បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី អាមេរិក Donald Trump កំពុងស្វែងរកលទ្ធភាព ក្នុងការពង្រីកកិច្ចព្រមព្រៀងថ្មី ទៅលើរ៉ែកម្ររបស់អ៊ុយក្រែន ឲ្យកាន់តែធំជាងនេះ។ ព័ត៌មាននេះត្រូវបានដកស្រង់ ចេញ ពីសារព័ត៌មាន CBS នៅថ្ងៃពុធម្សិលមិញពោលគឺ នៅត្រឹមរយៈពេល៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកិច្ចពិភាក្សាគ្នាដ៏គួរឲ្យភ្ញាក់ផ្អើល រវាងមេដឹកនាំអាមេរិក និងអ៊ុយក្រែន បែរក្លាយទៅជាហេតុការណ៍...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ការពន្លឿនការតភ្ជាប់អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម” ដែលរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែល ។ កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ (Cambodia-ASEAN Business...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានប្រាប់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិក បានផ្អាកជំនួយយោធា ដល់អ៊ុយក្រែន រួមទាំងការផ្តល់សព្វាវុធ ដែលត្រូវបានដឹក ជញ្ជូនទាំងស្រុង ទៅហើយ។ លោក Tusk បានប្រាប់អ្នកយកព័ត៌មាន មុនកិច្ចប្រជុំរដ្ឋាភិបាល មួយកាលពីថ្ងៃអង្គារថា ៖ថ្ងៃនេះការសម្រេចចិត្តមួយ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រទេសអាល្លឺម៉ង់ បានឈានដល់ដែន កំណត់ នៃសមត្ថភាពរបស់ខ្លួន ក្នុងការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ពីឃ្លាំងអាវុធ របស់ខ្លួន នេះបើយោងតាមលោក Michael Stempfle អ្នកនាំពាក្យផ្លូវការ របស់ក្រសួងការពារជាតិ អាល្លឺម៉ង់។ ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ លោក Stempfle ត្រូវបានសួរអំពីការផ្ទេរបន្ថែមនៃប្រព័ន្ធ...
ភ្នំពេញ ៖ ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានស្រាយបំភ្លឺ ចំពោះករណីជនបរទេសក្លែងព័ត៌មាន ដែលបានថតក្រដាស១០០ដុល្លារ ក្នុងបណ្តាញសង្គមថា “សម្រាប់ថ្លៃទឹកតែ មន្រ្តីអន្តោប្រវេសន៍កម្ពុជា” ជាការលេងសើច របស់ជនបរទេសរូបនោះ ។ ប៉ុន្តែទោះបីជាយ៉ាងណា ក្រុមអ្នកនាំពាក្យអះអាងថា នេះជាការនាំឲ្យមានការយល់ច្រឡំ លើនគរបាលច្រកទ្វារអន្តរជាតិភ្នំពេញ និងធ្វើឲ្យប៉ះពាល់ដល់ កិត្តិយសកម្ពុជា ៕
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់...
មហាសន្និបាតសភាទាំងពីរនៃប្រទសចិន រួមមានមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន (ចាប់ពីឆ្នាំ១៩៥៤) និង មហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន (ចាប់ពីឆ្នាំ១៩៤៩) ដែលតែងបានរៀបចំជាទៀងទាត់នៅដើមខែមីនា ជារៀងរាល់ឆ្នាំ គឺជាវេទិកាចូលរួមនិងពិភាក្សាកិច្ចការនយោបាយដ៏សំខាន់បំផុតរបស់ប្រទេសចិន ដើម្បីផ្តល់ជាមតិយោបល់សម្រាប់ការអភិវឌ្ឍ និងវឌ្ឍនភាពរបស់ប្រទេសជាតិ។ ក្នុងនាមជាប្រទេសដែលមានប្រព័ន្ធប្រជាធិបតេយ្យដែលចាក់ឬសគល់យ៉ាងជ្រៅស្របនឹងសភាពការណ៍ជាតិរបស់ខ្លួនតាំងពីថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិនមក មហាសន្និបាតសភាទាំងពីរនៃប្រទសចិនជាទម្រង់ នៃប្រជាធិបតេយ្យតាមបែបផែនចិនដែលបានផ្តល់ជាចលករ ដល់ដំណើរការកសាងប្រទេសចិនតាមមាគ៌ាសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ និងធានាយ៉ាងមុតមាំឱ្យប្រជាជនចិនធ្វើជាម្ចាស់អំណាចដែលនេះ ជាការលើកតម្កើងដល់អរិយធម៌នយោបាយរបស់មនុស្សជាតិ។ ពិភពលោកបានចងចាំយ៉ាងប្រត្យក្សនូវប្រសាសន៍ពោរពេញដោយភក្តីភាពក្នុងកិច្ចកសាងប្រទេសចិនប្រកបដោយវិបុលភាពរបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានអធិប្បាយដោយគ្រប់ជ្រុងជ្រោយនូវលក្ខណៈពិសេសនិងឧត្តមភាពនៃប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល និងបានចង្អុលបង្ហាញទិសដៅសម្រាប់អភិវឌ្ឍន៍ប្រព័ន្ធនយោបាយប្រជាធិបតេយ្យសង្គមនិយមចិនក្នុងយុគសម័យថ្មី...
