ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះវិហារ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ បានរៀបចំកន្លែងស្នាក់នៅសមរម្យ ព្រមទាំងផ្ដល់អាហារហូបចុក និងស្បៀងបម្រុង សម្រាប់ប្រជាពលរដ្ឋ ដែលបានជម្លៀសពីតំបន់មានជម្លោះ មកមណ្ឌលសុវត្ថិភាព នៅវត្តពោធិ៍៥០០០ដើម ក្នុងភូមិសាស្ត្រភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ នេះ...
នេះបើតាមការបញ្ជាក់ ពីឧត្តមសេនីយ៍ឯក លី ឡាយ ប្រធាននាយកដ្ឋាន នគរបាលការពារបេតិកភណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា នៅថ្ងៃ២៥ កក្កដានេះ មាន៤គ្រាប់ បានធ្លាក់ចូលក្នុងទីធ្លាសាលាបឋមសិក្សា មនោរម្យ១+២ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ប៉ុន្តែមិនបានប៉ះពាល់ដល់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សនោះទេ ៕
ភ្នំពេញ ៖ ស្របតាមគោលការណ៍ណែនាំ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងក្រោមការដឹកនាំប្រកប ដោយប្រតិភាណឈ្លាសវៃ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, អភិបាលខេត្តជាប់ព្រំដែន និងខេត្តពាក់ព័ន្ធ បាននិងកំពុងសកម្មស្រាក់ដៃគ្នា ទទួលគាំពារពលរដ្ឋភៀសខ្លួនពីតំបន់ប៉ះទង្គិចអាវុធ និងទទួលសម្របសម្រួលដំណើរវិល ចូលប្រទេសរបស់ប្រជាពលរដ្ឋ រួមទាំងពលករពីប្រទេសថៃ ។...
ភ្នំពេញ ៖ សហរដ្ឋអាមេរិកតាមរយៈស្ថានទូត របស់ខ្លួនប្រចាំនៅភ្នំពេញ នៃទឹកដីកម្ពុជា នៅថ្ងៃទី២៥ កក្កដានេះ បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះរបាយការណ៍ អំពីការបង្កើនការប្រយុទ្ធតាមព្រំដែនកម្ពុជា-ថៃ ។ តាមរយៈផេករបស់ទូតបានបញ្ជាក់ថា “យើងមានការកង្វល់យ៉ាងខ្លាំង ចំពោះសេចក្តីរាយការណ៍មក អំពីការប៉ះពាល់ដល់ជនស៊ីវិលស្លូតត្រង់។ យើងសូមថ្លែងសមានទុក្ខ យ៉ាងជ្រាលជ្រៅ ចំពោះការបាត់បង់ជីវិតមនុស្ស” ។ ជាមួយគ្នានេះ ស្ថានទូតក៏បានអំពាវនាវយ៉ាងទទូច ឲ្យមានការបញ្ឈប់ការវាយប្រហារភ្លាមៗ...
ភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈខ្មែរ បានស្នើសុំសហប្រធាន ICC-Preah Vihear និងតំណាងអង្គការយូណេស្កូនៅភ្នំពេញ ចាត់វិធានការជាបន្ទាន់ ដើម្បីការពារប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក និងស្នើសុំអង្គការយូណេស្កូ ប្រើប្រាស់យន្តការដែលមានស្រាប់ ជាពិសេសស្ថាប័ន ពិគ្រោះយោបល់នានា របស់អង្គការនេះ សិក្សាវាយតម្លៃផលប៉ះពាល់ ក្នុងទិសដៅបញ្ចូលរបាយការណ៍នេះ ទៅក្នុងកិច្ចពិភាក្សា របស់គណៈកម្មាធិការ បេតិកភណ្ឌពិភពលោក នាពេលខាងមុខ៕
ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានលើកឡើងថា ការឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជាដែលបានធ្វើឲ្យបាត់បង់ជីវិត និងរបួសរបស់ជនស៊ីវិលកម្ពុជា គឺជាការរំលោភសិទ្ធិរស់រានមានជីវិត។ សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាថ្ងៃ២៥ កក្កដានេះបានឲ្យដឹងថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាព្រួយបារម្ភ និងថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពឈ្លានពាន និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលប្រព្រឹត្តឡើងដោយថៃ ប្រឆាំងនឹងកម្ពុជា។ សកម្មភាពខុសច្បាប់ និងអរិភាពទាំងនេះបានធ្វើឲ្យខូចអធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិជាមូលដ្ឋានរបស់ប្រជាជនកម្ពុជាយ៉ាងធ្ងន់ធ្ងរ ហើយជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងតំបន់...
ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋ មន្ដ្រីរាជការ វិស័យឯកជន ព្រមទាំងព្រះសង្ឃយ៉ាងច្រើនកុះករ ក្នុងក្រុងព្រះវិហារ បានបង្ហាញពីទឹកចិត្តស្នេហាជាតិមាតុភូមិដ៏មុតមាំ ចូលរួមបរិច្ចាកឈាមដោយស្ម័គ្រចិត្ត ដើម្បីផ្គត់ផ្គង់និងត្រៀមបម្រុងទុកសម្រាប់ករណីបន្ទាន់ណាមួយ នៃបុព្វហេតុមនុស្សធម៌ រួមទាំងការគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដីចំពោះសត្រូវឈ្លានពាន៕ ដោយសួន៖ ពិសិត
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានថ្លែងថា ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ ក៏គម្រោងសាងសាង់ព្រែកជីកហ្វូណនតេជោ ដំណើរការទៅមុខជាធម្មតា នឹងឱ្យបានចប់សព្វគ្រប់នៅឆ្នាំ២០២៨។ នាឱកាសអញ្ជើញចុះផ្ទៀងផ្ទាត់ និងបញ្ចប់ការបោះបង្គោលព្រំដីនិយាមកា សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតនៅភូមិសាស្រ្តឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប នាថ្ងៃទី២៥...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់លោក Frédéric VALLIER អគ្គប្រតិភូ នៃសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF ថាជាការហួសចិត្តនិងនឹកស្មានមិនដល់នោះ គឺប្រទេសថៃ មិនគួរប្រើយន្តហោះចម្បាំងទម្លាក់គ្រាប់បែក បំផ្លិចបំផ្លាញប្រាសាទ ដែលបានចុះបញ្ជី ជាបេតិកភណ្ឌពិភពលោកនោះទេ ។ ការលើកឡើងរបស់របស់លោកឃួង ស្រេង ប្រាប់ទៅលោក...