បរទេស: នាយករដ្ឋមន្ត្រីនេប៉ាល់ លោក KP Sharma Oli បានលាលែងពីដំណែង ចំពេលមានចលាចលដ៏អាក្រក់បំផុតក្នុងប្រទេសនេប៉ាល់ ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍មកនេះ ខណៈដែលកំហឹងសាធារណៈបានកើនឡើងចំពោះការស្លាប់របស់បាតុករប្រឆាំងអំពើពុករលួយចំនួន 19 នាក់នៅក្នុងការប៉ះទង្គិចជាមួយប៉ូលីសកាលពីថ្ងៃចន្ទ។ យោង តាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី៩ ខែកញ្ញាថា កាលពីថ្ងៃអង្គារ ហ្វូងមនុស្សបានដុតសភាក្នុងរដ្ឋធានី Kathmandu ដោយបញ្ចេញផ្សែងខ្មៅយ៉ាងក្រាស់បក់មកលើមេឃ។ អគាររដ្ឋាភិបាល...
សៀមរាប៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប នៃក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ បានប្រកាសផ្តល់អាហារូបករណ៍ ១០០% ចំនួន ២ ០០០កន្លែង ដល់យុវជនទូទៅ និងយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀត សម្រាប់ការសិក្សាមុខជំនាញសំខាន់ៗចំនួន១៣មុខជំនាញ។ ការផ្ដល់ជូនអាហារូបករណ៍នេះ គឺជាការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១,៥លាននាក់ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋបាលរបស់លោកកំពុងបន្តការចរចាជាមួយឥណ្ឌា ដើម្បីដោះស្រាយរបាំងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ប៉ុន្មានថ្ងៃបន្ទាប់ពីការព្រមានថា ឥណ្ឌា និងរុស្ស៊ីហាក់ដូចជា “បាត់បង់ទៅ” ចិន។ លោក ត្រាំ នៅក្នុងការប្តូរចិត្តដ៏គួរឱ្យកត់សម្គាល់មួយបាននិយាយថា លោកទន្ទឹងរង់ចាំនិយាយទៅកាន់នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi នៅក្នុង “សប្តាហ៍ខាងមុខនេះ” ហើយបានសម្តែងសុទិដ្ឋិនិយមថា...
ចាប់តាំងពីយប់ថ្ងៃទី០១ រហូតដល់យប់ថ្ងៃទី០៩ខែ កញ្ញា ឆ្នាំ២០២៥ សមត្ថកិច្ចនគរបាលធ្វេីការឃាត់ខ្លួនក្រុមក្មេងទំនេីង និងក្រុមជាមុខសញ្ញាបន្លំលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅ ពេលយប់ក្នុងក្រុងបាត់ដំបងចំនួន៨៦នាក់ យកមកសាកសួរ និងធ្វេីការពិនិត្យស្វែងរកសារធាតុញៀនមួយចំនួនបានរៀបចំបញ្ជូនទៅតុលាការដេីម្បីអនុវត្តទោសតាមផ្លូវច្បាប់ និងមួយចំនួនបានអប់រំដោយបញ្ជូនទៅមណ្ឌលសំចត។ កិច្ចប្រតិបត្តិការនេះធ្វេីឡេីងស្រប តាមអនុសាសន៍ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដា ញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងផែនការងារ នគរបាលព្រហ្មទ័ណ្ឌ ដឹកនាំស...
បរទេស៖ បុគ្គលិកសួនសត្វ ក្នុងទីក្រុង បាងកក ប្រទេសថៃម្នាក់ ត្រូវបានសត្វតោ ជាច្រើនក្បាលខាំហែកស៊ី បណ្តាលឱ្យស្លាប់ នៅថ្ងៃពុធនេះ បន្ទាប់ពីបុគ្គលិករូបនេះបានបំពានលើពិធីសារ សុវត្ថិភាពរបស់ក្រុមហ៊ុន ។ នេះបើតាមប៉ូលីសបានបង្ហាញ បន្ទាប់ពីការស៊ើបអង្កេតរបស់ពួកគេ លើឧប្បត្តិហេតុសោកនាដកម្មនេះ។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ថា...