កាលពីថ្ងៃទី៤ ខែមីនា អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មាន ទាក់ទងនឹងរឿងដែលភាគីចិនចេញផ្សាយសៀវភៅសក្រោមចំណងជើងថា “ការគ្រប់គ្រងសារធាតុប្រភេទហ្វេនតានីលរបស់ចិន” ។ អ្នកនាំពាក្យរូបនេះថ្លែងថា ភាគីចិនបានចេញផ្សាយសៀវភៅសក្រោមចំណងជើងថា “ការគ្រប់គ្រងសារធាតុប្រភេទហ្វេនតានីលរបស់ចិន” ដើម្បីអធិប្បាយអំពីការងារជាច្រើននិងបទពិសោធខាងការច្នៃប្រឌិតថ្មីរបស់ចិន ក្នុងការគ្រប់គ្រងសារធាតុប្រភេទហ្វេនតានីលទាំងផ្នែកគ្រប់គ្រងថ្នាំហ្វេនតានីល និងការបង្ក្រាបបទល្មើសខាងសារធាតុប្រភេទហ្វេនតានីលជាដើម ។ ចិនបានអនុវត្តតាមគំនិតសហគមន៍រួមវាសនា នៃមនុស្សជាតិជាប់រហូតមក អនុវត្តកាតព្វកិច្ចប្រយុទ្ធប្រឆាំងគ្រឿងញៀនអន្តរជាតិយ៉ាងម៉ត់ចត់ ខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីសហការជាមួយប្រទេសនានាលើពិភពលោក ឆ្លើយតបនឹងបញ្ហាប្រឈមថ្មីខាងថ្នាំហ្វេនតានីល ដែលទទួលបានសមិទ្ធផលដ៏លេចធ្លោ ។ អ្នកនាំពាក្យរូបនេះបានថ្លែងបន្តថា ការពិតជាក់ស្តែងមិនអាចប្រកែកបាន...
ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសចិនដែលបើកធ្វើនៅថ្ងៃទី៤ ខែមីនា មានអ្នកសារព័ត៌មានលើកសំណួរថា អាមេរិកបានដំឡើងពន្ធគយ ១០ភាគរយបន្ថែមទៀតទៅលើផលិតផលភាគច្រើនរបស់ប្រទេសចិន ។ តើប្រទេសចិននឹងឆ្លើយតបយ៉ាងណាចំពោះរឿងនេះ ? លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ភាគីអាមេរិកទទូចដំឡើងពន្ធគយទៅលើផលិតផលចិនដែលនាំចេញទៅកាន់អាមេរិក ក្រោមលេសបញ្ហាថ្នាំហ្វេនតានីល ទាក់ទិននឹងរឿងនេះ ភាគីចិនបានអធិប្បាយពីគោលជំហរប្រឆាំងជាច្រើនលើករួចហើយ ហើយការចាត់វិធានការតបតវិញគឺជាទង្វើដ៏ត្រឹមត្រូវនិងមានភាពចាំបាច់សម្រាប់គាំពារសិទ្ធិនិងផលប្រយោជន៍របស់ខ្លួន ។ លោក Lin Jian បានលើកឡើងថា...
ព្រឹកថ្ងៃទី៥ ខែមីនា មហាសន្និបាតលើកទី៣ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ បានបើកធ្វើនៅវិមានសភាប្រជាជនក្រុងប៉េកាំង ថ្នាក់ដឹកនាំបក្សនិងរដ្ឋចិន រួមមានលោក XiJinping ជាដើមបានអញ្ជើញចូលរួមពិធីបើក លោកលីឈាងនាយករដ្ឋមន្រ្តីចិនធ្វើរបាយការណ៍ការងារ រដ្ឋាភិបាលជូនចំពោះអង្គមហាសន្និបាត។ តាមរបាយការណ៍ការងាររដ្ឋាភិបាលបានលើកឡើងថា កំណែទម្រង់និងការបើកទូលាយទទួលបានសមិទ្ធផល កំណែទម្រង់នៃស្ថាប័នបក្សនិងរដ្ឋបានបញ្ចប់ដោយគ្រប់ជ្រុងជ្រោយ វិធានការកំណែទម្រង់សំខាន់ៗដូចជាការបង្កើតទីផ្សាររួមនៃជាតិ និងពន្យារអាយុកាលចូលនិវត្តន៍ជាសន្សឹមៗត្រូវបានដាក់ចេញជាបន្តបន្ទាប់ វិធានការដាក់កំហិតលើការអនុញ្ញាត ឱ្យទុនបរទេសចូលទីផ្សារក្នុងវិស័យឧស្សាហកម្មកម្មន្តសាលត្រូវបានលុបចោលទាំងស្រុង ហើយកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងការវិនិយោគដើម្បីរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ត្រូវបានលើកកម្ពស់ឥតឈប់ឈរ៕