ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១០៖០០ នាទី នៅទីស្តីការក្រសួងការបរទេស នឹងរៀបចំបទបង្ហាញស្តីពីបញ្ហាព្រំដែនកម្ពុជា-ថៃ នៅតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជូនអង្គទូតបរទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិ។
ខេត្តសៀមរាប: ថ្ងៃ២៣ ខែកញ្ញា ឆ្នាំ២០២៥ ខណៈពេលនេះ ក្រុមការងាររដ្ឋបាលស្រុកពួកដឹកនាំដោយលោកអភិបាលស្រុក ស៊ីន ចាន់ថុល កំពុងដោះស្រាយបញ្ហាប្រឈម ពីការលិចលង់ផ្សារពួក ជាពិសេសទៀតក្រុមការដែលប្រចាំការ កំពុងបន្តតាមដាននូវស្ថានភាពនេះបន្តទៀត។ ដោយអ៊ុយសុធុន/សៀមរាប/ដើមអម្ពិល
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ នៅពេលសួរថាតើរដ្ឋណាតូ គួរតែបាញ់ទម្លាក់យន្តហោះរុស្ស៊ី ដែលបំពានដែនអាកាសរបស់ពួកគេដែរឬទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកត្រូវបានគេសួរសំណួរនេះ ក្នុងសន្និសីទសារព័ត៌មានរួមជាមួយ មេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky កាលពីថ្ងៃអង្គារ។ នៅពេលនោះ...
បរទេស៖ អំឡុងពេលលោកថ្លែងសុន្ទរកថា នៅឯមហាសន្និបាតអង្គការ សហប្រជាជាតិនៅទីក្រុងញូវយ៉ក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រទេសឥណ្ឌា និងចិនថា “ផ្តល់មូលនិធិ” ដល់ជម្លោះអ៊ុយក្រែន តាមរយៈការនាំចូលថាមពលពីរុស្ស៊ី ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា កន្លងមក លោក...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានថ្លែងអំណរគុណ ចំពោះការចូលរួមកាត់បន្ថយការប្រើប្រាស់សំរាម និងប្លាស្ទិកក្នុងរដូវបុណ្យភ្ជុំបិណ្ឌនៅកម្ពុជា។ ការកាត់បន្ថយបានត្រូវមើលឃើញ តាមរយៈការរៀបចំការទុកដាក់សំរាមបានត្រឹមត្រូវល្អ ការចូលរួមសំអាតអនាម័យបរិស្ថាន ការមិនបោះថង់ប្លាស្ទិកថង់ប្លាស្ទិកចោលផ្តេសផ្តរាស់ ដូចបណ្តាឆ្នាំមុនៗ នៅតាមវត្តអារាម ដែលជាទីកន្លែងជួបជុំ នៃប្រជាពលរដ្ឋ មកធ្វើបុណ្យទៀនតាមប្រពៃណីជាតិខ្មែរ ក៏ដូចជានៅតាមមូលដ្ឋាន និងតាមផ្លូវសាធារណៈនានា។ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងនៅថ្ងៃអង្គារ...
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា បានលើកឡើងថា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រុមការងារសម្របសម្រួលចម្រុះនៃប្រទេសកម្ពុជា-ថៃបានជួបប្រជុំលើកដំបូងតាមប្រព័ន្ធ VTC ដើម្បីពិភាក្សាការងារដោះមីនមនុស្សធម៌នៅតាមតំបន់អាទិភាពតាមព្រំដែន។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថា កិច្ចប្រជុំនេះធ្វើឡើងដោយយោងតាមលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥...
ត្បូងឃ្មុំ៖ យោងតាមការឱ្យដឹងពី លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា៖ “ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៥នេះ ខេត្តត្បូងឃ្មុំទទួលបានភ្ញៀវទេសចរជាតិជាង ៧៩,០០០ នាក់ កើនឡើង ៧.៦២% បើធៀបនឹងឆ្នាំ២០២៤”។ ជាមួយគ្នានេះដែរ មន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ ក៏បានធ្វើការណែនាំដល់ម្ចាស់អាជីវកម្មឲ្យរក្សាតម្លៃសមរម្យ និងណែនាំភ្ញៀវទេសចរឲ្យទុកដាក់សំរាមត្រឹមត្រូវ ដើម្បីរក្សាអនាម័យ និងសណ្ដាប់ធ្នាប់ ដើម្បីរក្សាបាននៅគុណភាពអនាម័យបរិស្ថាន នឹងកំណើនភ្ញៀវទេសចរណ៍មកកម្សាន្តនៅតាមតំបន់រមណីដ្ឋាននានាក្នុងខេត្តត្បូងឃ្មុំ៕...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានអញ្ជើញដឹកនាំប្រតិភូ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ និងអបអរសាទរ ទិវារំលឹកខួប ៣២ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា នៅនីតិបូជនីយដ្ឋាន វិមានរដ្ឋធម្មនុញ្ញ...
បរទេស៖ ទំព័រហ្វេសប៊ុកនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ នៃរដ្ឋបាលក្រុងបាងកក ប្រទេសថៃ បានបង្ហោះវីដេអូឃ្លីប នៃផ្លូវដួលរលំនៅមុខមន្ទីរពេទ្យ Vajira ។ វីដេអូឃ្លីប ហេតុការណ៍បាក់ផ្លូវនៅមុខមន្ទីរពេទ្យ Vajira ដោយរថយន្តធ្លាក់ និងបង្គោលភ្លើងបាក់ក្នុងរណ្តៅធំជម្រៅ ៥០ម៉ែត្រ។ មន្ត្រីការិយាល័យពន្លត់អគ្គិភ័យនិងសង្គ្រោះស្រុកសំរោងបានចុះដល់កន្លែងកើតហេតុឃើញមានបាក់ផ្លូវធំមួយមានរណ្តៅទំហំ៣០គុណ៣០ម៉ែត្រ ជម្រៅ៥០ម៉ែត្រ ។ រណ្តៅធំនោះនៅតែបន្តបាក់កាន់តែធំនៅមុខមន្ទីរពេទ្យ និងប៉ុស្តិ៍នគរបាល។ ដំបូងឡើយមិនមានអ្នករងរបួសនោះទេ។ មន្ត្រីកំពុងដំណើរការជម្លៀសអ្នកជំងឺ...
បរទេស៖ ខណ្ឌ Dusit បិទផ្លូវ Samsen បន្ទាប់ពីមានការបាក់ស្រុតផ្លូវយ៉ាងធ្ងន់ធ្ងរ នៅជិតមន្ទីរពេទ្យ Vajira ក្នុងទីក្រុង បាងកក ប្រទេសថៃ ដែលរំខានដល់ការប្រើប្រាស់ និងបង្កការកកស្ទះចរាចរណ៍ខ្លាំងនៅលើស្ពាន Krung Thon ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥...