនគោរពច្បាប់...