បរទេស៖ ប្រទេសនេប៉ាល់ ស្ថិតក្នុងភាពចលាចលក្នុងសប្តាហ៍នេះ ខណៈដែលនាយករដ្ឋមន្ត្រី KP Sharma Oli បានចុះចេញពីដំណែង បន្ទាប់ពីការតវ៉ាដ៏ហិង្សាបំផុត ដែលប្រជាជាតិមួយនេះ បានជួបប្រទះក្នុងរយៈពេលជាច្រើនទសវត្សរ៍។ បាតុកម្មនៅប្រទេសនេប៉ាល់បានប្រែក្លាយជាហិង្សានៅថ្ងៃអង្គារទី 9 ខែកញ្ញាឆ្នាំ 2025 ដែលនាំទៅដល់ការស្លាប់របស់លោកស្រី Rajyalaxmi Chitrakar ដែលជាភរិយារបស់អតីតនាយករដ្ឋមន្ត្រីនេប៉ាល់ លោក Jhalanath Khanal...
ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ បានរៀបចំពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិក ដែលហៅថា EducationUSA ប្រចាំឆ្នាំ ២០២៥ នៅខេត្តសៀមរាប ថ្ងៃទី ០៨ ខែកញ្ញា និងនៅភ្នំពេញ នៅថ្ងៃទី ១០ ខែកញ្ញា ដើម្បីតភ្ជាប់និស្សិតកម្ពុជា ជាមួយស្ថាប័នអប់រំនៅសហរដ្ឋអាមេរិក និងផ្តល់ឱកាសសម្រាប់ការចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរគ្នាផ្នែកសិក្សាអប់រំ។ នៅខេត្តសៀមរាប លោកស្រី Sara Feuerstein ប្រធានស្តីទីផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិក...
កណ្តាល ៖ បន្ទាប់ពីបានដាក់ដំណើរការនូវ អាកាសយានដ្ឋានអន្ដរជាតិតេជោ មានប្រជាពលរដ្ឋអញ្ជើញទស្សនានៅព្រលានយន្តហោះប្រវត្តិសាស្ត្រនេះ នាំឱ្យមានការកក់ស្ទះចរាចរណ៍នោះ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំសម្រួលចរាចរណ៍ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងអាកាសយានដ្ឋានអន្ដរជាតិតេជោ។ កិច្ចប្រជុំនេះមានការចូលរួមពី នាយករដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងទាំងបី និងមន្ត្រីរាជការជាច្រើនរូប នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ...
បរទេស៖ នាយករដ្ឋមន្ត្រីប៉ូឡូញ Donald Tusk បានឲ្យដឹងថា ប្រទេសប៉ូឡូញ នឹងបិទទាំងស្រុងព្រំដែនរបស់ខ្លួន ជាមួយបេឡារុស្ស ចាប់ផ្តើមនៅពាក់កណ្តាលអធ្រាត្រ ថ្ងៃព្រហស្បតិ៍ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោក Tusk បានឲ្យដឹងនៅមុនកិច្ចប្រជុំរដ្ឋាភិបាលកាលពីថ្ងៃអង្គារថា “សម្រាប់ហេតុផលសន្តិសុខជាតិ យើងនឹងបិទព្រំដែនជាមួយប្រទេសបេឡារុស្ស រួមទាំងផ្លូវដែកឆ្លងកាត់ នៅថ្ងៃព្រហស្បតិ៍ពាក់កណ្តាលអធ្រាត្រ ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រ”...
កង់បេរ៉ា៖ រដ្ឋាភិបាលអូស្ត្រាលី បានថ្កោលទោសការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល សំដៅទៅលើមន្ត្រីក្រុមហាម៉ាស់ នៅក្នុងរដ្ឋធានីដូហា ប្រទេសកាតាកាលពីថ្ងៃអង្គារ។ លោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីបានឲ្យដឹង នៅព្រឹកថ្ងៃពុធនេះថា រដ្ឋាភិបាលអូស្ត្រាលីជឿថា ការវាយប្រហារនេះ គឺជារឿងខុសមួយ ដែលអ៊ីស្រាអែលបានធ្វើ ។ លោកស្រីបានប្រាប់ សាជីវកម្មផ្សព្វផ្សាយ អូស្ត្រាលី (ABC) ថា...